កំពង់ធំ៖ ព្រៃឡង់និងត្រូវបានរលាយ ជាមិនខានដោយសារតែ មានសិប្បកម្មយក្យមួយ ចាំអាជ្រៀកកែច្នៃដឹកមកលក់ នៅទីផ្សារយ៉ាងរំភើយ ដោយពុំមានការអើពើពីសំណាក់ មេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ឋដោយសារត្រូវបានគេដឹងថា សិប្បកម្មមួយកន្លែងនេះ ពុំមានអ្នកណាហ៊ានចាប់និងប៉ះពាល់នោះទេ ព្រោះមានដន្លងជាមេព្រៃ និងប្អូនជាមេព្រៃ ទើប សមត្ថកិច្ច ឬអាជ្ញាធរចុះទៅបង្ក្រាបតែសិប្បកម្មតូចតាច ចំណែកសិប្បកម្មឈ្មួញដុះស្លែរនេះពុំដែលឃើញមានការបង្ក្រាបនោះឡើយ ។
សកម្មភាពការដឹកជញ្ជូនឈើរាប់សិបគោយន្ត និងកាឡេថង បានដឹកជញ្ជូនចូលសិប្បកម្មយក្យ ដុះស្លែរមួយ នេះ ដែលត្រូវបានគេដឹងថា ជាកម្មសិទ្ធរបស់ ចែឡុច ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសុំច្បាប់ត្រឹមត្រូវក្នុងការបើកសិប្បកម្ម តែចំណែកផល អនុផលព្រៃឈើ គឺជាការខុសច្បាប់ទាំងស្រុង ដោយសារតែឈ្មួញដុះស្លែរដែលល្បីខាងអែមអប មិនចាំបាច់ទិញឈើពីដីសម្បទាន ឬឈើសម្បទាននោះទេ បែរជាចែឡុច ដាក់បក្សពួក កម្មករ ឲ្យរុករាន្ទព្រៃឈើ កាប់អាឈើ ដឹកពីព្រៃឡង់ ដោយមិនខ្លាចញញើត ពីសំណាក់ច្បាប់នោះទេ ការដឹកឈើនេះគឺជាការខុសច្បាប់ ទាំងស្រុងក្នុងនោះមានរណាយន្ត រណារ៉ៃ ម៉ាស៊ីនអាជ្រៀកជាច្រើនគ្រឿងផងដែរ។
លោក មន្នី នាទ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានឲ្យដឹងថា កាលពីថ្ងៃមុន លោកបានចុះទៅបង្ក្រាបសិប្បកម្មរបស់ម្ចាស់មួយ ដែលនៅជិតគ្នា និងសិប្បកម្មចែឡុច ហើយក៏បានឲ្យម្ចាស់សិប្បកម្មនោះ បញ្ឈប់ក្នុងការទិញឈើដោយខុសច្បាប់យកមកកែច្នៃ ចំណែកសិប្បកម្មរបស់ចែឡុច នេះលោកពុំបានធ្វើការណែនាំ និងឲ្យបញ្ឈប់នោះទេ ចាំមើលមានពេលទំនេរ លោកនិងចុះទៅម្តងទៀតឲ្យចែឡុចដែលជាម្ចាស់ សិប្បកម្មធ្វើកិច្ចសន្យាម្តង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សិប្បកម្មរបស់ចែឡុច គឺបានសុំច្បាប់មែន តែការសុំច្បាប់នេះវាគ្រាន់តែជា ការអែមអាងនោះទេ ដោយសារតែគាត់មិនបានអនុវត្តតាមសេចក្តីណែនាំ នៅក្នុងច្បាប់ក្នុងការប្រមូលកាក សំណល់ពីក្រុមហ៊ុនយកមកកែច្នៃនោះទេ គឺគាត់បានទិញឈើអ្នកភូមិ ដែលមានការអាឈើ កាប់ឈើ ចេញ ពីព្រៃឡង់ដោយខុសច្បាប់ ហើយជាម្ចាស់សិប្បកម្មដែលមានចរិកអំនួត អួតអាង ដោយសារតែមានសាច់ញ្ញាតិ និងដន្លងជានាយផ្នែករដ្ឋបាលព្រៃឈើទៀតផង ទើបគាត់ឆ្លៀតឳកាស កន្ទេសធំបន្លំដេក ដឹកគឈើ គ្មានញញើតច្បាប់ ។
សូមបញ្ជាក់ផងដែរថា ថ្មីនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្ត ទុកដាក់ ចំពោះព្រៃឈើយ៉ាងខ្លាំង ហើយបានបង្កើតគណៈកម្មការថ្នាក់ជាតិ ឲ្យមានការចូលរួមគ្រប់ស្ថាប័ន ពាក់ប័ន្ឋ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងអ្នកកាងឈើ រកស៊ីឈើដោយខុសច្បាប់ តែខេត្តកំពង់ធំនៅ មិនទាន់មានវិធានការការពារព្រៃឡង់ឲ្យបានល្អនោះទេ គឺនៅតែមានឈ្មួញដឹកយ៉ាងគគ្រឹក ។
ដោយ ប៊ុន រដ្ឋា