ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឲ្យ​នាយទាហាន​ថ្មី​ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ​និង​មាន​ភាព​ក្លា ហាន​ក្នុងការ​ការពារជាតិ​ឲ្យ​ដូច​បុព្វបុរស​ខ្មែរ​សម័យមុន​ដែល​បាន​ចា​រ្យ​ទុក​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​

0

​សៀមរាប​៖ ក្នុង​ពិធី​សច្ចាប្រណិធាន នា​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦​នេះ របស់​នាយទាហាន​សក​ម្ម​ជំនា​ន់ទី​១៦​នៅ​ប្រាសាទអង្គរវត្ត ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរៈភូមិន្ទ​បាន​ថ្លែង​ក្នុង​ពិធី​ថា កងទ័ព​គឺជា​កម្លាំង​ស្នូImage3​ដ៍​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិសុខ​សុវត្ថិភាព និង​ភាព​រីកចំរើន ជាពិសេស​គឺ​ការឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅតាម​ខ្សែ​ព្រំដែន​កម្ពុជា​។​
​ឯកឧត្តម​បាន​បញ្ជាក់ថា ចាប់តាំងពី​សម័យបុរាណ​មក​កងទ័ព​កម្ពុជា​តែងតែមាន​ភាពក្លាហាន​និង​អង់អាច​ក្នុងការ​ប្រយុទ្ធ​ជាមួយ​សត្រូវ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​រហូត​ត្រូវបាន​គេ​ចា​រ្យ​ទុក​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​។​ហើយ​ថ្មីៗ​នេះ​កងទ័ព​កម្ពុជា​ក៍បាន​ប​ញ្ចេ​ញ​នូវ​ភាពក្លាហាន​ក្នុងការ​ការពារ​ខ្សែបន្ទាត់​ព្រំដែន​ជាមួយនិង​ប្រទេសជិតខាង​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​
​ឯកឧត្តម​បាន​ណែនាំ​ឲ្យ​នាយទាហាន​ថ្មី​ទាំងអស់​ត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​ជាតិ​និង​មាន​ភាពក្លាហាន​ក្នុងការ​ការពារជាតិ​ឲ្យ​ដូច​បុព្វបុរស​ខ្មែរ​សម័យមុន​ដែល​ត្រូវបាន​គេ​ចា​រ្យ​ទុក​នៅលើ​ជញ្ជាំង​ប្រាសាទបុរាណ​រហូតមក​ដល់​បច្ចុប្បន្ននេះ​។​ជាពិសេស​ត្រូវអនុវត្ត​ឲ្យ​បាន​តាម​ការ​សច្ចាប្រណិធាន​នៅពេលនេះ​។​
​បើតាម​របាយការណ៍រ​បស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ផុន សាវ៉ាត នាយក​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង​បាន​ឲ្យ​ដឹងថា នាយទាហាន​សកម្ម​ជំនា​ន់ទី​១៦​ទាំង​១០៩​នាក់​ដែល​បានធ្វើ​សច្ចាប្រណិធាន​នៅពេលនេះ​គឺ​បាន​ឆ្លងកាត់​ការ​ហ្វឹ​ហ្វឺ​យ៉ាងសកម្ម​ទៅលើ​អន្តរា​វុ​ធ​តាម​បណ្តា​កងឯកភាព​មានដូចជា កងកាំភ្លើងធំ រថក្រោះ ការពារ​អាកាស សិក្សា​ស្វែងយល់​ពី​យុទ្ធវិធី​និង​ចុះ​អនុវត្ត​ជាក់ស្តែង​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ទិស​យោធភូមិភាគ​ទី​៥​នៅ​តំបន់ ស្រុក​កំរៀង ភ្នំព្រឹក និង​សំពៅ​លូន​ជាដើមផងដែរ​៕Image7 Image4 Image9
​វេហាស៍​