​ប្រតិភូ​ស្ថានទូត​អាមេរិក​ទៅកាន់​ទឹកដី​ខេត្តពោធិ៍សាត់​ពីថ្ងៃ​ដាក់​សំណួ​ទៅ​លោក​កែវ​រតនៈ​ថា​តើ​ផ្លូវ​ក្រាល​កៅស៊ូ​ទៅ​តំបន់​ទេសចរ​ទឹកធ្លាក់​ធម្មជាតិ​ច្រក​ល្អៀង​ក្រាល​កៅស៊ូ​មួយ​គីឡូ​ដី​អស់​តម្លៃ​ប៉ុន្មាន​

0

 

​ខេត្តពោធិ៍សាត់​MC ៖ ប្រតិភូ​របស់​ស្ថានទូត​អ​មេ​រិ​ក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានមក​កាន់​ទឹកដី​នៅ​ខេត្តពោធិ៍សាត់​ពីថ្ងៃ​ជាប់​គ្នា ដើម្បី​ទស្សនា​តំបន់​ទេសចរ​ទឹកធ្លាក់​ច្រក​ល្អៀង​និង​សិក្សា​ស្វែងយល់​ពី​សហគម​រូបចម្លាក់​ថ្មកែវ​នៅ​ក្រុង​ពោធិ៍​។ ក្នុង​ដំណើរ​របស់​ប្រតិភូ​ស្ថានទូត​រយះពេល​ពីថ្ងៃ​នេះ​ចាប់តាំងពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៤ ខែម​កា​រា ឆ្នាំ​២០១៦ មានកា​អមដំណើរ​ចូលរួម​ដោយ​លោក កែវ រតនៈ​អគ្គនាយក​អគ្គិសនី​ក​ម្ព​ជា​និង​លោក​មៅ ធ​និ​ន្ទ នៃ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​អាជ្ញាធរ​មូលដ្ឋាន​និង​មានការ​ការពារ​ពី​កម្លាំង​សមត្ថកិច្ច​សន្តិសុខ​ជូន​បាន​យា​៉​ង​ល្អប្រសើរ ដោយ​ដំណើរ​ពីថ្ងៃ​ទឹកដី​ពោធិ៍សាត់​នេះ​លោក​បាន​ចាប់អារម្មណ៍​និង​តំបន់​ធម្មជាតិ​រមនីយ​ដ្ឋា​ន​ធម្ម​ជ​សតិ​ទេសចរ​ទឹកធ្លាក់​ច្រក​ល្អៀង​តម្រូវ​ឲ្យ​លោក​កែវ​រតនៈ ប្រតិភូ​រដ្ឋា​ភិ​ប​សល​កម្ពុជា​សិក្សា​ពី​ផ្លូវត្រូវ​ក្រាល​កៅស៊ូ​ទៅ​តំបន់​ទេសចរ​នោះ​អស់​តម្លៃ​ប៉ុន្មាន​ក្នុង​មួយ​គីឡូ​ដី នេះ​បើតាម​លោក ប៊ិ​ុ​ន វណ្ណា ប្រាប់​ឲ្យ​ដឹង​។​

​បើតាម​លោក ប៊ិ​ុ​ន វណ្ណា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រគរ​ជា​ជ្ញា​ធរ​ដែល​បាន​ចុះ​រួម​ដំណើរ​ជាមួយ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៣ ខែមករា នោះ​ប្រតិភូ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដឹកនាំ​ដោយ​លោក វិ​លីម ហ្វិ​ក ប្រចាំ​ស្ថានទូត​នៅ​កម្ពុជា​ដែល​ទើប​មកកាន់​តំណែង​ថ្មី​ជាមួយនិង​ភរិយា កែវ មនោ​សុធី និង​លោកស្រី កែវ សុ​គុណ​ត្រូវជា​បងថ្លៃ​និង​ព្រមទាំង​ប្រតិភូ​ស្ថានទូត​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក កែវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ។ គឺ​ក្នុង​ដំណើរ​មកកាន់​ទឹកដី​ខេត្តពោធិ៍សាត់​ដំបូង​បាន​ចុះមក​ទីតាំង​ស្រុក​ក្រគរ​ដែលជា​ស្រុកកំណើត​របស់លោក​ស្រី​ជា​ភរិយា កែវ មនោ​សុធី ត្រូវជា​ភរិយា​លោក​វិ​លីម ហ្វិ​ក បាន​ទៅ​ពិនិត្យមើល​សា​លាប​តេ​យ្យ​កូ​លាប​និង​សាលាបឋមសិក្សា​រូ​ច​ចែក​តុ​កត្តា​ដល់​សិស្ស​ចំនួន​៥០​នាក់ ។ ហើយ​បាន​ទៅ​មើ​លអ​តី​តៈទី​តាំង​ដី​ស្រុកកំណើត​រស់នៅ​របស់លោក​ស្រី​ជា​ភរិយា ដែល​នៅក្បែរ វត្ត​បុប្ផា​សុវណ្ណ​ហៅ​វត្ត​បុ​ទុម​ដែល​ស្ថិតក្នុង​ទីតាំង​ភួ​មិ​កណ្ដាល ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ រូ​ច​ហើយក៍​បាន​ចូល​វត្ត​បុប្ផា​សុវណ្ណ​ថ្វាយបង្គំ​ព្រះសង្ឃ​ចូល​បច្ច័យ​មួយចំនួន ហើយ​បាន​ឡើងទៅ​ព្រះវិហារ​មើល​ផ្ទាំងគំនូ​ស្រស់ស្អាត​ដ៍​រស់​រវើក​ពី​កា​រើ​ក​ចំរើន​ផ្នែក​ព្រះពុទ្ធសាសនា​របស់​ខ្មែរ​យើង ដែល​វិចិត្រក​បានបង្ហាញ​ពី​ភាព​បិ​ុ​ន​ប្រសព្វ រំលេច​ផ្ទាំងគំនូ​ពី​ទំនាមទម្លាប់​វប្ប​ធ​ម៏​ប្រពៃណី​ខ្មែរ និង​ដំណាល​រឿង​ពី​ព្រះពុទ្ធសាសនា​។

លោក ប៊ិ​ុ​ន វណ្ណា អភិបាលស្រុក​នៃ​គណៈ​អភិបាលស្រុក​ក៍បាន​បន្ត​ថា​៖ ក្រោយពេល​ទស្សនា​ផ្ទាំងគំនូរ​វត្ត​បុប្ផា​សុវណ្ណ​ហៅ​វត្ត​បុ​ទុម​រូ​ច លោក វិ​លីម ហ្វិ​ក និង​ភិ​រិ​យា​និង​ប្រតិភូ ក៍បាន​បន្តដំណើរ​ទៅ​ពិសា​បាយ​នៅ​ខេត្តពោធិ៍សាត់ ដែលជា​គេហដ្ឋាន​របស់​ឱ​ពុក​ម្ដាយ​លោក កែវ រន​តនៈ ។ បន្ទាប់ពី​ប្រតិភូ​ទាំងអស់​ស្រស់ស្រូប​អារ​ហារ​ពេល​ថ្ងៃ​រូ​ចរាល់​សម្រាក់សម្រន់​មួយសន្ទុះ​ធំ ប្រតិភូ​ទាំងអស់​ដែល​ជូន​ដំណើរ​ដោយ​លោក កែវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​មោ​៉​ង​ប្រមាណ​ជា​១​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល ក៍បាន​អញ្ជើញ​មក​ទឹកដី​ស្រុក​ក្រគរ​ម្ដងទៀត ឆ្ពោះទៅ​ឃុំ​ឈើ​តុំ ដែលជា​តំបន់​ទេសចរ​ធម្មជាតិ​ដ៍​ស្រស់ស្អាត​សំលេង​ទឹកធ្លាក់​ពី​តំបន់​ជួ​ភ្នំ​ឱរា​៉​ល់​មិន​ដាច់​គឺ​តំបន់​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង នៅ​ឆ្ងាយ​ពី​ទី​រូ​ម​ស្រុក​ក្រគរ​ប្រមាណ​ជាជាង​៤០​គីឡូ​មែ​៉​ត្រ ។ ក្នុង​ដំណើរ​នោះ​លោក ប៊ិ​ុ​ន វណ្ណា បាន​ឲ្យ​ដឹងថា ក្នុងនាម​រូបលោក​ជា​អាជ្ញាធរ បានរៀបចំ​កម្លាំង​សមត្ថកិច្ច​ការពារ​សន្តិ​សុខ​ជូន​ដំណើរ​ប្រតិភូ​ប្រមាណ​ជា​៤០​នាក់ តម្រូវ​ឲ្យ​ស្លៀកពាក់​ជា​សី​ុ​វឹល​ក្នុងកា​ការពារ​ឲ្យ​ល្អប្រសើរ​។​

​លោក​អភិបាលស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ពេលដែល​លោក វិ​លីម ហ្វិ​ក ប្រតិភូ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​និង​ភរិយា​លោកស្រី កែវ មនោ​សុធី ព្រមទាំង​បងថ្លៃ​លោក​វិ​លីម ហ្វិ​ក មកដល់​តំបន់​ទេសចរ​រមណីយ​ដ្ឋា​ន​ទឹកធ្លាក់​ច្រក់​ល្អៀង​ភ្លាម ដែលជា​តំបន់​ទេសចរ​ធម្មជាតិ​ពិតៗ ប្រតិភូ​ស្ថានទូត​អាមេរិក​ទាំងអស់​បាន​ដើរ​ទស្សនា​គ្រប់កន្លែង​ជញ្ជាំង​ផ្ទាំង​ថ្មរ​ភ្នំ និង​ដើរ​មើល​ដើមឈើ​ធំៗ​ដុះ​ជា​ជួរ​អម​ដងផ្លូវ​និង​ដុះ​អម​សងខាង​តាម​តំបន់​ទឹកធ្លាក់ និង​ស្លាក់​ពិ​ដា​ឈ្មោះ របស់​សហគម​ទេសច​រ​ដែល​បាន​ថែរក្សា​នៅ​តំបន់​នេះ ឥត​ចន្លោះ​កន្លែង​ណា​ឡើយ ដោយ​ក្នុងនោះ លោក​វិ​លីម​និង​ភរិយា បាន​ចុះ​ក្នុង​ទឹក ដោយ​ពោល​ពាក្យ​ថា សោកស្ដាយ​ខ្លាំងណាស់​មិនបាន​យក​សម្លៀកបំពាក់​មក​ចុះ​ហែល​ទឹក​លេង​តំបន់​ដ៍​ស្រស់​បែបនេះ​។ លោក អភិបាលស្រុក​បន្តថា​ក្រោយពេល​ទស្សនា​សព្វគ្រប់​តំបន់​ទេសចរ​នេះ​រូ​ច​ប្រតិភូ​ស្ថានទូត​អាមេរិក​បាន​បញ្ចេញ​ទុក​គ្រប់ៗ​គ្នា​នូវ​ស្នាមញញឹម បិតមាត់​មិន​ជិត ។ ស្របពេល​នោះដែរ​ខាង​សហគម​ទេសចរ​និង​ពលរដ្ឋ​នៅ​តំបន់​នេះ​បាននាំគ្នា​រងចាំ​ទទួល​ស្វាគមន៍​ប្រតិភូ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក វិ​លីម ហ្វិ​ក និង​ភិ​រិ​យា ព្រមទាំង​លោក កែវ​រតនៈ ប្រតិភូ​រដ្ឋាភិបាល​និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ជូន​នូវ​ផ្លែឈើ មួយចំនួន​ដែល​អ្នកស្រុក​នោះ​ធ្វើ​ចំកា​ដាំ​ដំណាំ បាន​បេះ​មក​ថ្មីៗ​ពី​ដើម​ចែកជូន​ពិសា​គ្រប់គ្នា​។​

​លោក​ប៊ិ​ុ​ន វណ្ណា បាន​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ចុងក្រោយ​ថា​លោក វិ​លីម ហ្វិ​ក ហាក់​ស្ទាក់ស្ទើរ​មិន​ចង់​ទាន់​ចាក​ចេគ​ពី​តំបន់​ទេសចរ​ទឹកធម្មជាតិ​ទឹកធ្លាក់​ច្រក់​ល្អៀង ដែលមាន​ទីតាំង​ក្នុង​ភួ​មិ​បំ​ណ​ក់​ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​នេះឡើយ​។ ដោយ​រូបលោក វិ​លីម ហ្វិ​ក បាន​ប្រាប់​ទៅ​ប្រតិភូ​រួម​ដំណើរ​ទៅ​ទីនោះ​និង​ប្រជាជន​សហគម​អាជ្ញាធរ​សមត្ថកិច្ច​ថា រូបលោក​វិ​លីម ហ្វិ​ក ជា​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ទើ​ម​និង​មក​ទទួល​កាន់តំណែង​ថ្មី​ជាមួយ​ភរិយា​ព្រមទាំង​ប្រតិភូ​ស្ថានទូត​ទាំងអស់​សួ​ម​សន្យាថា​និង​បន្ត​មកលេង​កម្សាន្ត​តំបន់​ទេសចរ​ទឹកធ្លាក់​មិន​ដាច់​ធម្មជាតិ​មួយ​តទៅទៀត​ដោយ​នាំ​ទាំង​ក្រុមគ្រួសារ​ទាំងអស់​តែម្ដង ព្រោះ​រូបគាត់​មិនដឹងថា​កម្ពុ​ជាមាន​តំបន់​បែប​ធម្មជាតិ​ស្រស់ស្អាត​យា​៉​ង​នេះ​សោះ​។ លោក វិ​លីម ហ្វិ​ក ក៍បាន​សួ​ទៅ​អាជ្ញាធរ​និង​លោក កែវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា​ថា តើ​ក្រាល​កៅស៊ូ​ពី​ផ្លូវជាតិ​លេខ​០៥​មកដល់​តំបន់​ទេសចរ​ធម្មជាតិ​រម្យ​នី​យ​ដ្ឋា​ន​ទឹកធ្លាក់​ច្រ​ល្អៀង​នេះ ចាក់​កៅស៊ូ​ក្រាល​ធ្វើ​ផ្លូវ​មួយ​គីឡូ​ដី​អស់​តំលៃ​ប៉ុន្មាន ។ ដោយ​យ​សំណួ​របស់លោក វិ​លីម ហ្វិ​ក ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រថុច​ញុ​ច​ពេក​មិនអាច​ឆ្លើយ​តម​បាន​ភ្លាម​លោក កែវ រតនៈ បាន​ឆ្លើយតប​ប្រាប់​លោ វិ​លីម ហ្វិ​ក វិញ​ថា​ចាំ​លោក​ឲ្យ​ក្រុមការងារ​ទំនាក់ទំនង​វិស្វករ​ខាង​ធ្វើ​ផ្លូវ​នេះ​សិក្សា​គ្រប់គ្រាន់​និង​ធ្វើ​របាយ​កា​ទាំងអស់នេះ​យកទៅ​ឲ្យ​លោក ពិនិត្យ​គំរោង​ទាំងនេះ​ពេល​ក្រោយ​មិន​ខាន​។​

មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹងផង​ដែរ​ថា បន្ទាប់ពី​ទៅកាន់​ទឹកដី​ស្រុក​ក្រគរ​របស់​ប្រតិភូ​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ លោក លោក វិ​លីម ហ្វិ​ក និង​ភរិយា​ជាមួយ​ប្រតិភូ​ដែល​អមដំណើរ​ជូន​ដោយ​លោក កែវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ជូន​ប្រតិភូ​ទាំងអស់​មក​ទស្សនា​នៅ​ក្រុង​ពោធិ៍សាត់ ដោយ​ទៅតាម​សាលារៀន​វិទ្យាល័យ​និង​អនុវិទ្យាល័យ​ពោធិ៍សាត់​ដើម្បី​ស្វែងយល់​បទពិសោធន៍​នៃ​កា​សិក្សា​របស់​សិស្សានុសិស្ស​ទីនោះ​ផង ។ អ្វីដែល​ដែល​ប្រតិភូ​ស្ថានទូត​អាមេរិក​ចាប់អារម្មណ៍​ខ្លាំង​នោះ​។ គឺ​ចង់ទៅ​ទស្សនា​តាម​ទីតាំង​សហគម​ផ្នែក​ក្រុម​ចម្លាក់​រូប​ថ្មកែវ ដោយ​ក្នុង​ដំណើរ​របស់​ប្រតិភូ​នេះ​មានកា​ទទួល​ស្វា​គម​រើ​ករាយ​អមដំណើរ​ពី​លោក ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ។ ខណៈដែល​ប្រតិភូ​ស្ថានទូត​អាមេរិក​ទាំងអស់​ប្រចាំ​ប្រទេស​កម្ពុជា មកដល់​ទីតាំង​ចុងក្រោយ​គេ​ក្នុង​សហគម​ដាប់ថ្ម​ចម្លាក់​រូប​នៅ​បន្ទាយ​ដី​ក្នុង​ភួ​មិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ដោយ​លោក វិ​លីម ហ្វិ​ក មានកា​កោតសរសើរ​ពី​ស្មា​ដៃ​កូន​ខ្មែរ ដែល​យក​ថ្មភ្នំ​ពី​ធម្មជាតិ​ចម្លាក់​ចេញ​ជា​រូប​គ្រប់​ប្រភេទ​សម្រាប់​ដាក់លក់​ទីផ្សា​បាន​។​

​មន្ត្រី​សាលាខេត្ត​ដ៍ដែល​បន្តថា ស្របពេល​និង​កា​កោតសរសើរ​នេះដែរ​ក៍មាន​កា​ចោទ​ជា​សំណួ​សួ​ទៅ ខាង​ក្រុម​សហគម​ចម្លាក់​រូប​ថ្មកែវ​នោះ​ពី​ផល​ផល​វិជ្ជៈមាន​និង​ផល​អវិជ្ជៈមាន ដោយមាន​ប្អូនស្រី​ម្នាក់ ឈ្មោះ ប៉ក់ ស្រីមុំ រស់នៅ​ទីតាំង​នោះ ហើយក៍​ជាជាង​ចម្លាក់​រូប​ថ្មកែវ​ក្នុង​សហគមន៍​នេះ ទាំង​ដៃ​កំពុង​ដាប់ថ្ម​ផង​បានលើកឡើង​និយាយ ទៅកាន់​ប្រតិភូ​និង​អាជ្ញាធរ​ទីនោះ​ថា ៖ ភាព​វិជ្ជៈមាន​ក្នុងកា​ចម្លាក់​ថ្មកែវ​ធម្មជាតិ សម្រាប់​ដាប់​រូប​លក់​គ្រប់​ប្រភេទ​លក់​និង​រូបភាព​ភាព​តម្រូវកា​កុ​ហ្មង់​ពី​អតិថិជន​និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ក្រៅ​ស្រុក​នោះ មិន​សំខាន់​ថា​ចម្លាក់​មិនកើត​ឲ្យ​គេ​ទេ​ព្រោះ​ជាងចម្លាក់​ទាំងអស់​តាម​សហគមន៍​ចេះ​ចម្លាក់​ស្ទើរ​គ្រប់ៗ​គ្នា ហើយ​កាលពីមុន​ថ្មកែវ​នេះ​មាន​តំលៃថោក យើង​គ្រាន់​បាន​ចំណេញ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ តែ​ឥឡូវនេះ​តម្លៃ​ថ្មកែវ​នេះ​ខាង​ក្រុមហ៊ុន​ថ្មកែវ​ធម្មជាតិ​នេះ លក់​ថ្លៃ​លើស​មុន​ទើប​ធ្វើ​ឲ្យ​ក្រុ​៊​សហគមន៍​ចម្លាក់​ថ្មកែវ ជួប​ផលវិបាក​យា​៉​ង​ខ្លាំង ចាប់តាំងពី​កា​លក់ដូ​នៅលើ​ទីផ្សា​ភ្ញៀវទេសចរ​ក្នុងស្រុក​និង​ក្រៅ​ស្រុក ព្រោះ​ខាង​បណ្ដា​តាម​សហគមន៍​យើង​ក៍​លក់​រូប​ឡើងថ្លៃ​ដែរ ហេតុនេះ​សួ​ម​លោក​អភិបាលខេត្ត​ជួយ​សម្រួល​តម្លៃ​របស់​ក្រុមហ៊ុន​ថ្មកែវ​នេះ​ចុះ​តម្លៃ​ផង​ទើប​យើង​មាន​ទីផ្សា​ហើយ​សហគម​យើង​លក់ដាច់​ប​ញ្ចះ​តម្លៃ​បាន​ចំណេញ​ខ្លះ​ផង​។​

​នៅមុខ​ប្រតិភូ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​បញ្ចេញ​ស្នាមញញឹម​ទៅ​ប្រតិភូ​ស្ថានទូត និង ប្អូនស្រី ប៉ក់ ស្រីមុំ ដោយ​ឆ្លើយ​តម​ភ្លាមៗ​ថា​៖ ក្នុងនាម​រូបលោក​ជា​មេ​ម៉ែឪ​អាជ្ញាធរ​នៅទីនេះ ពេលដែល​កូនៗ​ជួប​រឿង​យា​៉​ង​នេះ​ផ្ទាល់​និង​ត្រចៀក​សំលេង​សំ​ជួយ​អន្តរាគមន៍​នេះហើយ​ច្បាស់​ជាមាន​ដំណោះស្រាយ​ហើយ​។ រូបលោក​សួ​ម​សន្យា​ដល់​ប្អូនស្រី​រួម​និង​បណ្ដា​ជាងចម្លាក់​ថ្មកែវ​ទាំងអស់ និង​សុំ​ខាង​ក្រុមហ៊ុន​លក់​ថ្មកែវ​ធម្មជាតិ​ក្នុង​កម្រិត​បញ្ចុះតម្លៃ​ណាមួយ ឲ្យ​សមតុល​គ្នា​ជាមួយ​ខាង​បងប្អូន​សហគមន៍ ជាជាង​ចម្លាក់​រូប​ថ្មកែវ​លក់ ឲ្យ​បាន​ចំណេញ​ទាំង​ក្រុមហ៊ុន​លក់​ឲ្យ​បាន​ច្រើន​ផង និង​ចំណេញ​ខាង​បណ្ដា​សហគមន៍​ជា​ចម្លាក់​រូប​ថ្មកែវ​បាន​លក់ដាច់​ចំណេញ​ច្រើន​នៅលើ​ទីផ្សា​និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ក្រៅ​ស្រុក​ផង​។​

បន្ទាប់ពី​អាជ្ញាធរ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ម៉ៅ ធ​និ​ន្ទ ឆ្លើយតប​ចប់​ប្អូនស្រី ប៉ក់ ស្រីមុំ និង​ជាងចម្លាក់​រូប​ថ្មកែវ​បន្ទាយ​ដី​នាំគ្នា​លើ​ដៃ​សំពះ​លោក​អភិបាលខេត្ត​រួម​និង​ប្រតិភូ​ទាំងអស់​ថ្លែងអំណរគុណ​ដោយ ទឹកមុខ​សប្បាយ​រើ​ករាយ​យា​៉​ង​ខ្លាំង​ចំពោះ​ចម្លើយ​របស់​អាជ្ញាធរ​មួយ​នេះ​។​

​ជាមួយគ្នា​ដែរ​មន្ត្រី​រូ​ដដែល​រូបនោះ​បាន​បន្ត​ប្រាប់ថា លោក វិ​លីម ហ្វិ​ក ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​និង​ភរិយា កែវ មនោ​សុធី និង​ប្រតិភូ​ស្ថានទូត​បាន​កោតសរសើរ​ដល់​លោក​អភិបាលខេត្ត​ពោធិ៍សាត់​យា​៉​ង​ខ្លាំង ចំពោះ​សំណួ​ដែលមាន​ចម្លើយ​ភ្លាមៗ​រហ័ស​ទាន់​ចិត្ត​ជូន​ប្រជាពលរដ្ឋ​ប៉ែ​ប​នេះ ដែលជា​ជម្រក​ម្លប់​ព្រៃឈើ​ដ៍​ត្រជាក់​និង​សុខសាន្ត​បំផុត របស់​រាជា​រដ្ឋាភិបាល​បានគិត​គូ​យា​៉​ង​ដិតដល់ ក្នុងកា​តម្រង់​ទិសដៅ​គ្រប់​អាជ្ញាធរ​សមត្ថកិច្ច​យកចិត្តទុកដាក់​សុខ​ទុក​ប្ត​ជា​ពលរដ្ឋ​នៅ​ទូទាំងប្រទេស​មិន​ថា​ទីក្រុង​ជនបទ​ឫ​ស្រុក​ស្រែចំការ​ឡើយ ។ ហើយ​ជាថ្មី​ម្ដងទៀត​ប្រតិភូ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សួ​ម​ថ្លែងអំណរគុណ​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​អមដំណើរ​និង​ការពារ​សន្តិសុខ​បានល្អ​ដល់​ពួកលោក​ទាំងអស់​និង​ភរិយា រយះពេល​ពីថ្ងៃ​នេះ​បាន​ដោយ​ភាពជោគជ័យ ។ ជាពិសេស​លោក កែវ រតនៈ ប្រតិភូ​ទទួលបន្ទុក​រា​ជ​រដ្ឋាភិបាល​កម្ពុជា​និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា ដែល​បាន​ចំណាយ​ពេលវេលា​មមាញឹក​ពីថ្ងៃ​ជាប់ៗ គ្នា​ព្រមទាំង​ផ្ដល់​ទីតាំង​លំនៅដ្ឋាន​របស់លោក​ផ្ទាល់​បាន​សម្រាក់​និង​ហូបបាយ​រួមគ្នា ក្នុង​រយៈពេល​ដែល​ជូន​ដំណើរ​ទាំង​ពីថ្ងៃ​ទៅកាន់​ទឹកដី​ពោធិ៍សាត់​ជា​ស្រុកកំណើត​ភរិយា​របស់​រូបលោក​ផ្ទាល់ ដោយ​លោក​សួ​ម​និយាយបានថា​កម្ពុ​ជាមាន​អ្វីៗ​ល្អ​ច្រើន​ដែល​អ្នក​ស្មាន​មិន​ដល់ រួមទាំង​បាន​កំពុង​និង​អភិវឌ្ឍន៍​ទៅមុខ​ជា​បណ្ដើរៗ​ហើយ​៕​e796577b-0923-449b-85e0-79e052b08663 d33a9c20-3fef-4e30-9917-56ba3f74c99d 50715e78-10db-4cf7-a108-97cfa6e22e8f 097dbdb0-04fa-4454-8b53-de3b137b7d0b 78c3afd1-94c3-4c84-9a0b-8e85cee1b975