ស្ទឹងត្រែង៖ដើម្បីត្រៀមធ្វើម្ចាស់បុណ្យទន្លេនិងអភិវឌ្ឍន៏ទីក្រុងស្អាតនៅស្ទឹងត្រែងថ្ងៃទី០៩មករាឆ្នាំ២០១៦ខេត្តក្រុងស្ទឹងត្រែងនិងធ្វើជា ម្ចាស់បុណ្យទន្លេនៅដើមឆ្នាំ២០១៧ ហើយកិច្ចការនេះសាលាក្រុង បានអំពាវនាវឲ្យផ្នែកដៃគូរ ឯកជនពន្លឿនការ អភិវឌ្ឍន៍ របស់ខ្លួនធ្វើឲ្យសំណង់ផ្សេងៗមានការ រីកចំរើនសេដ្ឋកិច្ចជាតិ មានកំណើនពីព្រោះការវិនិយោគផ្នែកហេដ្ឋារចនាសម្ពន្ធ័ធ្វើឲ្យខេត្តមានសោភណ្ឌភាពនិងទីក្រុងស្អាត។
លោកប៊ុនណារីអភិបាលក្រុងមានប្រសាសន៍ថា៖ខេត្តបានត្រៀមខ្លួនធ្វើជាម្ចាស់បុណ្យទន្លេនៅដើមឆ្នាំ២០១៧ដូចនេះ ផ្នែកឯកជនក្រុមហ៊ុនវិនិយោគ ក៏ជាដៃគូរជួយអភិវឌ្ឍន៏ ដើម្បីធ្វើឲ្យសមិទ្ធផលក្នុងខេត្ត មានការរីកចំរើន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះល្វែងមានផ្សារលក់ដូរ សំរាប់បំរើសេចក្តីត្រួវការ របស់ប្រជាពលរដ្ឋផងហើយខេត្តក៏ មានលទ្ធភាពចូលរួមប្រលងប្រណាំងទីក្រុងស្អាតផង។
លោកអភិបាលក្រុងបញ្ជាក់ថា៖បញ្ហានេះ ផ្នែកឯកជននិងអ្នកវិនិយោគត្រូវតែចូលរួមគាំទ្រទៅលើការអភិវឌ្ឍន៏ហើយរាល់សំណង់ដែលកំពុងសាងសង់ ត្រូវពន្លឿនឲ្យបានឆាប់ស្របតាមផែនការអភិវឌ្ឍន៏ ដើម្បីឲ្យទទួលបានការកោតសរសើរពីភ្ញៀវទេសចរណ៏ ក្នុងនាមអាជ្ញាធរក្រុងខ្ញុំសូមអំពាវនាវ និងសំនូមពរដល់អាជីវករក្រុមហ៊ុនអ្នកវិនិយោគគិនទាំងអស់ ដែលចូលមករកស៊ីនៅក្រុងស្ទឹងត្រែងនេះ សូមជួយគាំទ្រទៅលើការអភិវឌ្ឍន៏ ការកែលំអរសោភណ្ឌភាពធ្វើយ៉ាងណា ឲ្យក្រុងយើងមានសោភណ្ឌភាពល្អ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់បុណ្យទន្លេនៅឆ្នាំខាងមុខហើយក្នុងនោះដែរ ក៏សុំដល់ប្រជាពលរដ្ឋមានការចូលរួមជាមួយអាជ្ញាធរយើង ដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានជោកជ័យទាំងអស់គ្នា។
លោកស្រីតាំងសៀមហ៊ងតំណាង ក្រុមហ៊ុន តាំងឆៃហេង អភិវឌ្ឍន៍ដៃគូវិនិយោគផ្សារផ្នែកឯកជន បានទទួលស្គាល់ថា៖ទីក្រុងស្អាត គឺពិតជាផ្ដើមចេញពីយើងទាំងអស់គ្នា ដូចនេះលោកស្រីនឹងខិតខំប្រឹងប្រែង រួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន នៅភូមិភាគឥសានឲ្យល្អទៅតាមស្តង់ដា នៃគម្រោងអភិវឌ្ឍន៍ដែលខេត្តចង់បាន។
អ្នកស្រីបញ្ចាក់ថា៖ទីតាំងដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍នេះ មានផ្ទះល្វែងនិងផ្សារលក់ដូរ នៅលើផ្ទៃដីមានបណ្តោយ៣០០ម៉ែត្រគុណនិង១៦០ម៉ែត្រ ក្នុងនោះមានផ្សារសំរាប់លក់ដូរ មួយមានបណ្តោយ១៣០ម៉ែត្រទទឹង៧៧ម៉ែត្រស្ថិតនៅភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយសំណង់នេះចាប់ផ្តើមសាងសង់ពីខែមិថុនាឆ្នាំ២០១៥មកសំរេចបានជិត២០%ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ។
លោកហ៊នឡេងប្រជាពលរដ្ឋបាននៅភូមិរាជានុកូលក្នុងស្ទឹងត្រែងបានគាំទ្រដល់ការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ពន្ធ័នេះពីព្រោះប្រជាពលរដ្ឋចង់បានទីក្រុងស្អាតហើយកសិករក៏ចង់មានទីផ្សារសម្រាប់ដោះដូរទំនិញជាកន្លែងផ្តល់នូវថវិកាសំរាប់ជីវភាពរស់នូវប្រចាំថ្ងៃដែរខ្ញុំឃើញការអភិវឌ្ឍន៏អញ្ចឹងខ្ញុំមានការសប្បាយរីករាយ ប្រជាពលរដ្ឋហ្នឹង បង្កើនផលិតផលអ្វីៗដែលផលិតបានខ្លួនឯងយកមកលក់ទីផ្សាហ្នឹងឲ្យស្រួលដើម្បីចិញ្ចឹមជីវភាពខ្លួនឯងហើយនិងឲ្យកូនវារៀនចេះដឹងទៅដើម្បីកសាងប្រទេសជាតិ។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងនិងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្វពិធីបុណ្យទន្លេនៅឆ្នាំ២០១៧បន្ទាប់ពីខេត្តក្រចេះធ្វើនៅឆ្នាំ២០១៥ ហើយខេត្តកំពុងចាមធ្វើនៅឆ្នាំ២០១៦នេះដូចនេះស្ទឹងត្រែងនិងរៀបចំទីក្រុងឲ្យមានសោភណ័ភាពស្រស់បំព្រងក្លាយជាទីក្រុងស្អាតសំរាប់ទទួលភ្ញៀវទេសចរណ៏៕