​ហួសចិត្ត គិត​មិន​ដល់ នារី​ម្នាក់ មាន​ផ្ទៃពោះ ជិត​គ្រប់​ខែ ហើយ​នៅតែ ហាត់ប្រាណ លើក​ដុំ​ដែក​ទៀត​

0

​អាមេរិក​៖ នៅលើ​លោក​យើង​នេះ រឿង​ប្លែកៗ​និង ហេតុការណ៍​ដែល​ហួស ពី​ការ​ស្មាន​របស់​យើង មាន​ច្រើនណាស់ តួយ៉ាង​ដូចជា​ស្ត្រី ដែលមាន​ផ្ទៃពោះ ម្នាក់នេះ​ខុសពី ស្ត្រី​ដទៃ​ដែល តែងតែ​សម្រាក​នៅផ្ទះ ព្រោះថា​សុខភាព​ទន់ខ្សោយ តែ​នារី​ម្នាក់នេះ បែរជា​ទៅ កន្លែង​ហាត់ប្រាណ លើក​ដុំ​ដែក​ជា រៀងរាល់ថ្ងៃ​ទៅវិញ​។​

​នាង​មាន​ឈ្មោះថា Meghan Umphres អាយុ​៣៣​ឆ្នាំ រស់នៅ​រដ្ឋ Arizona សហរដ្ឋអាមេរិក បាន​បន្ត​ការ ហាត់​លើក​ដុំ​ដែក ដ៏​ធ្ងន់ៗ​ជាប្រចាំ បើទោះជា​នាង មាន​ផ្ទៃពោះ ជាច្រើន​ខែ​ក៏ដោយ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​បន្តសកម្មភាព​នេះ រហូតដល់​ពីរ​ថ្ងៃមុន ពេល​នាង​សម្រាល ទៀតផង​។​ ​

លើសពីនេះទៅទៀត នារី​ដែលមាន ការងារ​ជាទី​ប្រឹក្សា ផ្នែក​ទីផ្សារ​និង ទំនាក់ទំនង​ម្នាក់នេះ ជា​ញឹកញាប់​បណ្តើរ​ឆ្កែ​របស់ នាង​ដើរលេង ប្រហែលជា​៤​គម​រាល់ថ្ងៃ និង​ដើរលេង​កាត់ ព្រៃភ្នំ​ដែលមាន ចំងាយ​៦​គម ជា​រៀងរាល់​សប្តាហ៍ ទៀតផង​។​ ​ទោះយ៉ាងណា​ក៏ដោយ នាង​ក៏បាន​បង្កើត កូនស្រី​ដែលមាន សុខភាព​ដ៏​ល្អ កាលពី​ថ្ងៃ ទី​៣ ឧសភា​នេះ ដែលមាន​ទំងន់

ប្រហែលជា​៣​គក និង​មាន​ឈ្មោះថា Florence Germaine​។ នាង​បាន​និយាយថា “​ចំពោះ​រឿង​ទាំងអស់នោះ ខ្ញុំ​ក៏​ធ្លាប់​ពិភាក្សា ជាមួយ​គ្រូពេទ្យ​ផងដែរ ហើយ​គ្រូពេទ្យ​ក៏បាន និយាយថា​វា ប្រហែលជា​មិន ប៉ះពាល់​ដល់​ទារក ក្នុង​ផ្ទៃ​ឡើយ​”​។​ ​

នាង​បាន​បន្ត ទៀតថា “​ការធ្វើ​របៀបនេះ វា​បានធ្វើអោយ ខ្ញុំ​មាន​អារម្មណ៍ល្អ ហើយ​តើ​មាន​មូល​ហេតុអ្វី ខ្ញុំ​ត្រូវ​ឈប់​ធ្វើ សកម្មភាព​ទាំងនេះ​? ម្យ៉ាងវិញទៀត​អ្វីដែល ខ្ញុំ​ទទួលបាន នៅពេលនេះ​គឺ ទាំង​កូន​និង​ខ្ញុំ មាន​សុខ​ភាពល្អ ទាំងពីរ​នាក់ ហើយ​ខ្ញុំ​សង្ឃឹមថា បី​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​អាច​ទៅ ហាត់ប្រាណ​សារ​ឡើងវិញ​”៕image (2) image (3) image (4)