​ក្មេងស្ទាវ​ក្រុម វ៉ៃ​គ្នា​ជាមួយ​ក្រុម​ប៉េអឹម​ឡុង​ឈិន​ដោយសារ​ទំនាស់​ពាក្យសម្តី​ក្នុង​ហាង​ផឹកស៊ី​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​

0

​ភ្នំពេញ ៖ ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់​បាន​ទាស់សម្តី​គ្នា​ជាមួយនិង​ក្រុម​ភាគី​ម្ខាង​ទៀត​ដែល​គេ​ស្គាល់​ថា​ជា​ប៉េអឹម​ឡុង​ឈិន​ខ​ណះ​កំពុង​ផឹកស៊ី ដែល​បង្ក​ទៅជា​អំពើរ​ហិង្សា​បណ្តាលឱ្យ​ខូចខាត​របស់របរ​មួយចំនួន​នៅក្នុង​ភោជនីយដ្ឋាន​ផងដែរ​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១២ ឧសភា ២០១៤ នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​បឹង​ថ្នមចិត្ត ស្ថិតនៅក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​ទំនាស់​ទាំង​០២​ក្រុម​បាន​ចូលទៅ​ផឹកស៊ី​ក្នុង​ភោជនីយដ្ឋាន​ខាងលើ លុះ​មួ​យស​ន្ទុ​ុះ​ក្រោយមក​ក៏មាន​ទំនាស់​ពាក្យសម្តី​គ្នា ពេល​នោះគេ​ឃើញ​ក្រុមក្មេងស្ទាវ​ដែលមាន​គ្នា​ប្រមាណ​១០​នាក់​បាន​ដើ​សំដៅ​មក​តុ​ផឹកស៊ី​ខាង​ភាគី​ក្រុម​ប៉េអឹម​ឡុង​ឈិន​ហើយ​បាន​វ៉ៃ​ក្រុម​ប៉េអឹម​ឡុង​ឈិន​មុន​ទើប​ក្រុម​ប៉េអឹម​ឡុង​ឈិន​តដៃ​ទៅវិញ​បណ្តាល​មានរឿង​កាន់តែ​ធំ​ឡើង​រហូត​ធ្វើឱ្យ​ខូចខាតរ​បរបរ​នៅក្នុង​ភោ​ជនី​ដ្ឋា​ន​ផងដែរ​។​

​បន្ទាប់ពី​តទល់​គ្នា​មួយសន្ទុះ​ហើយ​នោះ​ក្រុម​ប៉េអឹម​ឡុង​ឈិន​មិន​សុខចិត្ត​ក៏បាន​ទូរស័ព្ទ​ហៅ​គ្នា​មក​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរា​គម​ន៏​។​ពេលនោះ​ក្រុមក្មេងស្ទាវ​ទាំងនោះ​ក៏​មិនទាន់​ហ៊ាន​ចេញមកក្រៅ​ភោ​ជនី​ដ្ឋា​ន​ដែរ​ដោយសារតែ​ពួកគេ​បាន​ឭ​ក្រុម​ភាគី​ខាង​ប៉េអឹម​ឡុង​ឈិន​និយាយថា​(​ឱ្យតែ​ក្រុមក្មេងស្ទាវ​ទាំងអស់នោះ​ចេញមកក្រៅ​ពួកគេ​និង​វាយ​ឱ្យស្លាប់​) ។​ ​

នៅក្នុង​ហេតុ​ការ​ណ៏​នេះ​ផងដែរ​គេ​ឃើញ​កម្លាំង​ប៉េអឹម​ខណ្ឌ​ឬ​ស្សី​កែវ​មួយ​រថយន្ត​មកជួយ​អន្តរា​គម​ន៏​ផងដែរ​។​ខ​ណះ​ពេលដែល​កម្លាំង​ប៉េអឹម​ខណ្ឌ​ឬ​ស្សី​កែវ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​នោះ​គឺ​មិនទាន់​យក​ក្រុមក្មេងស្ទាវ​ចេញពី​ក្នុង​ភោ​ជនី​ដ្ឋា​ន​ទេ​ដោយសារតែ​ខ្លាច​ក្រុមក្មេងស្ទាវ​ទាំងនោះ​មាន​បញ្ហា​ជាមួយ​ក្រុម​ប៉េអឹម​ឡុង​ឈិន​។​

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ប៉េអឹម​ខណ្ឌ​ឬ​ស្សី​កែវ​និង​យក​ក្រុមក្មេងស្ទាវ​ទាំងនោះ​ចេញមក​ឱ្យ​ខាន​តែ​បាន​។​ ​គួរបញ្ជាក់​ផងដែរ​ថា​ក្នុង​ហេតុ​ការ​ណ៏​នេះ​ផងដែរ​ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅយក​ព័ត៌មាន​និង​ផ្តិត​យក​រូបភាព​នៅក្នុង​ហេតុ​ការ​ណ៏​ទៅតាម​វិជ្ជា​ជី​វះ ប៉ុន្តែ​ត្រូវបាន​ក្រុម​ប៉េអឹម​ឡុង​ឈិន​សួរ​មក​អ្នកសារព័ត៌មាន​ថា​ថតរូប​ធ្វើ​អី​?​បើ​ថត​ហើយ​ឱ្យ​លុបចោល​វិញ​ទៅ​!

អ្នកសារព័ត៌មាន​ក៏​លុប​រូប​ទៅវិញ​ដោយ​មិន​ចង់​មានរឿង​ច្រើន​។​សម្រាប់​វិជ្ជា​ជី​វះ​អ្នកសារព័ត៌មាន​គឺ​ចុះ​យក​ហេតុ​ការ​ណ៏​ដែល​កើតឡើង​ក្នុងសង្គម​និង​យក​ព័ត៌មាន​ដែល​ពិត​ដើម្បី​ផ្សាយ​ជា​ដំណឹង​ដល់​ប្រជាជន​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន​ឲ្យ​បានដឹងថា​នៅក្នុង​ថ្ងែ​នេះ​មាន​អ្វី​កើតឡើង​តែប៉ុណ្ណោះ​៕01