លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ក្រោយ​អតីត​សង្កាត់​លេខ​៤​ដែល បង្ករ​ជម្លោះ​រាំ​រ៉ែ​រយពេល​ជាង​១២​ឆ្នាំ​មកហើយ​នោះ​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ជាធម្មតា​វិញ​

0

​ខេត្ត​ព្រះសីហនុៈ លោក​យន្ត មីន អភិបាល នែ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ នៅ រសៀល​ថ្ងៃទី ១២ ខែ មករា​ឆ្នាំ ២០១៦​នេះ បាន​ដឹកនាំ មន្ត្រី​ជំនាញ ពាក់​ព​ន្ធ័​ចុះ​ធ្វើការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​ផ្លូវ​មួយ​ខ្សែ ប្រវែង ២៣៧​ម៉ែត្រ​ស្ថិតនៅ​ខាងក្រោយ​អតីត សង្កាត់​លេខ​៤ ដែល​ត្រូវIMG-20160112-WA0235បាន​ជនខិលខូច​ឃុបឃិត​គ្នា​ធ្វើ របង​ហ៊ុំ​ព​ទ្ធ័​រ​លោ​ភយ​កដី​ផ្លូវ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន បង្ករ​ផល លំបាក់ គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​រង គ្រោះ ចំនូ​ន​១២​គ្រូ​សារ រយពេល​ជាង​១២ ឆ្នាំ​មកហើយ នោះ បើក​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ឡើងវិញ​។​ ​.​មន្ត្រី​ភូមិបាល​ក្រុងព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា​ផ្លូវ​ចំណុច​នេះ​ជា​ផ្លូវ​សាធារណៈ​មាននៅ​ក្នុង​ប្លង់ លក្ខណៈ​ប្រពន្ធ​ត្រឹម ត្រូវ​ដែលមាន​ទំហំ​ទទឹង​ប្រវែង​១៥​ម៉ែត្រ ប៉ុន្តែរ ផ្លូវ​នេះ​ត្រូវបាន​គេ​បិទ​ក្នុង​គោលបំណង់ ចង់​ធ្វើជា​កម្មសិទ្ធិ​បុគ្គល់​មិន​ឲ្យ​មហាជន​ទូទៅ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​មក​និង​មានការ​ប្តឹងផ្តល់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ រវាង​ប្រជាពលរដ្ឋ​ចំនូ​ន​១២​គ្រូ​សារ​និង​បុគ្គល​មួយ​ចំនូ​ន​ដែល​ពាក់​ព​ន្ធ័​វាទី​យក​ដី​ផ្លូវ នេះ​។ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​កន្លងមក​ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ ចុះមក​ធ្វើការ​វាស់ វែង​និង​បានធ្វើ​ការកំណត់ ព្រំ​ទី តាំង​ផ្លូវ បានច្បាស់លាស់​រូ​ចរាល់​អស់ហើយ​តាំងពីរ​ជំនាន់ លោក ស្បោង សារ៉ាត់ ជា​អភិបាលខេត្ត​ព្រះ សីហនុ ម្លេះ ពោលគឺ​នៅតែ​ការចុះ អនុវត្តន៍​ជាក់ស្តែង បើកផ្លូវ​ប៉ុ​ណ្ណុះ​។​មន្ត្រី​ភូមិបាល​ដ៍ដែល​បាន បញ្ជាក់ បន្ថែរ ទៀតថា អាជ្ញាធរខេត្ត ចុះ​ធ្វើការ​បើកផ្លូវ​នេះ អាច​និង​ជូ​យ​បញ្ហារ​លំបាក​ខ្លះៗ​ហើយ គេច​មិន​ផុត​នោះ ទេ ពីព្រោះ នៅលើ​ផ្លូវ​មួយ​ខ្សែ​នេះ​ចំណុច​ខ្លះ​ត្រូវបាន​គេ​ធ្វើការ​សាងសង​សំណង់​រឺ​មាំ​រំលោភ លើដី​ផ្លូវ​លើផ្លូវ ប្រវែង ៥​ទៅ​៦​ម៉ែត្រ​ជាក់ស្តែង​ដូចជា សំណង់​សាល​រៀន​(UME) របស់លោក​ស្បោង សារ៉ាត់​អតីត​អភិបាល ខេត្ត​ព្រះសីហនុ បានធ្វើ​ការសាងសង់​រំលោភ​លើដី​ផ្លូវ​ប្រវែង​៧​ម៉ែត្រ​ផងដែរ​។​
.​លោក យន្ត មីន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក្នុងពេល​ចុះ​ធ្វើការ​ពិនិត្យ​ផ្លូវ​ខាង លើ​នេះ លោក​បានធ្វើ​ការបញ្ជាក់​នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ថា ផ្លូវ​មួយ​ខ្សែ​នេះ បើទោះជា​យ៉ាងណា ក៍ដោយ លោក​ត្រូវតែ​ធ្វើការ​ឈុ​ស​ឆាយ​បើក​ឲ្យ​បាន ដើម្បី​ប្រើប្រាស់​ជា​សាធ​រណៈ ដោយ​ជំហាន​ដំបូង លោក​និង​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ចុះ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​និង​ធ្វើការ​សម្រប​ស​ម្រូ​ល​ជាមួយ​អ្នក​ពាក់​ព​ន្ធ័​មាន​ដី​ជាប់​និង​ព្រំ​ផ្លូវ​ដែល​កំពង់​វាទី​យក​ដី​ផ្លូវ ឲ្យ​អស់​លទ្ធភាព ប៉ុន្តែ​បើសិន​ជាការ​សម្រប​ស​ម្រូ​ល​មិនបាន សម្រេច លោក​និង​ចាត់​វិធាន​តាមផ្លូវ​ច្បាប់ មិនមាន​ការយោគយល់​នោះឡើយ ។​
.​គូរ​បញ្ជាក់​ផងដែរ​ថា​បញ្ហារ​ផ្លូវ​មួយ​ខ្សែរ​ខាងលើនេះ​ប្រជាព​រដ្ឋ​រងគ្រោះ​ចំនូ​ន​១២​គ្រូ​សារបាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អជ្ញាធរ​ក្រុង​.​អជ្ញាធរ​ខេត្ត​ជំនន់​លោក​ស្បា​ង​សា​រ៉ា​ត​ដើម្បី​ឲ្យ​ជូ​យ​ធ្វើ​អន្តរាគមន៍​បើកផ្លូវ​ឲ្យ​ពូក​គាត់​ជាច្រើនលើក​មកហើយ​ពោលគឺ​ក្នុង​រយពេល​ជាង​១២​ឆ្នាំ​មកនេះ​ពូក​គាត់​តែងតែ​ដាក់ពាក្យ​បណ្តឹង​សូម​ឲ្យ​ជូ​យ​បើកផ្លូវ​រហូត​ប៉ុន្តែរ​មិនដែល​ទ​ទូល​បាន​លទ្ធផល​អ្វី​នោះទេ​ជាហេតុ​ធ្វើ​ឲ្យ​ពូក​គាត់​រង​ការលំបាក​គ្រប់បែបយ៉ាង​ដោយសារតែ​មិនមាន​ផ្លូវ​ដើរ​តាំងពីរ​ពេលនោះ​រហូតមកដល់​បច្ចុប្បន្ន​។​ហើយ​បញ្ហារ​នេះ​កន្លងមក​ត្រូវបាន​មន្ត្រី​ជំនាញ​សុរិយោដី​អះអាងថា​បញ្ហារ​គ្រប់យ៉ាង​ដែល​បង្ករ​ការរាំងស្ទះ​ការសាងសង់​ផ្លូវ​នេះ​គឺ​ផ្តើមចេញពីរ​សំណង់​សាលារៀន​(UME)​របស់លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​តែមួយគត់​។​ទាំងនេះ​ជា​ទង្វើ​មិន​ទ​ទូល​ខុសត្រូវ​រំលោភ​បំ​ពាល់​ទាំងស្រុង​ផ្ទុយ​និង​ច្បាប់​ភូមិបាល​ដែល​មានចែង​ក្នុង​មាត្រា​លេខ​២៥៩៕IMG-20160112-WA0240 IMG-20160112-WA0238 unnamed