ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សិង សំអុល ត្រូវបាន គេ​ដឹងថា ជា​អ្នកកាង​ឈើ​ទៅ​វៀតណាម ឥឡូវនេះ​សម្តេច​តេ​ជោ បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ប្រាជ្ញ​ចន្ទ និង អភិបាលស្រុក​មេមត់ ចាត់ការ​ទៅលើ​ឧកញ៉ា​កាង ឈើ​ទាំងពីរ នាក់​នេះ ប្រសិនបើ​មិន​ចង់​ជ្រុះ​ស័ក្តិ​

0

​ភ្នំពេញ​៖ ប្រសាសន៍​របស់​សម្តេច​តេ​ជោ ត្រូវបាន​ឯ​.​ឧ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន យកមក​ផ្សព្វផ្សាយ​បន្ត​លើ​ទំព័រ Facebook របស់លោក​។ ឯ​.​ឧ ខៀវ កាញារីទ្ធ បាន​ដកស្រង់​ប្រសាសន៍​សម្តេច​មក​បញ្ជាក់​ថា «​សម្តេច​តេ​ជោ​ចេញ​បញ្ជា​ឲ្យ​បិទ​ច្រក​រត់ពន្ធ ឈើ ទៅ​វៀតណាម ពិសេស លោក​បាន​ស្រង់​សម្តី​កាសែត​ដែល​លើក ឡើង​ពី​ករណី ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង ស៊ឹង សំអុល ដែល​កាង​ដឹកឈើ​។ ដោយ​លោក​ចេញ​បញ្ជា​ឲ្យ ឯកឧត្តម ប្រាជ្ញ​ចន្ទ និង អភិបាលស្រុក​មេមត់ ទទួល​ធ្វើអោយបាន បើ​មិន​ចង់​អស់បុណ្យ​ស័ក្ដិ​»៕
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ព្រមាន​ធ្ងន់​ទៅលើ​ឈ្មួញ និង​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មានការ រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​បានចេញ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​។ ការព្រមាន​នេះ បាន ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុច​ចំពោះ​ក្រុម​ឧកញ៉ា ដែល​រកស៊ី​កាង​ឈើ​រួមមាន​៖ ឧកញ៉ា លឹម ប៊ុណ្ណ ហៅ ខ្នា និង ស៊ឹង សំអុល​។ សម្តេច​តេ​ជោ បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ប្រាជ្ញ​ចន្ទ និង អភិបាលស្រុក​មេមត់ ចាត់ការ​ទៅលើ​ឧកញ៉ា​កាង​ឈើ​ទាំងពីរ នាក់​នេះ ប្រសិនបើ​មិន​ចង់​ជ្រុះ​ស័ក្តិ ៕

photo_2016-01-15_11-32-27