ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗខណៈដែលរួបគេកំពុងជិះម៉ូតូហើយត្រូវម៉ូតូមួយគ្រឿងទៀតបានបុកពេញទំហឹង កាលពីវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី នៅតាមបណ្ដោយផ្លូវលេខ១៥៥កែងផ្លូវលេខ៤៦២ ស្ថិតក្នុងសង្កាត់ទូលទំពុងទី១ ខណ្ឌចំកាមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល I.8889 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅមិនចាំស្លាកលេខជិះដោយបុរសម្នាក់ធ្វើដំណើរ
បញ្ច្រាសទិសគ្នាបានបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូ២០១៣រងរបួសធ្ងន់ធ្ងរចំណែមូតូបង្កបានជិះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ទួលទំពុងទី១ដើម្បីរងចាំបងប្អូនមកទទួលយកទៅវិញ៕