កុមា​អនាថា​ជាច្រើន​កំពុង​អង្គុយ​ដេក​សុំទាន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​

0

​បន្ទាយមានជ័យ ៖ ស្ថិតនៅ​លើផ្លូវ​ដើរចេញ​ចូល នៃ​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​កុមា​តូច ៗ​ជាច្រើន​នាក់ កំពុង​ដេក និង​អង្គុយ សុំទាន​យ៉ាង​អនាថា ក្រោម​ក្រសែ​ភ្លែ​ក និង​ក្បែ​ជើង​អ្នកដំណើរ​រាប់រយ​នាក់​ក្នុង​ថ្ងៃៗ ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច អាជ្ញាធរ​ណា គិតគូ​ដល់​ពួកគេ​ឡើយ ។IMG_4954​អាជីវករ និង​ខ្មែរ​ដែល​ចេញចូល​ដី​ថៃ​ពេលព្រឹក​វិល​ល្ងាច ដើម្បី​ប្រកប​អាជីវកម្ម​លក់ដូរ នៅ​ផ្សា​រុង​ក្លឿ​ង ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ឈម​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា មួយ​រយៈពេល​ក្រោយនេះ ពួកគាត់​ឃើញ​មាន​កុមា​កម្ពុជា​ជាច្រើន​នាក់ បាន​អង្គុយ ឬ​ដេក​ចន្លោះ​គ្នា ពី​៤​ទៅ​៥​ម៉ែត្រ នៃ​ផ្លូវ​ថ្មើ​ជើង ទាំង​ចេញចូល នៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ពិសេស​ភាគច្រើន​ពួកគ្មេង​ទាំងនោះ​នៅ​ខាង​ភាគី​ថៃ ក្នុង​សភាព​គួរអោយ​អាណិតអាសូរ ពី​ព្រឹក​ទល់​ល្ងាច ។ ពួកគាត់​បានអោយដឹង​ទៀតថា តាម​ការ​អ​ង្គេ​ត​ក្មេង​ទាំងនោះ​គឺ​ត្រូវបាន ឪពុកម្តាយ​នាំមក​ដាក់​ដើម្បីអោយ​សុំ​ទាំ​ន​តែម្តង មិនមែន​ពួកគេ​មក​ដោយ​ខ្លួនឯង​ឡើយ ។
​ដោយ​កុមា ជា​មនុស្ស​ដែល​ពុំ​ដឹង​អ្វី​ស្ថិតនៅ​ក្នុងការ​បីបាច់​ថែរក្សា​របស់​អាណាព្យាបាល តែ​បែរជា​មក​ដេក និង​អង្គុយ​សុំទាន ធ្វើអោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​ចេញចូល​តាម​ច្រក​នេះ ខ្លះ​ផ្តល់នូវ​ថវិការ ឬ​នំចំណី ជូន​ដល់​ពួកគេ ។ ជាមួយនិង​ការសុំ​ទាន​របស់​ក្រុម​កុមា​នេះដែរ ប្រជាពលរដ្ឋ​ដែល​ចេញចូល​តាម​ច្រក​នេះ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​អាជ្ញាធរ ឬ​មន្ទីរជំនាញ មិនគួរ​បណ្តែតបណ្តោយ​អោយមាន​ក្មេង ឬ​អ្នកសុំទាន​មកសុំ​ទាន​នៅ​នឹង​មាត់ច្រក​ដែល​ពោរពេញ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចេញចូល​វា​ប្រក​ដ​ជា​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ ។
​គួរ​បញ្ចា​ក់ថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​ប៉ុន្មាន​ឆ្មាំ​មុន​ពោរពេញ​ទៅដោយ​អ្នកសុំទាន ជាពិសេស​កុមា​ដែល​ត្រូវបាន​ម្តាយ​បង្ខិតបង្ខំ​អោយ​សុំទាន ហើយ​បើ​សុំទាន​មិនបាន​តែងតែ​វាយ​ធ្វើបាប ។ តែ​ក្រោយមក​ដោយមាន​ការយក​ចិត្ត​ទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​ការជួញដូរ និង​ពលកម្ម​កុមា អាជ្ញាធរខេត្ត ដោយមាន​មន្ទីរ​សង្គមកិច្ច​រួមសហការ​ជាម​យ​យ​អង្គការក្រៅរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​ទៅលើ​កុមា បាន​គាងគរ យក​ក្មេង​អនាថា​ទាំងនោះ​បណ្តុះបណ្តាល អោយបាន​ចូលរៀន និង​បង្កើត​មុខរបរ​ដល់​អាណាព្យាបាល​។ ធ្វើអោយ​ក្មេង​អនាថា មានការ​ថយចុះ​ជាច្រើន ។
​លោក អេង ចាន់​ជុំ មន្ត្រី​នៃ​ការិយាល័យ​សង្គមកិច្ច​ក្រុង​ប៉ោយប៉ែត បានអោយដឹងថា ក្មេង​អនាថា ដែល​ធ្វើ​សកម្មភាព​សុំទាន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចាប់ផ្តើម​កើនឡើង ពី​ខែ​៨ ឆ្នាំ​២០១៥ ដែល​ការកើនឡើង​នេះ​ពាក់ព័ន្ធ​ទៅនឹង​កត្តាសេដ្ឋកិច្ច​គ្រួសារ បើ​អាណាព្យាបាល​ក្មេង​ទាំងនោះ​គាត់​អាច​រកចំណូលបាន​នៅក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ក្មេង​ទាំងនោះ​ក៏​មិន​មកសុំ​ទាន​ដែរ តែ​ដោយសារតែ​ប៉ុន្មាន​ខែ​នេះ អាជីវករ​ផ្សារ​រុង​ក្លឿ​លក់​ពុំ​សូវ​ដាក់​អាណា​ព្យា​គ្មាន​ការងារ​ធ្វើ ទើប​មាន​កំណើន​ក្មេង​អនាថា ។
​ចំពោះ​បញ្ហា​នេះដែរ វា​គឺជា​រឿង​ស្មុកស្មាញ ក្នុងការ​ដោះស្រាយ ដែល​វា​តម្រូវអោយមាន​ការដោះស្រាយ​រួម ពី​មន្ទីរ​ផ្សេង ៗ និង​បញ្ហា​កង្វះ​ថវិការ ។ តែ​សម្រាប់​ក្រុង​ប៉ោយប៉ែត​កន្លងមកនេះ យើង​បាន​សហការ​ជាមួយ​អង្គការ​ជា​ដៃគូរ ដែល​បាន​បង្កើត​នូវ​មណ្ឌលកុមា​កំព្រា ដែលមាន​បណ្តុះបណ្តាល​វិជ្ជាជីវ និង​ការសិក្សា​រៀនសូត្រ តែ​វា​មិនអាច​ឆ្លើយតប សម្រាប់​ក្មេង​អនាថា​បាន​ទាំង​ឡើយ ព្រោះ​ពួកគេ​សុទ្ធ​តែមាន​អាណាព្យាបាល បើ​យើង​ចាប់បង្ខំ​ពួកគេ វា​ខុស​ទៅនឹង​ផ្លូវច្បាប់ នាំអោយមាន​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ចោទប្រកាន់ថា រំលោភបំពាន​លើ​សិទ្ធ​កុមា ៕IMG_4952 IMG_4948