ខេត្តកំពង់ធំ៖ សកម្មភាពរបស់ឈ្មួញដុះស្លែរ បានធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង តាមបណ្តោយផ្លូវជាតិ លេខ៦២ ដឹកចូលតាមដេប៉ូមួយចំនួន នៅក្នុងខេត្តកំពង់ធំ និងបានដឹកលំអៀងចេញទៅខេត្តកំពង់ចាម និង ភ្នំពេញ មានទាំងឈើប្រណិត និងឈើលេខ២ តែពុំត្រូវបាន សមត្ថកិច្ចយកភ្នែកមើល ដោយសារតែឈ្មួញ ទាំងនេះបានត្រូវឆ្នាំ សណ្តំរាប់សិបឆ្នាំមកហើយ។
ជាក់ស្តែងជារៀងរាល់ពេលវេលាម៉ោង ៣ រហូតដល់ម៉ោង៦ ព្រឹក ក្បួនរថយន្តដឹកឈើដូចហែរកឋិន ចេញ ពី ស្រុកប្រាសាទបល្ល័ង្គ និងស្រុកប្រាសាទសំបូរ ដែលជាគោលដៅលើកឈើលេខ១ និងលេខ២ ដឹកចេញមកខេត្តកំពង់ធំ តាមរយះរថយន្តឈ្មួឡដោយបន្លំដឹក បំភាន់ភ្នែកមហាជន តែត្រូវបានគេដឹងថា សមត្ថកិច្ច មេព្រៃផ្នែកតរដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ សង្កាត់ព្រៃឈើសាលាវិស័យសុទ្ធតែត្រូវបានឈ្មួញទិញទឹកចិត្ត ហើយបានផ្សារភ្ញាប់ជាបងប្អូនអស់ទៅហើយ ទោះជាចង់ដឹកឲ្យបាក់សន្ទះ ឡានក៏មេព្រៃ ដែលបានក្លាយជាមេខ្មុតអត់មាន ប្រើតួនាទីបង្ក្រាបនោះទេ ទង្វើរបស់សមត្ថកិច្ចមេព្រៃបាន ឆ្លុះបញ្ជាំងឲ្យឃើញថា ជាអំពើដែលមហាពុករលួយ អនុវត្តន៍ ផ្ទុយពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល បណ្តែតបណ្តោយឲ្យឈ្មួញ ធ្វើសកម្មភាព ដោយមិនឈឺក្បាលវិលមុខនោះទេ។
ក្នុងនោះដែរ ឈ្មួញឈើដុះស្លែរ ដែលត្រូវបានគេដឹងថា បានរួមគំនិតឃុបឃិតជាមួយមេព្រៃ ឈ្មោះ លោក ស័រ បានអែមបើកឃ្លាំងស្តប់ឈើនៅចំនុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានដឹកឈើលំអៀងតាមរថយន្តតូរីស ចូលមកដេប៉ូក្បែរមាត់ស្ទឹងផ្សាចាស់ ចំណែកឈ្មួញឈើដែលត្រូវ ជាសាច់ញ្ញាតិរបស់សមត្ថកិច្ចមេព្រៃ សង្កាត់កំពង់ស្វាយ និងផ្នែកស្ទោង ត្រូវបានគេស្គាល់ឈ្មោះ ចែស្រី ប្តីឈ្មោះ នី ជាឈ្មួញដឹកឈើប្រណិត ដឹកឈើលេខ១ ចេញពីឃុំ
ក្រយៀសង្គ្រាម មានលំនៅដ្ឋានរស់នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងលោក ទាវឃុន យូ មានប្រពន្ឋឈ្មោះ រី ជាឈ្មួញដឹកឈើខុសច្បាប់ នឹងពុំដែលនឹកនាសុំច្បាប់អនុញ្ញាតដឹកឈើនោះទេ ដោយសារតែ ឈ្មួញដុះស្លែរម្នាក់នេះ បានចិញ្ចឹមឆ្នាំងបានមេព្រៃជាយូឆ្នាំហើយ រស់នៅភូមិ ស្លាកែត សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឈ្មួញទាំង៣ក្រុមនេះ ពុំត្រូវបានមេព្រៃម្នាក់ណា ចេញបង្ក្រាប ឬចាប់ម្តងណាឡើយ ។ មានការរិះគន់ពីស្រទាបមហាជនថា
ចាប់តាំងពីលោក ហ៊ុន អៀង ត្រូវបានតែងតាំងជា អធិការរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប មកគឺលោកអធិការព្រៃឈើ រូបនេះពុំដែលនឹកនា ចេញអនុវត្តន៍បង្ក្រាបបទល្មើស ព្រៃឈើម្តងណាឡើយ ដែលជាហេតុធ្វើឲ្យសង្ស័យថា ប្រហែលជាឈ្មួញរត់ជួបអស់ហើយ បានជាសម្ងំសុខ ឥតមានចំណាត់ការ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ដែលបានដឹកជញ្ជូនឆ្លងកាត់ មុខអធិការ រដ្ឋបាលព្រៃឈើជារៀងរាល់ថ្ងៃ ។