ឡាន​ដឹក​អនុផល​ព្រៃឈើ​ល្មើសច្បាប់​ជ្រក​ក្រោម​ស្លាក​យោធា​ត្រូវ​បង្ក្រាប​

0

​កំពង់ស្ពឺ​=​ឡាន​ដឹកអុស​មួយគ្រឿង​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​ឪ​រ៉ា​ល់ សហការ សង្កាត់រដ្ឋបាល​ព្រៃឈើ​សង្កែ​សាទ​ប អធិការដ្ឋាន​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប ចាប់បាន​នៅពេល​ឡាន​នេះ​បាន​ដឹក​អនុផល​ព្រៃឈើ (​អុស​ដុំ​)​បំណង​គេចវេស​ឲ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​យប់​ថ្ងៃទី ១៣​ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ ៤៤​នៅ​ចំណុច​ភូមិ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​
​លោក ហែម សុខា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សង្កែ​សាទ​ប បាន​ឲ្យ​ដឹងថា ក្រោយពី​ឃាត់​ចាប់បាន​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ព​ណ៏​ត្រេអ៊ី ពាក់​ស្លាក​លេខ ខម ៣-៥៣៥២ ដោយមាន​ដឹក​អនុផល​ព្រៃឈើ​ពេញ តែ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ​ឡើយ ។
​នាយ​សង្កាត់​បាន​បន្តថា សមត្ថកិច្ច​ចំរុះ​បាន​ឆែក​នៅលើ​រថយន្ត​ខាង មាន​អុស​ដែល​ផ្ទុក​រហូត ៦៩,៩៦៦ ស្ទែរ ដែលជា​ចំនួន​ដ៏​ច្រើន​លើសលុប តម្រូវ​ឲ្យ​អ្នក​ដឹកជញ្ជូន​ត្រូវតែ​មានច្បាប់​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ​(PC) ។​
​លោក​វរ​សេនី​យ៏​ត្រី សោម ពុទ្ធ​តារា មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​បានបញ្ជាក់​ថា​លោក​បាន​ដឹកនាំ​កំលាំង​បង្ក្រាប​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​តែ​បានប្រគល់​ឡាន​នេះ​ឲ្យ​ជំនាញ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​
​តាម​ប្រភពពី​អ្នករស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៤៤ បាន​និយាយប្រាប់​អ្នកយក​ព​ត៏​មាន​យើង​ថា ឡាន​ខាងលើ មិនមែនជា​របស់​អង្គភាព​យោធា​ណា​ឬ​ជា​របស់​កងពល​លេខ​៩០ នោះទេ​ពោល​គឺជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ ហាក់ ជា​ឈ្មួញ​រកស៊ី​ដឹកអុស​ដុះ​ស្លែ និង​ថែមទាំង​មាន​បង្កប់​ឈើ​ខ្លៈ ជា​ញឹកញាប់​តែងតែ​បន្លំ​ភ្លែ​ក សមត្ថកិច្ច​ដោយ​យក​ស្បែក​យោធា​មក​ពាក់ ដើម្បី​បន្លាច​សមត្ថកិច្ច​តាម​ដងផ្លូវ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ជាក់ស្តែង​នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ចាប់បាន​តៃកុង​ឡាន​បាន​យក​លិខិត​ក្លែងក្លាយ​(PC)​លិខិត​អនុញ្ញាតិ ហួស​សុពលភាព​មក​ប​ង្ហា​ញ​សមត្ថកិច្ច ដែល​ទង្វើ​នេះ​គិតថា​សមត្ថកិច្ច​មិនដឹង ។ ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេលដែល​សមត្ថកិច្ច​ជំនាញ​ចាប់បាន​ហើយ បុគ្គល​ខាងលើ​បាន​រត់ការ​ពឹងពាក់​ឲ្យ​អ្នកនេះ​ជួយ​អ្នក​ជួយ​ឲ្យ​បានគេច​ផុតពី​ការបង់​ពិន​យ័​យក​ឋ​វិការ​ចូល​រដ្ឋ​ផងដែរ ។​សមត្ថកិច្ច​ខ្លៈ​ក៏បាន​ពាក់​ព​ន្ធ័​ក្នុង​រឿង​បើក​ឲ្យ​ម្ចាស់​ឡាន​ខាងលើ​ដឹកអុស​ឆ្លងកាត់​មិន​ត្រួតពិនិត្យ​ផងដែរ ដោយ​ដាក់​លេះ​ថា​ឡាន​នេះ​មានច្បាប់​ត្រឹមត្រូវ តែ​ដល់ពេល​បង្ក្រាបបាន​ទើប​ដឹងថា ឡាន​នេះ​ដឹក​អត់​ច្បាប់​រាប់​ឆ្នាំ​មកហើយ ។​ហើយ​នៅ​រសៀល​ថ្ងៃនេះ​មិនអាច​រក​ប្រភព​ណា​មក​អៈ​អាង​ថា​ឡាន​នេះ​ជា​របស់​យោធា​ឬ​ជា​រប​ស់មេ​ឈ្មួញ​ណា​បាន​នោះទេ ៕ ច្បារមន​

20160114095104 20160114094859 20160114094816