ខេត្តស្វាយរៀង៖ក្រុមប្រជាពលរដ្នដែលជាម្ចាស់រថយន្តដឹកទំនិញបាននាំគ្នាដាក់ពាក្យប្តឹងលោកប្រធានពន្ធស្រុករមាសហែកពីបទរំលាភសសេចក្តីទុកចិត្តដោយបានសុីដាច់លុយដែលពួកគាត់បានបង់ពន្ធមធ្យោបាយហើយមិនព្រមយកទៅបង់អោយសាខាពន្ធដាខេត្តតែបែយកចាយអស់ទៅវិញ។ការប្រតិកម្មពីសំណាក់ប្រជាពលរដ្ននេះខណះដែលប្រជាពលរដ្នដែលជារកសុីដឹកទំនិញបាននាំគ្នាមកសាកសួរដល់សាខាពន្ធដាខេត្តទើបធ្លាយរឿងថាលោកប្រធាពន្ធដាស្រុករមាសហែកមិនទាន់យកមកបង់ទេ។ក្រុមប្រជាពលរដ្នធ្វើពាក្យប្តឹងទៅសាខាពន្ធដាេខត្តតាំងពីថ្ងៃទី30ខែធ្នូ២០១៥មិនទាន់មានដំណោះស្រាយនៅទ្បើយទេដោយមេពន្ធដាស្រុករមាសហែកបានគេចខ្លួនបាត់។លើកទីពីរសំរេចចិត្តប្តឹងបន្តទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់នៅពេលថ្ងៃទី20ខែមករានេះហើយ។ពាក់ពន្ធនឹងករណីនេះក្រុមប្រជាពលរដ្នដែលជាអ្នករងគ្រោះព្រោះលោកប្រធានពន្ធដាស្រុករមាសហែកសុីដាច់លុយបង់ពន្ធនេះបានអោយដឹងថាពួកគាត់បាននាំគ្នាសំរេចចិត្តប្តឹងមេពន្ធដាស្រុករមាសហែកនេះពីបទរំលោភសេក្តីទុកចិត្ត។ក្រុមប្រជាពលរដ្នបានបញ្ជាក់ថាពួកគាត់ទាំងអស់គ្នាដែលជាម្ចាស់រថយន្តផ្ទាល់ខ្លួនសំរាប់ប្រើប្រាស់ក្នុងគ្រួសារប្រកបមុខរបររកសុីដឹកទំនិញហើយជារាល់ឆ្នាំបង់ពន្ធមានពន្ធមធ្យោបាយនិងពន្ធបាតង់មិនដែលខានទ្បើយគឺបានបង់អោយឈ្មោះព្រុំវិសាលនេះតែម្តងតែមិនដឹងថាយកលុយទៅណាទេទើបមិនមានលុយបង់ចូលរដ្ន។ចំពោះលោកព្រុំវិសាលអ្នកសារពត័យើងមិនអាចទំនាក់ទំនងបានទេ។ប៉ុន្តែក្រុមប្រជាពលរដ្ននៅតែទទួចទៅស្ថាបណ្ណច្បាប់មេត្តាចាត់វិធានតាមច្បាប់ព្រោះទំរាំបានលុយបង់ពន្ធគឺពួកគាត់ពិបាករកលុយណាស់។