ស្ទឹងត្រែង៖ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងនាំគ្នាមកទទួលយកប្រាក់ថ្លៃបណ្ណ័បើកបរនិងថ្លៃសេវាពិនិត្យសុខភាពតែប្រាក់នេះមិនទទួលបានគ្រប់ចំនួនទេដោយនៅខ្វះ៣៥.០០០រៀលទៀតចំពោះការពិនិត្យសុខភាពនោះ។ប្រជាពលរដ្ឋដែលមានបណ្ណ័និងបង្កាន់ដៃបើកបរបានមកមន្ទីរសាធារណៈការខេត្តស្ទឹងត្រែងនៅថ្ងៃទី១៣មករាឆ្នាំ២០១៦ហើយនាំគ្នាលើកឡើងថាពួកគាត់បានមកទទួលយកប្រាក់ពីមន្ទីរសាធារណៈការបានគ្រប់ចំនួនចំពោះថ្លៃបណ្ណ័បើកបរតែប្រាក់ថ្លៃពិនិត្យសុខភាពទទួលបានតែ១៤.០០០រៀលទេនៅខ្វះ៣៥.០០០រៀលទៀតពីព្រោះកាលពីពួកគាត់ទៅពិនិត្យឈាមពេទ្យយករហូតដល់ទៅ៥០.០០០រៀល។
លោកសេងឈាងនៅក្រុងស្ទឹងត្រែងបញ្ជាក់ថាកាត់ចង់បានប្រាក់នេះមកវិញឲ្យគ្រប់ដែរតែគ្មានលទ្ធភាពទៅទារពីពេទ្យវិញទេដោយសារាជរដ្ឋាភិបាលបានប្រកាសចេញសងថ្លៃពិនិត្យសុខភាពប្រាក់នេះតែ១៤០០០តែប៉ុណ្ណោះ។
លោកសរ.គឹមណាតប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តបានបញ្ជាក់ថានេះជាបញ្ហាវិវាទជាមួយដោយសាតែប្រជាពលរដ្ឋគាត់មិនទាន់បានយល់រឿងនេះហើយក្រសួងសាធារណៈការនិងក្រសួងហិរញ្ញវត្ថុបានចេញសំណងទៅតាមគោលនយោបាយដោះស្រាយរបស់រាជរដ្ឋាភិបាលទៅលើប្រភេទទោចក្រក្រយានយន្ត(ប្រភេទក១)ម្ចាស់បណ្ណ័ត្រូវយកបណ្ណ័ច្បាប់ដើមដែលមានសុពលភាពមកប្រគល់ជូនមន្ទីរសាធារណៈការដើម្បីយកប្រាក់ថ្លៃបើកបរទៅវិញ។
លោកប្រធានមន្ទីរបញ្ជាក់ថា៖ការបង្វិលថវិកាសងនេះបានបែងចែកជាពីរដំណាក់កាលទី១អ្នកមានបណ្ណ័បើកបរចាប់ពីឆ្នាំ២០១២មកដល់ឆ្នាំ២០១៤ត្រូវសងទៅលើថ្លៃបណ្ណ័បើកបរចំនួន៧៥០០០រៀលនិងថ្លៃពិនិត្យសុខភាព១៤០០០រៀលសរុប៨៩០០០រៀលស្របតាមរាតាងនៃប្រកាសរួមលេខ៩៨៩ចុះថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៤។ផ្នែកទី២ចាប់ពីឆ្នាំ២០១៤មកដល់បច្ចុប្បន្នបង្វិលសងវិញទៅលើការប្រឡងយកបណ្ណ័បើកបរ៦០០០០រៀលនិងថ្លៃពិនិត្យសុខភាព១៤០០០រៀលសរុប៧៤០០០រៀល។
លោកសគឺមណាតប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងទទួលស្គាល់ថា៖ប្រជាពលរដ្ឋមួយចំនួនបានទៅពិនិត្យសុខភាពអស់ថ្លៃ៥០០០០រៀលចំពោះការសងនេះមិនបានគ្រប់ចំនួនមែនហើយបើបងប្អូនចង់ថែមថយទាមទារយ៉ាងណានោះសូមទៅទាក់ទង់ជាមួយមន្ទីរសុខាភិបាលដាច់ដោយឡែក។
លោកប្រធានមន្ទីរសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ទោះបីរាជរដ្ឋាភិបាលលុបចោលនូវការប្រឡងយកបណ្ណ័បើកបរយ៉ាងណាក៍ដោយតែបងប្អូនយើងទាំងអស់គ្នានៅតែមករៀនសូត្រស្តីពីច្បាប់ចរាចរណ៍ផ្លូវគោគដែលជាកត្តាសំខាន់ពេលបើកបរលោកអ្នកត្រូវពាក់មួកសុវត្តិភាពបើកបរទៅតាមល្បឿនកំណត់និងមិនបើកបរក្នុងពេលស្រវឹងត្រូវមានសុជីវធម៌និងអធ្យាស្រ័យចំពោះអ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវដូចគ្នា។
សូមបញ្ជាក់ថា៖មន្ទីរសាធារណៈការបើកវគ្គរៀនសូត្រច្បាប់បើកបរបានចំនូន៣៨លើករួចមកមានប្រជាពលរដ្ឋចូលរៀនចំនូនជាង៤០០០នាក់តែប៉ុណ្ណោះក្នុងចំណោមប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងមានចំនួនរហូតដល់ទៅជាង១១ម៉ឺននាក់៕