ភ្នំពេញៈ សមាជិកសភាគណបក្សប្រឆាំងបន្ទុនឥរិយាបថចូលប្រជុំសភាពិភាក្សា ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅព្រឹកថ្ងៃទី១៣ខែមករានេះសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំសភាលើកទី៥នីតិកាលទី៥ពិភាក្សាលើរបៀបវារៈចំនួន២ និងមានកូរ៉ុមសមាជិកសភាចូលរួមប្រជុំចំនួន៩៨រូបរួមទាំងវត្តមមានសម្តេចតេជោសែន ផងដែរ។របៀបវារៈនៃកិច្ច ពិភាក្សារួមមានគឺ;១,ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម
លើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
២, ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤៣,ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីគណនេយ្យនិងសវន
កម្ម។នៅក្នុងសម័យប្រជុំនាថ្ងៃនេះដែរមាន តំណាងរាជរដ្ឋាភិបាលនៃស្ថាប័ន ពាក់ព័ន្ធចូលមកធ្វើការបកស្រាយនិងសំណួរនានារបស់សមាជិកសភា។
សូមបញ្ជាក់ថា,សម័យប្រជុំនៅថ្ងៃនេះ មានការចូលរួមពីសំណាក់ ក្រុមសមាជិកសភានៃគណបក្សសង្គ្រោះជាតិដែលជាគណបក្សសម្លេងភាគតិចក្នុងរដ្ឋសភាបានចូលរួមពិភាក្សានិងសួរដេញដោលនៅក្នុងសម័យប្រជុំសភាពេញអង្គនាថ្ងៃនេះ ដែលជាការពង្រឹងនូវវប្បធម៌សន្ទនានៃគណបក្សដឹកនាំរដ្ឋាភិបាលនិងគណបក្សនៅក្រៅរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិតរដ្ឋជាម យៀប ប្រធានគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានបញ្ជាក់នៅក្នុងសម័យប្រជុំថា;ការផ្តល់ការយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីគឺ មានសារៈសំខាន់ណាស់សម្រាប់ប្រជាជន ជាពិសសេរាជរដ្ឋាភិបាលកម្ពុជាក្នុងការគៀងគរប្រភពទុនបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៏ហេដ្ឋរចនាសម្ព័ន្ធសាធារណៈនិងការបង្កើនវិស័យផលិតភាព វាក៏ជាឧបករណ៏គតិយុត្តិមួយមានសារៈប្រយោជន៏ចំពោះជាតិ ប្រជាជនក្នុងការជំរុញការអភិវឌ្ឍន៏សេស្ឋកិច្ចជាតិកម្ពុជា
ផងដែរ។
ឯកឧត្តម រង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ ក្រសួងសេស្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់នៅក្នុងស័មយប្រជុំសភាពេញអង្គយ៉ាងនេះថា៖លើមូលដ្ឋាននៃវឌ្ឍនភាពដែលសម្រេចបានជាបន្ត បន្ទាប់កន្លងមក ក្នុងអាណត្តិនីតិកាលទី៥នៃរដ្ឋសភារាជរដ្ឋាភិបាលកាន់តែមានឆន្ទៈមោះមុតក្នុងការបន្ត ជំរុញកិច្ចអភិវឌ្ឍប្រទេសក្នុងល្បឿនលឿន ហើបានដាក់ចេញនូវទស្សនទាននិងចក្ខុវិស័យក្នុងគោលដៅអភិវឌ្ឍន៏កម្ពុជា រំដោះខ្លួនចេញពីប្រទេសមានចំណូលទាប ឲ្យក្លាយ ខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្មុងឆ្នាំ២០១៣០។
ដើម្បីសម្រេចបានគោលដៅប្រកបដោយមហិច្ឆិតានេះកម្ពុជាចាំបាច់ត្រូវតែខិតខំក្នុងការគៀងគរទុនវិនិយោគសាធារណៈសម្រាប់ស្តារនិងអភិវឌ្ឍន៏វិស័យសេដ្ឋកិច្ចហេដ្ឋរចនា សម្ព័ន្ធ ប្រព័ន្ធគមនាគមន៏ ថាមពល និងការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់និងពិភពលោកដើម្បីទ្រទ្រង់កំ នើនសេដ្ឋកិច្ចរយៈពេលវែង។សូមបញ្ជាក់ថា; ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី នេះ មានចំនួន១១ជំពូកនិង៦០មាត្រា៕



































