ដំ​ទ្បូ​ង​មី​ចុះថោក​ខ្លាំង​ត្រឹម​៤០០​រៀល​ក្នុង​០១​គី​ទ្បូ​ក្រាម​ ​ប៉ះពាល់​ជីវភាព​កសិករ​ស្ទើរ​ទូទាំង​ខេត្តព្រះវិហារ​

0


​ខេត្តព្រះវិហារ​ ​កសិករ​នៅ​សង្កាត់​ប៉ា​លហាល​បាន​ត្អូញត្អែរថា​ឈ្មួញកណ្តាល​បាន​សម្រុត​តម្លៃ​ដំ​ទ្បូ​ង​មី​ជា​បន្តបន្ទាប់​ចាប់ពី​៥០០​រៀល​ក្នុង​០១​គី​ទ្បូ​ក្រាម​នៅ​ដើមដៃ​មក​នៅត្រឹម​៤០០​រៀល​ក្នុង​០១​គី​ទ្បូ​ក្រាម​គិត​ត្រឹម​ថ្ងៃទី​១៥​មករា​២០១៦​ដោយ​គ្មាន​អ្នកធំ​ណា​ម្នាក់​ជួយ​ឈឺឆ្អាល​រក​ទីផ្សារ​អោយបាន​ថ្លៃ​ពី​៧០០​ទៅ​៨០០​រៀល​ដូច​ឆ្នាំមុនៗ​នោះទេ​។​
​សេចក្ដីរាយការណ៍​បានអោយដឹងថា​ទីផ្សារ​ដំ​ទ្បូ​ង​មី​ក្នុងស្រុក​អា​ស្ងួត​ថ្លៃ​៤០០​រៀល​ក្នុង​០១​គី​ទ្បូ​ក្រាម​ចំណែក​ដំ​ទ្បូ​ង​មី​សើម​ថ្លៃ​១៥០​រៀល​ក្នុង​០១​គី​ទ្បូ​ក្រាម​។​ទោះបីយ៉ាងណា​កសិករ​មួយចំនួន​នៅតែ​បង្ខំចិត្ត​លក់​អោយ​ឈ្មួញ​ដោយសារ​កត្តា​ជីវភាព​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​ខ្ចីបុល​យកមក​ធ្វើ​ដើមទុន​។​ស្ថានភាព​កសិករ​ខ្មែរ​បច្ចុប្បន្ន​គឺ​សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង​ដាំ​ដំណាំ​ខ្លួនឯង​ប្រឹងរក​តម្លៃ​ទីផ្សា​ដោយ​ខ្លួនឯង​។​
​មន្ដ្រី​កសិកម្ម​ខេត្តព្រះវិហារ​បានទទួល​ស្គាល់​ថា​តំលៃ​ដំ​ទ្បូ​ង​មី​បាន​ចុះថ្លៃ​ជា​បន្តបន្ទាប់​ដោយសារ​ទីផ្សារ​ដំ​ទ្បូ​ង​មី​នៅ​វៀតណាម​និង​ថៃ​ចុះថោក​ដែរ​។​
​អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង​ទៅកាន់​លោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ដ្រ​ខេត្តព្រះវិហារ​បានទេ​នៅថ្ងៃនេះ​ដើម្បី​ចង់ដឹងថា​តើ​អ្នកតំណាងរាស្ដ្រ​មាន​សិទ្ធ​ជួយ​អន្តរាគមន៍​ដោយ​ប្រសិទ្ធភាព​ជួយ​ពលរដ្ឋ​របស់ខ្លួន​ជា​កសិករ​បានដែរ​ឬទេ​?​ខ​ណះ​ពួកគាត់​មានទុក្ខ​កង្វល់​ពី​តម្លៃ​កសិផល​ចុះថោក​ជា​បន្តបន្ទាប់​៕K1