គយ​ព្រលានយន្តហោះ​សៀមរាប​ចាប់បាន​ទូរស័ព្ទ​iPhone6s​និង​iPhone6sPlus​ចំនួន​៤៩៧​គ្រឿង

0

​ខេត្តសៀមរាប​៖​មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​បានធ្វើការ​ឆែកឆេរ​រកឃើញ​នូវ ទូរស័ព្ទ​ម៉ាក iPhone 6s និង iPhone 6s Plus ជិត ៥០០​គ្រឿង​ដោយ​គ្មាន​ច្បាប់ទម្លាប់ ខណ​ក្រុម​ឈ្មួញ​កំពុង​លួច​នាំចូល​ពី​ប្រទេស​ហុងកុង និង​សិង្ហ​បុរី​ចូលមក​លក់​វត្ថុតាងទូរស័ព្ទនៅតាម​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
ហេតុការណ៍​បង្ក្រាប​ក្រុម​ឈ្មួញ​លួច​នាំ​ទូរស័ព្ទ​ចូលក្នុង​ខេត្តសៀមរាប​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤​ខែមករា​ស្ថិតនៅក្នុង​ព្រលានយន្តហោះ អន្តរជាតិ ខេត្តសៀមរាប​។​
មន្ត្រី​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ៖ ក្រុម​ឈ្មួញ​ដែល​បាន​នាំចូល​ទូរស័ព្ទ​ចំនួន​៤៩៧​គ្រឿង​មាន​២​ម្ចាស់ ដែលមាន​ឈ្មោះ ភិន រស្មី (​បាន​នាំចូល​ទូរស័ព្ទ​ចំនួន ៧​វ៉ា​លី​)​និង ឈ្មោះ ង៉ូ​វ ធៀង​ហុង ចំនួន ៤​វ៉ា​លី​។​
មន្ត្រី​ដដែល​បាន​បន្តថា​៖​ការ​រឹបអូស​យក​ទូរស័ព្ទដៃ​ទាំងនេះ ខណៈ​ឈ្មួញ​ទាំងពីរ​នាក់​នោះ​នាំចូល​ពី​ប្រទេស ហុងកុង និង​សិង្ហ​បុរី ចូលមក​កម្ពុជា​តាម​ច្រកទ្វា អន្តរជាតិ សៀមរាប ដោយ​មិនបាន​រាយការណ៍​ដល់​ម​ន្ត្រី​គយ​និង​រដ្ឋាករ ដែល​បាន​ប្រចាំ​នៅ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​នោះទេ​។​
គួរបញ្ជាក់​ផងដែរ​ថា​៖​បច្ចុប្បន្ន ទំនិញ​ទូរស័ព្ទ​ម៉ាក iPhone 6s និង iPhone 6s Plus ចំនួន​៤៩៧​គ្រឿង នោះ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស យកទៅ​រក្សាទុក នៅ​គយ​ព្រលានយន្តហោះ​ខេត្តសៀមរាប ដើម្បី​រង់ចាំ​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់ ដោយមាន​បិទ​ត្រា​គយ និង​មាន​ស្នាម​មេដៃ​របស់​ម្ចាស់​ទំនិញ ទាំង​២​នាក់​នោះ​ត្រឹមត្រូវ​ផងដែរ​៕ វ៉ាលីសជនសង្ស័យ សមត្ថកិច្ចឆែកឆេរវ៉ាលីស

​ដោយ​វេហាស៍