ខេត្តឧត្តរមានជ័យ ៖ក្រោយពីកើតមានសកម្មភាព បាញ់ប្លន់សម្លាប់ យកទ្រព្យសម្បត្តិពលរដ្ឋកក្រើកស្ទើគ្រប់ ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោកវរសេនីយ៍ទោ សុំ សា រឿន មេបញ្ជាការនគរបាលវរះសេនាតូចការពារព្រំដែនគោកលេខ៩០៥ បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយនគរបាលការពារតាមបណ្តាលផ្សារនានា ដាក់ទិសដៅនិងផែនការថ្មីដល់កម្លាំង ឈរជើងគ្រប់គោលដៅ ដើម្បីពង្រឹងការបង្កាបទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព។
ទន្ទឹមគ្នានោះគ្រប់អាជីវករ ប្រកបរបរលក់មាស ប្តូរប្រាក់ និងវេលុយជាច្រើននាក់ ត្រូវបាន អញ្ជើញឲ្យចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយ ស្តីពីការរក្សារសន្តិសុខនិងប្រុងប្រយត្ន័ដោយផ្ទាល់ពី សំណាក់អាជីករ។
កិច្ចប្រជុំនេះគឺត្រូវបានគេធ្វើឡើងក្នុងគោលបំណង គ្រោះថ្នាក់ផ្សេងៗដូចជា ករណីចោរលួច ឆក់ ប្លន់ ការចាប់ជម្រិត និងកាឆបោកតាមរយះលេខទូរសព្ទ័ នគរបាលចង់ឲ្យអាជីវករទាំងអស់ត្រូវមាន ស្មារតីប្រុងប្រយត្ន័ខ្ពស់ដោយខ្លួនឯង ត្រូវឆាប់បិតតូប ហាង ពីភ្លកុនយប់ពេក ក្នុងករណីមានជនប្លែក មុខ ឬមានជនខិលខូចឆរបោកតាមទូរសព្ទ័ ត្រូវរាយការជូនសមត្ថកិច្ចតាមរយះទូរសព្ទ័ដែលបានចែកជូន ដើម្បីឈានទៅដល់ការចាប់ខ្លួនជនទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់។
គួរបញ្ជាក់ថា មួយរយះដើមខែធ្នូ ឆ្នាំ២០១៥នេះ មជ្ឈដ្ឋានទូទៅគេសង្គេតឃើញមាន ករណីប្លន់ បានកើតឡើងជាបន្តបន្ទាប់ស្ទើរគ្រប់ ខេត្តក្រុង ជាក់ស្តែងដូចជាពេលថ្មីៗរយះកន្លងមក ចោរ៦នាក់ជិះ ម៉ូតូ៣គ្រឿងមកបាញ់ប្លន់អាជីវករផ្សារណាត់២នាក់ប្តីប្រពន្ធយកមាសអស់៤កេស លុយ២កាបូបនៅ ក្រុងបាត់ដំបង។យប់ដដែលនោះនៅឯខេត្តពោធិសាត់ក៏មានក្រុមចោរបាញ់ ម្ចាស់ផ្ទះវេវីងម្នាក់ស្លាប់ រួចយកលុយរត់ផងដែរ។
ពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ខ្លួន ពិសេសក្រុមអាជីវករ ដែលលក់ដូរតាមផ្សារ ដែលត្រូវដឹកជញ្ជូនពីផ្ទះទៅផ្សារ ដឹកពីផ្សារមកផ្ទះ ដូចជាអ្នកដូរលុយ លក់មាស លក់និងវេលុយជាដើម៕