ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យបង្កើតគណៈកម្មការបង្ក្រាបការរត់ពន្ធឈើទៅវៀតណាមជាបន្ទាន់ ដែលគណៈកម្មការនេះ មាននាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ
ប្រទេសជាប្រធាន និង អគ្គស្នងការរងនគរបាលជាអនុប្រធាន គ្រប់អភិបាលខេត្តជាប់ព្រំដែន និង អភិបាលខេត្តកំពង់ចាម ជាសមាជិក។
នេះបើយោងតាមឯ.ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់តាមទំព័រ Facebok ពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា គណៈកម្មការបង្ក្រាបសកម្មភាពរត់ពន្ធឈើនេះ ធ្វើឡើងតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯ.ឧ ខៀវ កាញារីទ្ធ បន្តថា៖ គណៈកម្មការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ឧទ្ធម្ភាគចក្រចំនួពីរគ្រឿង សម្រាប់ប្រតិបត្តិការបង្ក្រាបជំនួញឈើ។នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកមិញនេះ សម្តេចតេជោហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីដឹកនាំខេត្ត និងស្រុក ឧស្សាហ៍តាម ដានព័ត៌មាន ដើម្បីក្តាប់បានសភាពការណ៍ក្នុងមូលដ្ឋានខ្លួន៕