រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានឪពុកក្មេងស្រីរងគ្រោះចាប់ខ្លួនប្រគល់ឱ្យនគរបាលមូលដ្ឋានចាត់ការភ្លាមៗបន្ទាប់ពីយុវជនរូបនេះចូលទៅច្រៀងខារ៉ាអូខេ ហើយឃើញក្មេងស្រីរងគ្រោះដេកក្នុង បន្ទប់តែម្នាក់ឯងក៏ចូលទៅចាប់រំលោភរហូតបានសម្រេចតែម្ដង ។ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ នៅផ្ទះខារ៉ាអូខេ មួយកន្លែង ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនដែលឪពុកក្មេងស្រីរងគ្រោះ ចាប់យកទៅប្រគល់ឱ្យនគរបាលមូល ដ្ឋានចាត់ការតាមផ្លូវច្បាប់នោះឈ្មោះ ច័ន្ទ ដារ៉ា អាយុ២៣ឆ្នាំ មុខរបរកម្មករ រោងចក្រ មានទីលំនៅផ្ទះលេខ៤២សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ត្រូវបាន ឃាត់ខ្លួននៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីក្មេងស្រីរងគ្រោះរាយការណ៍ ប្រាប់ឪពុកឱ្យដឹង ។ ចំណែកក្មេងស្រីរង គ្រោះឈ្មោះ ប.ធ.រ អាយុ១៣ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍កាកាបបានឱ្យ ដឹងថា៖ យោងតាមពាក្យបណ្ដឹងរបស់ ក្មេងស្រីរងគ្រោះឱ្យដឹងថា៖ មុនពេលកើត ហេតុរូបនាងបានដេកនៅក្នុងបន្ទប់ជាន់ ទី១តែម្នាក់ឯង ហើយពេលនោះស្រាប់ តែឃើញជនសង្ស័យបើកទ្វារបន្ទប់ដែលមិនបានចាក់សោចូលចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចបើទោះបីជា នាងខំរើបម្រះនិងស្រែកឱ្យគេជួយយ៉ាងណាក៏ដោយ ។
ក្មេងស្រីរងគ្រោះបានរៀបរាប់ឱ្យដឹង ទៀតថា បន្ទាប់ជនសង្ស័យចាប់រំលោភ រួចជនសង្ស័យរូបនេះបានឡើងទៅច្រៀង ខារ៉ាអូខេនៅជាន់ទី១បាត់ទៅ ហើយពេល នោះរូបនាងក៏ចុះទៅជាន់ក្រោមប្រាប់ ឪពុកអំពីសកម្មភាពដែលជនសង្ស័យ ចាប់រំលោភ ។
ក្រោយពីបានទទួលដំណឹង នេះភ្លាមឪពុកបាននាំនាងទៅចង្អុលដល់ក្នុងបន្ទប់ដែលជនសង្ស័យកំពុងច្រៀងធ្វើហាក់ដូចជាមិនដឹងរឿងអីរួចក៏ឃាត់ខ្លួនជនសង្ស័យរូបនេះយកទៅប្រគល់ឱ្យនគរបាលប៉ុស្ដិ៍កាកាបចាត់ការតាមផ្លូវច្បាប់តែម្ដងទៅ ។ ចំណែកជនសង្ស័យច័ន្ទ ដារ៉ាវិញបាន សារភាពថា ខ្លួនគេពិតជាបានចាប់ រំលោភក្មេងស្រីរងគ្រោះប្រាកដមែន ខណៈដែលខ្លួនផឹកស៊ីស្រវឹងជាមួយមិត្ដ ភក្ដិហើយចុះទៅជាន់ក្រោមប្រទះឃើញ ក្មេងស្រីរងគ្រោះដេកក្នុងបន្ទប់តែម្នាក់ ឯងទំនងពេក ។
មន្ដ្រីនគរបាលដដែលបានឱ្យដឹងថា ៖ដោយយោងតាមពាក្យបណ្ដឹងនិងការ សារភាពរបស់ជនសង្ស័យសមត្ថកិច្ច នគរបាលប៉ុស្ដិ៍កាកាបបានសម្រេច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញមានចំណាត់ការតាម ច្បាប់តាមបទចោទប្រកាន់ថា ជនសង្ស័យ ចាប់រំលោភសេពសន្ថវៈលើអនីតិជន ក្រោមអាយុ១៥ឆ្នាំ ៕