ផ្លូវរថភ្លើង​នៅសល់​៦,៥​គីឡូម៉ែត្រ និង​ស្ថានីយ៍ និង​ចាប់ផ្តើម​នៅថ្ងៃនេះ​តទៅ​ភ្ជាប់​កម្ពុជា​-​ថៃ​

0

​បន្ទាយមានជ័យ​៖ឯកឧត្តម អ៊ួ​ន សុង អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានលើកឡើង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​សាលាក្រុង​ប៉ោយប៉ែត ថា​ក្រុមការងារ​យើង​និង​ចាប់ផ្តើម​តំណើរការ​ចាប់ពីពេលនេះ​ទៅហើយ​ក្នុង​ឆ្នាំ​២០១៦​នេះ​តទៅ និង​អោយ​រួចរាល់​រយះពេល​១៧០​ថ្ងៃ សាងសង​រួច​នៅ​ផ្លូវ​រថភ្លើង​នៅសល់​ចំនួន ៦,៥ គីឡូម៉ែត្រ បន្ថែម​២​គីឡូម៉ែត្រ បង្កើន​គ្រឿងចក្រ បង្កើន​ពេលវេលា បង្កើន​សាងសង​នៅពេល​យប់ ហើយ​អជ្ញាធរ ជួយ​រក្សា​សន្តិសុខ និង​ចរាចរណ៍​ជូន​ក្រុមហ៊ុន ។​
លោក​បាន​បន្តថា ការស្ថាបនា​ផ្លូវ​រថភ្លើង​នេះ គឺមាន​សា​រះ​ប្រយោជន៍ ការកកស្ទះ​ចរាចរណ៍ ជីវភាព​ពលរដ្ឋ​ទាំង​២ ការតភ្ជាប់​ទៅកាន់​កម្ពុជា ថៃ វិស័យសេដ្ឋកិច្ច វិស័យ​អភិវឌ្ឍន៍​នានា ។​
ក្នុងនោះ​លោក​បានលើកឡើង​បន្ថែមថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្លូវ​រថភ្លើង​ខាងលើ នេះ​ត្រឹម​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​ប៉ុណ្ណោះ ដើម្បី​ដំណើរការ​ធ្វើដំណើរ ពី​ក្រុង​ប៉ោយប៉ែត ទៅកាន់​រាជធានី​ភ្នំពេញ និង​អោយ​អាជ្ញាធរ​ចូលរួម​សហការ​ណ៍​ជាមួយ​ក្រុមការងារ​សាសង់ និង​រក្សារ​សន្តិសុខ ស្ថានភាព ចរាចរណ៍ សម្រួល​ការងារ ។ ចំណែក​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត និង​ស្ថានីយ៍​រថភ្លើង​សិរីសោភ័ណ​អោយបាន​រួចរាល់​ផងដែរ​។ រីឯ​ការងារ​តំបន់​រង្វង់​មូល​ប៉ោយប៉ែត ផ្លូវ​រថភ្លើង​ត្រូវ​ចាក់​គ្រិះ​និង ផ្លូវ​បេតុង និង​អោយ​អាជ្ញាធរ​ជួយ​សម្របសម្រួល​ដូចជា ផលប៉ះពាល់ សំណង់​កាស៊ីណូ ខ្សែរ​អេ​ឡិ​ត្រូ​និ​ច នានា​ដែរ​នៅក្បែ​នោះ ហើយ​ក្រុមការងារ​យើង​និង​ដាក់​កម្លាំង​បន្ថែមទៀត​ផងដែរ​។​
ក្នុងនោះដែរ លោក​លី សារី អភិបាលរង​ខេត្ត​បាន​លើកឡើងថា សូម​ប្រជាពលរដ្ឋ​ដែរ​ប៉ះពាល់ និង​ដោះស្រាយ​រួចរាល់ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ស្ថាបនា​ផ្លូវដែក​អោយបាន​ឆាប់រហ័ស លោក​គាំទ្រ​ក្រុមហ៊ុន សី​ណូ​ហាយ​ត្រូ កូរ៉េ​ដែល​ទទួល​ការសាងសង់​។​
​និង​ប្តេជ្ញាចិត្ត​ក្នុងនាម​អជ្ញាធរ​ខេត្ត ប្រឹងប្រែង​សហការ​ណ៍​ជាមួយ​ក្រុមការងារ​ដើម្បី​ស្ថាបនា​ផ្លូវដែក និង​សម្របសម្រួល​រាល់​ការងារ​ទាំងអស់ ដំណើការ​សាងសង់​ផ្លូ​រថភ្លើង​១​ខ្សែរ​នេះ​ត​ភ្ជាប់​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។​
ក្រោយពី​កិច្ចប្រជុំ​រួចរាល់ ក្រុមការងារ​ទាំងអស់​បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​រក្សាទុក​គ្រឿងចក្រ កន្លែង​ការដ្ឋាន​សាងសង់​ផ្លូវ​រថភ្លើង កន្លែង​ប៉ះពាល់​ទាំងអស់ ។ ក្នុងនោះ​ក្រុមការងារ​ក៏បាន​លើកឡើង​បន្ថែមចំនួន​ផ្លូវដែក​សរុប​ចំនួន​២,៥​គីឡូម៉ែត្រ​នៅ​ចំណុច​ស្ថានីយ៍​រថភ្លើង​ប៉ោយប៉ែត​ទៀត​ដើម្បី​ងាយស្រួល​កន្លែង​ដោះដូរ​ទូ ក្បាលរថភ្លើង​ផងដែរ​៕​ដោយ​:​ឃិន គ​ន្ធា​

photo_2016-01-13_16-07-48 photo_2016-01-13_16-07-44 photo_2016-01-13_16-07-37 photo_2016-01-13_16-07-32 photo_2016-01-13_16-07-26 photo_2016-01-13_16-07-21