ប្រជាកសិករសំណូមពរ ឲ្យលោកនាយខណ្ទបង្រ្កាបបទល្មើសនេសាទកើតឡើងពេញផ្ទៃទឹក

0

កំពង់ធំៈ ឈានចូលរដូវសម្រក ប្រជានេសាទជាច្រើន បាននាំគ្នាប្រើប្រាស់ឧបករណ៍នេសាទ ដោយខុសច្បាប់ បណ្តាលឲ្យក្នុងផ្ទៃបឹងទន្លេសាប ពោពេញទៅដោយរបាំងសាច់ក្រហម ស្បៃមុង រួមទាំងសម្រាស់នៅតាមស្ទឹង និង បឹងមួយចំនួនដែលនៅជាប់ដៃទន្លេសាប តែទោះជាមានការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ប៉ុណ្ណាក្តី ក៏គេមិសូវ ឃើញសមត្ថកិច្ច នៃខណ្ទរដ្ឋបាលជលផល កំពង់ធំ មានចំណាត់ការនោះទេ។
ជាក់ស្តែបទល្មើសស្បៃមុង សាច់ដៃ និងរបាំង ណររាវ របាំងស្បៃមុង និងសាច់អួន រាប់ពាន់មែត្រ រួមទាំង មានការុញស៊ីបយ៉ាងអាណាធិបតេយ្យទៀតផង តែពុំត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផល មានវិធានការបង្រ្កាបនោះទេ តែបើសិនជាមានករណីបង្រ្កាប គឺជាការបង្រ្កាបបង្រ្គប់កិច្ច ដើម្បីបំភាន់ភ្នែកថ្នាក់លើតែប៉ុណ្ណោះ តាមការពិតសកម្មភាពមន្រ្តីជលផល កំពុងតែត្រូវបានបើកភ្លើងខៀវឲ្យប្រជានេសាទដាក់យ៉ាងមិនញញើតច្បាប់។
ប្រភពព័ត៌មានបានខ្សឹបប្រាប់ឲ្យដឹងថា សមត្ថកិច្ចរដ្ឋបាលជលផល កំពង់ធំកំពុងតែកាក់កបដោយលេចលឺព័ត៌មានថា បានតំម្រូវអ្នកនេសាទបង់ក្នុងមួយកន្លែង ចាប់ពី៣០ ម៉ឺន ទៅ៤០ម៉ឺនរៀល ការបង្រ្កាបរាល់លើកគឺជាការត្រៀមរៀបចំរបស់សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ ដោយសារតែអ្នកដាក់បទល្មើសទាំងអស់បានដឹងចិត្តគ្នាហើយ ខណៈពេលដែលមានថ្នាក់ដឹកនាំចុះទៅធ្វើការពិនិត្យបទល្មើស ត្រូវបានបណ្តាញបក្សពួកខលប្រាប់គ្នាឲ្យពន្លិចក្នុងទឹក ហើយឲ្យមន្រ្តីចុះទៅធ្វើជាកាប់បំផ្លាញ បទល្មើសដែលបានត្រៀមទុក រួចក៏ថត រូបភាពមកបង្ហាញថ្នាក់លើ ហើយខណៈពេលដែលសមត្ថកិច្ចរដ្ឋបាលជលផល ចុះបង្រ្កាបម្តងៗលបៗ អែបៗ មិនឲ្យអ្នកសារព័ត៌មានដឹង ដើម្បីងាយស្រួលក្នុងការភូតកុហកថ្នាក់លើ ដែលជាគោលការរបស់ខណ្ទរដ្ឋបាលជលផលកំពង់ធំ។
ប្រជាពលរដ្ឋសំនូមពរ ឲ្យលោក ប៉ែន វណ្ណារិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ចាត់វិធានការដាច់ខាត លុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ខណៈពេលដែលបទល្មើសពេញផ្ទៃទឹក នៅក្នុងបឹងទន្លេសាប ទាំងឆ្នុក ទាំងរបាំង ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើមិនមានការ បង្រ្កាបទេ ធនធានមឆ្ឆាជាតិនិងរលាយមិនខានឡើយ ។

ដោយ ប៊ុន រដ្ឋា

file71 file70 DSCN2445 DSC04032