ពោធិ៍សាត់ ៖ កម្លាំង ជំនាញ ជលផល សង្កាត់ កំពង់ លួង ក្នុង ផ្នែក ក្រគរ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បាន ដឹកនាំ កម្លាំង សហគមន៍ និង កម្លាំង ចម្រុះ ប្រមាណ ជា ៩ នាក់ ចុះ បង្ក្រាប បទល្មើស នេសាទ ត្រង់ ចំណុច ក្រឡុក កំពង់ ប្រាក់និង ក្រឡុក ធ្មេញ ជលា ធ្មេញ ជលា ស្ថិត ក្នុង ភូមិ កំពង់ ប្រាក់ឃុំ ស្នាអន្សា ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់។បើតាមលោក សុខ រិន បានឲ្យដឹងគឺបន្ទាប់ពីប្រជានេសាទនៅចំនុចតំបន់ខាងលើរាយកាជូនសមត្ថកិច្ចជំនាញយើងភ្លាម កំលាំងសង្កាត់ជលផលយើងដឹកនាំដោយលោក ពិន សុខធី នាយសង្កាត់ជលផលកំពង់លួង បាននៅគ្នាចុះទៅដល់ទីតាំងនោះពិតជាមានបទល្មើសនេះមែនយើងក៍ធ្វើកាកំទេចចោលព្រោះតំបន់នេះស្ថិតនៅក្បែរតំបន់អភិរក្សធនធានជលផលកំពង់ប្រាក់។
លោក សុខ រិ ន នាយរង សង្កាត់ ជលផល កំពង់ លួង បាន ប្រាប់ ឲ្យ ដឹង ថា ប្រតិបត្តិការ នេះ ធ្វើឡើង តាំងពី ម៉ោង ៨ ព្រឹក ថ្ងៃ ទី ១២ ខែ មករា ឆ្នាំ ២០១៦ រហូតដល់ ម៉ោង ១១ និង ៥០ នាទី ព្រឹក ថ្ងៃ ដដែល ដោយ បង្ក្រាប បាន លូ ស្បៃ មុង ប្រមាណ ជា ៥០០ ម៉ែត្រ បង្គោល ២៥០ ដើម លូ កង ២៥ គ្រឿង ហើយ ត្រី ចម្រុះ ១០០ គីឡូក្រាម ត្រូវ បាន ចាក់ លែង ចូល បង ទន្លេសាប វិញ។ ជាមួយគ្នានោះដែរកម្លាំងយើងក៍បានប្រទះឃើញបទល្មើសដាក់បរពីខ្សែទៀត នៅមោ៉ងប្រមាណជា១និង៣០នាទីថ្ងៃដដែលនោះកម្លាំយើងក៍ធ្វើកាកំទេចចោលនៅកន្លែងក្នុងនោះមានសាច់អួនចំនួន៤០០ម៉ែត្របង្គោល១៨០ដើម ក្បាលបរពីគ្រឿង នឹងចាកលែងត្រីចម្រុះទៅទឹកទន្លេរវិញ៣០គីឡូក្រាម៕