រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ពិ​និត្យនៅ​ទីតាំង​ធ្វើស្រែ​ប្រាំង ប្រមាណ​៤៧០​ហិច​តា​ដែល​អជ្ញាធរ​មូលដ្ឋាន​បានស្នើរ​សុំ​ប្រេង​១៥០០​លី​ត ដើម្បី​បូមទឹក​សង្គ្រោះ​

0

​បន្ទាយមានជ័យៈ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ដឹកនាំ មន្ត្រី​ជំនាញ​ចុះ​ពិ​និត្យនៅ​ទីតាំង​ធ្វើស្រែ​ប្រាំង ប្រមាណ​៤៧០​ហិច​តា ដែល​អជ្ញាធរ​មូលដ្ឋាន​បានស្នើរ​សុំ​ប្រេង​១៥០០​លី​ត ដើម្បី​បូមទឹក​សង្គ្រោះ​ពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នា​ល្ងាច​ថ្ងៃទី​១៥​មករា​២០១៥​។​
ស្រូវប្រាំង​ដែល​ត្រូវ​សង្គ្រោះ ទើបតែ​ធ្វើ​មុន ការចេញប្រកាស​ពី​រាជរដ្ឋាភិបាល​ដែល​អោយ​អាជ្ញាធរ​គ្រប់​ខេត្ត សន្សំសំចៃ​ទឹក ទុក​សម្រាប់​ប្រើប្រាស់​នា​រដូវប្រាំង​ខាងមុខ ហើយ​ស្ថិតក្នុង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខ្លះ ទុំ​ដាក់​គ្រាប់ អាច​ម្រ​មូល​ផល​បាន ខ្លះ​ទើប ចេញ​ផ្កា​ហើយ​ខ្លះទៀត ទើប​លេងខ្លួន​ប៉ុណ្ណោះ ប្រសិន​មិនមាន​ការសង្គ្រោះ​ទាន់ពេលវេលា ស្រូវប្រាំង​មួយ​ភាគ​ធំ​ត្រូវ​ស្កក ឬ​ងាប់​ដើម​ដោយ​កង្វះ​ទឹក​នេះ​។​
លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ជំនាញ ក្រោយ​ប្រជុំពិភាក្សា ជុំវិញ​បញ្ហា​ប្រឈម​នេះ និង​ការចុះពិនិត្យ​ជាក់ស្ដែង​នូវ​ទីតាំង​ស្រែប្រាំង​ឃើញថា​: ការ​សំណូមពរ​ពលរដ្ឋ​និង​អជ្ញាធរ​មូលដ្ឋាន ពិត​ជាមាន​ភាពចាំបាច់ ក្នុងការ​សង្គ្រោះ​ស្រូវប្រាំង​នេះ​មែន ហើយ​ស្របតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល អនុញ្ញាតិ​អោយ​ពលរដ្ឋ ធ្វើស្រែ​ប្រាំង​តែម្ដង ក្នុងឆ្នាំនេះ​។​
លោក លី សារី និង​លើកយក​បញ្ហារ​ដែល​សិក្សា​រួច​នេះ រាយការណ៍​ជូន​ឯកឧត្ដម​គោ ស៊ុ​សារឿ​ត អភិបាលខេត្ត​ដើម្បី​ទួល​យក​សំណើរ​សុំ​ប្រេង​១៥០០​លី​ត​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង ក្នុង​សង្កាត់​កោះ​ពង​សត្វ​បាន​ទាន់ពេលវេលា​៕​ដោយ​ឃិន គ​ន្ធា​

photo_2016-01-16_12-10-38 photo_2016-01-16_12-10-24 photo_2016-01-16_12-10-35 photo_2016-01-16_12-10-29 photo_2016-01-16_12-10-26