​រថយន្ត​កុងតឺន័រ​តៃ​ងងុយដេក បើក​រេ​ចង្កូត​ជ្រុល​ទៅបុក​សញ្ញា​ព្រួញ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​គល់​ជាប់​ទៅមុខ​លែងរួច​

0

​ភ្នំពេញ ៖ រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​តៃកុង​ងក់​មួយភាំង​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ព្រួញ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​បើក​ក្បាល​ឡើង​គង​ពាក់កណ្តាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​កិន​ថ្ម​បែកខ្ចាយ​ពេញ​ផ្លូវ ។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី រំ​រង​អធ្រាត្រ ឈានចូល​ថ្ងៃ ទី ១៣ ឧសភា ២០១៤ នៅ​ចំណុច​ជិត​ស្តុ​ប​វត្ត​ច្បារអំពៅ​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក​ពុ​យ​ហ្សូ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0095 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ ពី​កើ​តទៅ​លិច តាមផ្លូវ​ជាតិ​លេខ​២​ឆ្ពោះទៅ​ភ្នំពេញ​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​តៃកុងរ​យន្ត​លក់​មួយភាំង​ក៏​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ព្រួញ​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​បាក់​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​បើក​ក្បាល​រថយន្ត​ឡើង​គង​ពីលើ​ពាក់កណ្តាល​បាំង​ថ្ម​និង​ដាច់​កាឡេ​ខាង​ធ្យូ​ដ​តែម្តង​ចំណែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​ជាច្រើន​គ្រឿង​បើក​មកពី​ក្រោយ​កុងតឺន័រ​ដែល​បាន​ទៅបុក​និង​របាំង​ថ្ម ដោយ​ឮ​ពួកគេ​និយាយថា សុទ្ធតែជា​គ្នាឯង ប៉ុន្តែ​ពេល​សមត្ថកិច្ច​សាក​សូរ​បែរជា​ឆ្លើយថា​មិន​ស្គាល់​។​នៅក្នុង​ហេតុនេះ​ផងដែរ​សមត្ថកិច្ច​ចង់​ស្គាល់​ក្រុមហ៊ុន​នេះ​ឱ្យបាន​ច្បាស់​និង​ចង់ដឹងថា​តើ​ក្រុមហ៊ុន​រើស​អ្នកបើកបរ​មក​ធ្វើការ​មាន​ជំនាញ​ច្បាស់លាស់​អត់ បានជា​ពេល​បើក​បុក​គេ​បុក​ឯង​ហើយ​អាង​រត់គេចខ្លួន​ឲ្យ​បាន​ហើយ​ជាការ​ស្រាច ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​សមត្ថកិច្ច​ចរាចរ​ជំនាញ​ចុះ​វាស់វែង​យក​រថយន្ត​បង្កហេតុ​និង​ម្ចាស់​បើកបរ​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕02 03 01