កុមារកំព្រា​ក្រីក្រ​៣​នាក់​ត្រូវបាន​អាជ្ញាធរខេត្ត​នាំមក​អោយ​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​ ​តាម​ការណែនាំ​របស់​ស​ម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​

0

​ខេត្តកំពង់ឆ្នាំង​៖ តាម​ការណែនាំ​របស់​ស​ម្តេច​គិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅ​រសៀល​ថ្ងៃទី​១២ ខែ​​មករា ឆ្នាំ​២០១៦ កុមារកំព្រា​ក្រីក្រ​៣​នាក់​ក្នុងចំណោម​៤​នាក់​បងប្អូន រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ក្រាំង​ស្ការ ស្រុក​ទឹកផុស ត្រូវបាន​អាជ្ញាធរខេត្ត​នាំយកIMG_1450​មកអោយ​ស្នាក់នៅ​ក្នុង​មណ្ឌល​កុ​​មារ​កំព្រា​ខេត្ត ដើម្បី​ផ្គង់​ផ្គង់​រៀនសូត្រ​អោយបាន​ល្អ​។​
​ ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ជា​អ្នក​ទៅ​ដឹកនាំ​យក​ក​មារ​កំព្រា​ខាងលើនេះ​មក​ស្នាក់​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​បានអោយដឹងថា​៖ កុមារកំព្រា​ទាំង​៤​នាក់​ខាងលើនេះ​មាន ១​ឈ្មោះ សា​​យ សុ​ភ័​ក្ត​ត្រា អាយុ​១៤​ឆ្នាំ ភេទ​ប្រុស រៀន​ថ្នាក់​ទី​៣ , ២.​ឈ្មោះ សាយ ស៊ីម អាយុ​១២​ឆ្នាំ ភេទ​ប្រុស រៀន​ថ្នាក់​ទី​៣ , ៣.​ឈ្មោះ សាយ ធីតា អាយុ​១១​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី​៣ , និង​៤.​ឈ្មោះ សាយ រចនា អាយុ​៨​ឆ្នាំ ភេទ​ស្រី រៀន​ថ្នាក់​ទី​២​។ ពួកគេ​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា ឈ្មោះ មួង តៃ អាយុ​៧៥​ឆ្នាំ ម្តាយ​របស់គេ​ឈ្មោះ សាក់ សាវឿន ទៅធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ ចំណែក​ឪពុក​គេ​ឈ្មោះ សាន សុផល ចុះចោល​កូន​និង​ប្រពន្ធ​ទៅ​មាន​ប្រពន្ធចុង​បាត់ទៅ​។ ដោយឡែក​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៥ គ្រួសារ​នេះ​ក៏បាន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ និង​ត្រូវបាន​កាកបាទក្រហម​ខេត្ត​ផ្តល់​អំណោយ​មួយចំនួន​ផងដែរ​។​
​ ​លោក ថោង ចំរើន បាន​អោយដឹងទៀតថា​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ លោក សៀត គឹម​លៀង អភិបាលរង​ខេត្ត​និង​ក្រុមការងារ​ខេត្ត បាន​ចុះទៅ​សួរសុខទុក្ខ​ដល់​លំនៅដ្ឋាន​កុមារ​ក្រីក្រ ក្នុងនោះដែរ​លោកយាយ មួង តៃ បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ជួយ​យក​ចៅ​៣​នាក់​ទៅ​ចិញ្ចឹម​ផង គឺ​លោកយាយ​សុំ​ទុក​ចៅប្រុស​ទី​២​ម្នាក់ នៅ​ជាមួយ​គ្រាន់​បាន​ជួយ​មើល​គាត់​។​​ ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា នេះដែរ​លោកយាយ​និង​ចៅៗ​ក៏បាន​ទទួល​អំណោយ​ពី​ថ្នាក់ដឹកនាំ​មួយចំនួន​មាន​៖ លោកជំទាវ ម៉ែន សំអន ឧបត្ថម្ភ​ប្រាក់​៥០​ម៉ឺន​រៀល កង់​១​គ្រឿង អង្ករ​៥០​គីឡូ មី​៥​កេះ ទឹក​​ត្រី​និង​ទឹក​ស្អី​វ​៤​យួរ , លោកជំទាវ ស៊ឹង ស៊ី​យុ​ទ ឧបត្ថម្ភ​១០​ម៉ឺន​រៀល , លោក ឈួ បញ្ញា ៥​ម៉ឺន​រៀល ,​ឯក​​ឧ​ត្ត​ម រិ​ន វិ​រះ កង់​១​គ្រឿង អង្ករ​៥០​គីឡូ , និង​មន្ទីរ​កិច្ចការនារី​ខេត្ត ឧបត្ថម្ភ ៨​ម៉ឺន​រៀល​។ ដោយឡែក​នៅ​រសៀល​ថ្ងៃទី​១២ ខែមករា នេះ​កុមារកំព្រា​ទាំង​៣​នាក់​ត្រូ​បាន​នាំ​មកអោយ​ស្នាក់នៅ​រៀនសូត្រ​នៅក្នុង​ម​ណ្ឌ ល​កុមារកំព្រា​ខេត្ត​។​
​ ​នៅ​ក្នុងឱកាស​សួរសុខទុក្ខ​កុមា​រទាំង​បីនាក់​នៅក្នុង​មណ្ឌល​ក​មារ​កំព្រា​ខេត្ត លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​អ្នកកា​សែត​ដែល​បាន​ផ្តល់ព័ត៌មាន​អំពី​ភាពក្រីក្រ​របស់​កុមារកំព្រា​ខាងលើនេះ ហើយ​ទន្ទឹមនេះ​ដោយមាន​ក្តី​អាណិតអាសូរ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ណែនាំ​អោយ​អាជ្ញាធរខេត្ត​យក​កុមារកំព្រា​ទាំង​៣​នាក់​ខាងលើនេះ មក​ផ្គត់ផ្គង់ និង​ស្នាក់នៅ​អោយ​រៀនសូត្រ​ក្នុង​មណ្ឌល​កុមារកំព្រា​ខេត្ត​។ ក្នុងនោះដែរ​អាជ្ញាធរខេត្ត​បាន​ឧបត្ថម​អំណោយ​រួមមាន​អង្ករ​៥០​គីឡូ មី​២​កេះ ទឹកក្រូច​២​កេះ ទឹក​បរិ​ស​ទ្ធ​២​កេះ ទឹកស៊ីអ៊ីវ​.​ទឹកត្រី​២​យួរ និង​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល​។​
​ ​លោក​អភិបាលខេត្ត ក៍បាន​ផ្តាំផ្ញើរ​ផងដែរ​ដល់​លោក​ប្រធាន​មណ្ឌល​កុមារកំព្រា​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ថែទាំ​អប់រំ​កុមារកំព្រា​ទាំងអស់ អោយ​ពួកគេ​ខិតខំ​រៀនសូត្រ​អោយបាន​ល្អ ដើម្បី​មានចំណេះ​វិជ្ជា​ចិញ្ចឹមជីវិត​ទៅ​អនាគត​។ ទន្ទឹមនេះដែរ លោក​ក៍បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់​ទីកន្លែង ដូច​អនុសាសន៍​សម្តេច​តេ​ជោ​ធ្លាប់​លើកឡើងថា​គឺ « មិន​ត្រូវអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះឡើយ »៕DSC03633 333