​សកម្មភាព​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត​តាម​ទូក​យ៉ាង​កក្រើក​កំពុង​ពេញបន្ទុក​ស្រុក​សៀម​បូក​និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

0

​ខេត្តស្ទឹងត្រែង​៖ ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែលជា​ដែន​ព្រៃ​អភិរក្ស ចម្រុះ​ចំនួន​បួន​ខេត្ត ជាប់​គ្នា​គឺមាន​ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រះវិហា និង​ខេត្តស្ទឹងត្រែង ត្រូវបាន​ក្រុម​ឈ្មួញ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​បូក​និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ ដើម្បី​យកមក​លក់​ឲ្យ​មេ​ឈ្មួញ​បន្ត​យកទៅ​ប្រទេស​វៀតណាម ។​ ប្រភពព័ត៌មាន​ឲ្យ​ដឹងថា​៖​បច្ចុប្បន្ន​ឈើ​ធ្នង់​ឈើ​នាងនួន​ឈើ​បេង​កំពុង​ដើរ​ទៅរក​ទីផ្សារ ដ៍​ល្អ​។ មេ​ឈ្មួញ​ធ្វើការ​ដឹកជញ្ជូន​តាម​ទូក​គ្រប់​រូបភាព យ៉ាង​កក្រើក​ពី​សំណាក់​ពាក់ព័ន្ធ និង ក្រុម​ឈ្មួញ​ដែល​បាន​ដឹក​ចេញពី​តំបន់​ព្រៃ​ឡង់ មក​ទម្លាក់​នៅ​

ច្រាំងទន្លេ​ក្នុងភូមិ​ជាច្រើន ក្នុង ស្រុក​សៀម​បូក និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​ក្នុង​មួយ​យប់ៗ មាន​មិន​ក្រោម​ពី​១៤​ទូក​ទៅ​១៥ ទូក​នោះទេ ។ ក្រុម​ឈ្មួញ​ធ្វើការ​ដឹកជញ្ជូន​មកដល់​ច្រាំងទន្លេ​ភ្លាម​មាន​អ្នកទទួល​ដឹក​បន្ត​ឈ្មោះ​(​មួន​) ជាម​ន្ត្រី​ទាហានជើងអាកាស់​ម្នាក់ ខណៈពេល​សកម្មភាព​ទូក​ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដាក់​ទូក មកលើ​ឡើង​ចំណុចឃ្លាំង​ប្រេង​ជាប់ពន្ធ​ធនាគារ​ខេត្ត ស្ថិតក្នុង​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះ បាទ​ក្រុង​ខេត្ត​សឹ្ទ​ង​ត្រែង​៖ មួយចំនួនទៀត​លើកដាក់​ទូក​បន្ត ទៅ​ដា​ក់នៅ​

ចំណុច​កំពង់​ក្បឿង ស្ថិតក្នុង​ស្រុក​សំបូរ​ខេត្តក្រចេះ ទើប​ដឹក​បន្ត​ទៅតាម​ច្រករ​បៀរ​មួយចំនួន នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ ចូលទៅ​លក់​នៅ​ប្រទេស​វៀតណាម ។​ ​ ​ជាក់ស្តែង​ទូក​ដឹកឈើ​ធ្នង់​ចំនួន​ពីរ​គ្រឿង ដែលជា​ទូក​ចុងក្រោយ​ក្នុងចំណោម​១៤​ទៅ​ ១៥​ទូក ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​៖ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ឈា​ត​.​វាសនា នាយសេនាធិការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​៖ ឃាត់​ជាប់​នៅ​ចំណុច ភូមិ​សៀម​បូក ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​៖ កាលពីរ​ថ្ងៃទី​១០​ឧសភា​២០១ ៤​។ និង​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក យកមក​រក្សាទុក​នៅ​

កន្លែង​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។​ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ាត​ខេត្តស្ទឹងត្រែង បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ​ឈើ​ដែល​រឹបអូស​បាន​ដោយ​កម្លាំង​អាវុធហត្ថ​ខេត្ត មាន​ចំនួន​ពី​ទូក​ស្មើរ ៣៦​កំណាត់ នៅ​មិន ទាន់​បានធ្វើការ​វារ​ស់វែង​មិនដឹង​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​។​ហើយ​បច្ចុប្បន្ន​ឈើ​ទាំងនោះ​ត្រូវបាន​យកមក​រក្សាទុក​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រួមជាមួយ​មធ្យោបាយ បទល្មើស​មាន​ចំនួន​ពីរ​ទូក​និង​ម៉ាស៊ីន​ត្រង​ស៊ី​ន័​រ​ចំនួន​ពីរ​គ្រឿង​ផងដែរ ។​

គួរបញ្ជាក់​ផងដែរ​ថា​៖​នាពេល​ថ្មីៗ​នេះ​លោក​សន សារឿន​អភិបាលស្រុក​សៀម​បូក​ហាក់ ដូច​នៅមានកំរិត មើលមិនឃើញ​ក្រុម​ឈ្មួញ​ជាច្រើន កំពុង​សម្រុក​មក​ដឹកជញ្ជូន​ឈើ ហើយ បំផុស​ឲ្យ​អ្នកភូមិ​ចូល​អារឈើ​ក្នុងព្រៃ​អភិរក្ស​សំខាន់ៗ​ជាច្រើន​ជាក់ស្តែង​ដូចជា​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដែលជា​ដែន​ព្រៃ​សំខាន់បំផុត​! មាន​ព្រំប្រទល់​ជាប់​គ្នា​បួន​ខេត្ត រង​ការ​បំភ្លេច​បំផ្លាញ ពី​

ណា​ក់មេ​ឈ្មួញ​ដុះ​ស្លែ​ចំនួន​ខេត្ត ត្រូវ​រិច​រិល​ស្ទើរ​លាយ​សាបសូន្យ ដោយសារ​ឈ្មួញ​មកពី បណ្តាល​ខេត្ត​នានា​! ការ​បំ​ផា្ល​ញ​ព្រៃឈើ​និង​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ខាងលើ​នោះ មិន មែន​លោក​សុខ ភិត​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មិនដឹង​នោះទេ តែ​មិនដឹង ជា​ត្រូវ​គ្នា​យ៉ាងណា​ទើប​គ្មាន​ការទប់ស្កាត់​រងចាំ​តែ​គេ​ចុះបង្ក្រាប​ទើប​សហការ​ទាំង​ទឺស​ទាល​ ៕​??????????????????????????????? ??????????????????????????????? ???????????????????????????????