អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ផ្សព្វផ្សាយ​អនុសាសន៍​៣​ចំនុច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​

0

បន្ទាយមានជ័យ ៖ ដើម្បីអោយ​អនុសាសន៍​៣​ចំនុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាន់តែ​ជ្រាប់​ដល់​មហាជន អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានធ្វើការ​កោះប្រជុំ​ផ្សព្វផ្សាយ​បន្ត​ដល់​កងកម្លាំង​ទូរ​ទាំង​ខេត្ត អោយទៅដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​១៣ មករា ២០១៦ នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ។IMG-20160113-WA0016_resized IMG-20160113-WA0017_resized IMG-20160113-WA0018_resizedលោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្លាត​ក្នុងការ​ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែមករា និង​ទិសដៅ​បន្ត បាន​យក​អនុសាសន៍​ចំនួន​៣​ចំនុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​រួមមាន ១,​ទាក់ទង​និង​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ដែល​ស្តីពី​ការលើកលែង​មួយចំនួន និង​ការផ្ទេរ​កម្ម​សិទ្ធ​អចលនទ្រព្យ​ពី​ឪពុកម្តាយ​ទៅ​កូន រវាង​ប្តី​ទៅ​ប្រពន្ធ និង​ពី​តា​យាយ​ទៅ​ចៅ ។ ២,​អាវុធហត្ថ​ទាំងអស់​ត្រូវការពារ​រ​ដ្ឋា​ភិ​បាល​ស្របច្បាប់ ។ ៣,​ពាក់ព័ន្ធ​និង​ការប្រើប្រាស់ Facebook ត្រូវ​ប្រើ​អោយមាន​ប្រយោជន៍​ដល់​សង្គមជាតិ អង្គភាព ក៏​ដូច​ខ្លួនឯង​ផ្ទាល់ ។​

លោក​មេបញ្ជាការ​បា​នប​ន្ត​អោយដឹងទៀតថា ចំពោះ​ចំនុច​ទី​១ ធ្វើយ៉ាងណា​អោយមាន​ប្រសិទ្ធភាព​សម្តៅ​បង្ការ​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ អោយ​បានជា​អតិបរមា ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​បង្ការ​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដោយសា​គ្រោះថ្នាក់​ចរាចរ ។ ចំនុច​ទី​២ អាវុធហត្ថ និង​សមត្ថកិច្ច​ទាំងអស់​ត្រូវការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ និង​ចំនុច​ទី​៣ មិន​ថា អាវុធហត្ថ មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវ​ចេះ​លេង​បណ្តាញ​សង្គម​Facebook អោយមាន​ប្រយោជន៍​ដល់​សង្គមជាតិ អង្គភាព និង​ខ្លួនឯង​ផ្ទាល់ ៕