សៀមរាបៈ សេដ្ឋកិច្ចនៃតំបន់អាស៊ាន ខណៈពេលដែលបានឈានចូលសមារហកម្មអាស៊ាន ពេញរូបបែប តាមបណ្តាប្រទេសនានា បានវាយឡុកនិងប្រទេសជិតខាង ដើម្បីស្នើរ និងបង្ហាញផលិតផលរបស់ខ្លួន នៅទីផ្សាអន្តរជាតិ ដំណើរនិងកំពុងតែពង្រីកខ្លួន ផ្សព្វផ្សាផលិតផលដូចជាគ្រឿង ឧបភោគ បរិភោគ និងផលិតប្រើប្រាស់ ជាពិសេសផ្នែកកសិកម្ម។
ជាក់ស្តែងក្រុមហ៊ុនBertran បានបង្ហាញនូវផលិតផលរក្សាសុខភាព និងប្រកាសលក់បំពង់ហឺត យីហោ សៀវភាវ នៅខេត្តសៀមរាប កាលពីរសៀលម៉ោង ៣ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦ ក្នុងនោះមាន ប្រេងក្រឡា ប្រេងខ្យល់ និងបំពង់ហឺត ដែលមានលក់នៅទីផ្សាក្នុងប្រទេសកម្ពុជា២០ឆ្នាំមកហើយ បានពង្រឹងគុណភាពផលិតផល និងចែកចាយផ្តាច់មុខ ដែលមានអតិថិជនជាច្រើន បានពេញនិយមក្នុងការ ប្រើប្រាស់ផលិតផលបំពង់ហឺត ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្រុង ។
ក្នុងពិធីបើកសម្ពោធផលិតផលនៅក្នុងខេត្តសៀមរាប ដោយមានការចូលរួម ពីសំណាក់ ភ្ញៀបជាតិនិងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានថៃជាច្រើនរូប ដើម្បីចូលរួមផ្សព្វផ្សាទីផ្សាប្រទេសនៃសមាគមន៍អាស៊ាន លោ ស្រី Suwanna Eiampikul អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Bertram Chemical ( 1982) បានមានប្រសាសន៍ថា មានមោទនភាពខ្លាំងណាស់ ដែលបាននាំយកផលិតផលសៀវភាវ មកលក់ក្នុងទីផ្សានៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ហើយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាជនកម្ពុជា ហើយខ្ញុំមានការជឿជាក់ថា ផលិតផលរបស់ក្រុមហ៊ុននិងក្លាយជាដៃគូរគ្រួសាររបស់អ្នក ដើម្បីរក្សាសុខភាពគ្រួសាររបស់អ្នក ។
ក្នុងឳកាសនៃពិធីបើកលក់ជាផ្លូវការ មានការរៀបក្បួនរ៉ឺម៉កជាច្រើនគ្រឿង ដង្ហែរតាមទីប្រជុំជន ដើម្បីចែកផលិតផល បំពង់ហឺត ទៅតាមទីសាធារណៈជន និងផ្សាចាស់រៀបរាប ដើម្បីចែកផលិតផលជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះគឺសង្កេតឃើញថា មានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើន ដោយសារតែផលិតផលទាំងនេះ មិនមែនជាផលិតផលថ្មី គឺប្រជាពលរដ្ឋ ខ្មែរបានស្គាល់២០ឆ្នាំមកហើយ ។
ដោយ ប៊ុន រដ្ឋា