ព្រះរាជអាជ្ញា​ខេត្តកណ្តាល ដឹកនាំ​​សមត្ថកិច្ច​ចុះ​បំបែកសំបុក​គ្រឿង​​ញៀន​ក្រសោប​បាន​3​នាក់​

0

 ​ខេត្តកណ្តាល៖ លោក​លឹម សុគ​ន្ថា​​ព្រះរ​សជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​
​កណ្តាល និង លោក ឈឿន សុចិត្រ​​ ស្នងការរង​ខេត្តកណ្តាល​ទទួលបន្ទុក​
​គ្រឿងញៀន​នៅ​រសៀល​ថ្ងែ​ទី​12 ខែ​​មករា​ឆ្នាំ​2016 បាន​ដឹកនាំ​សមត្ថកិច្ច​IMG-20160112-WA0123_resized​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បើក​​ប្រ​ត្តិ​ប​ត្តិ​ការណ៍​បំបែកសំបុក​អ្នក​ចែក​
​ចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​ក្រ​​សោ​ប​ជនសង្ស័យ​បាន​3​នាក់ នឹង​
​រិ​ប​អូស​បាន​វត្ថុតាង​មួយចំនួន​។​
ក្នុង​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការណ៍​នោះ នៅ​​ចំណុច​(​សំបុកចាប​)​ស្ថិតក្នុង​ភូមិ​គគីរ​
​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​​កណ្តាល ឃាត់ខ្លួន​ជនសង្ស័យ​បាន​
៣​នាក់ ទី​១​ឈ្មោះ ឃុន ហ៊ីម ភេទ​​ប្រុស​អាយុ​៣២​ឆ្នាំ ម្ចាស់ផ្ទះ ជា​មេ​
​ក្លោង​ចែកចាយ​គ្រឿ​ញៀន​ធ្លាប់​ជាប់​គុក​ម្តង​រួចមកហើយ ពាក់ព័ន្ធ​គ្រឿង​
​ញៀន​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៤​ទី​២​ឈ្មោះ អ៊ី​ង ចាន់​ដា​រ៉ា​
​ភេទ​ប្រុស​អាយុ​17​ឆ្នាំ​នឹង​ទី​៣​ឈ្មោះ​​ជួន ធូ​ភេទ​ប្រុស​អាយុ​20​ឆ្នាំ អ្នក​ប្រើ​
​ប្រាស់​អ្នក​ទាំង​៣​រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ ដកហូត​បាន​វត្ថុតាង គ្រឿង​
​ញៀន​ចំនួន​4​កញ្ចប់​ក្នុងនោះ​កញ្ចប់​​ធំ​១​កញ្ចប់​,​កញ្ចប់​តូច​2​កញ្ចប់ និង​
​កញ្ចប់​កណ្តាល​១​កញ្ចប់​,​ដប​ជក់​,​ដែកកេះ​ជាច្រើន មានកាំបិត ,​ស្ន​
​ដំបង​3​កំណាត់​,​ម៉ូតូ​2​គ្រឿង​ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត​។
ជ​នស​ង្ស​យ័​ត្រូវ​បញ្ជូនទៅ​ស្នងការ​​ខេត្តកណ្តាល កសាង​សំណុំរឿង​
​បញ្ជូនទៅ​សាលាដំបូង​ខេ​ត​ចាត់ការ​​តាម​និ​ត្តិ​វិធី​ច្បាប់ ៕IMG-20160112-WA0161_resized IMG-20160112-WA0123_resized