​ ​តំបន់​អេកូ​ទេសចរណ៍​«​កោះ​ខ្សាច់​សេកុង​»​រៀបចំ​ជាថ្មី​ឡើងវិញ​

0

ស្ទឹងត្រែង​៖.​ក្នុងឱកាស​ចុះ​រៀបចំ​តូប​ស្នាក់​កំសាន្ត​និង​ណែនាំ​ពី​ការធ្វើ​អនាម័យ​បរិស្ថាន​នៅ​តំបន់​អេកូ​ទេសចរណ៍​«​កោះ​ខ្សាច់​សេកុង​ដែល​»​ទើប​បង្កើត​ថ្មី​នៅ​ចំណុច​តា​ដុង​តា​ដាំ​ក្នុងភូមិ​ស្រែ​ពោធិ​សង្កាត់ ក្រុង​ខេត្តស្ទឹងត្រែង​ថ្ងៃ​១៩​មករា​ឆ្នាំ​២០១៦​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​រៀបចំរ​មណីយដ្ឋា​ន​ឲ្យ​មាន​សុវត្ថិភាព​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​ឲ្យ​មកលេង​តំបន់​នេះ​ឲ្យ​បាន​ច្រើនជាង​ឆ្នាំ​ចាស់​ក្នុងពេល​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម និង​ជិត​ឈានចូល​មកដល់​។​
​លោក​អ៊​ន់ ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា​៖ ដោយសារ​ខេត្ត​មាន​សក្តានុពល​ធម្មជាតិ អំណោយផល​ស្រាប់ ហើយ​មន្ទីរ​បង្កើត​ទីក​ន្លែ​ង​កំសាន្ត​នៅ​ឆ្នេរ​ខ្សាច់​ក្នុង​ខេត្ត វា​ងាយស្រួល មិនបាច់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅលេង​ឆ្ងាយ នាំ​ឲ្យ​ចំណាយ​ប្រាក់​ច្រើន និង​អាច កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថែមទៀត​។​
​លោក​អះអាងថា​៖​អ្នកភូមិ​រស់នៅ​ជិត​តំបន់​នេះ និង​ទទួលបាន​ផលប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​មួយ​នេះ តាមរយៈ​ការលក់ដូរ​ចំណីអាហារ និង​ផលិតផល​ផ្សេងៗ ហើយ​មន្ទីរ​និង​សហការ​ជាមួយ សមាជិក​សហគម​ន៏​រៀបចំ​កន្លែង​កំសាន្ត ទឹក​ឆ្នេរ​ខ្សាច់​ឲ្យ​មាន​សុវត្ថិភាព សំរាប់​ភ្ញៀវ​យើង​និង​មាន​បោះ ខ្សែ​ទៅ​បញ្ជាក់​តំបន់​ដែល​បង្ហាញ​ពី​ទឹក​ជ្រៅ សំរាប់​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ណ៏ ដែល​មកលេង​កំសាន្ត អញ្ចឹង​តំបន់​ដែលមាន​លក្ខណៈ​ទឹក​ជ្រៅ​យើង​បានបង្ហាញ​ជូន​ភ្ញៀវ រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ណ៏ នៅក្នុង​តំបន់​នេះ យើង​ហ្នឹង​រៀបចំ ខ្សែ​និង​បោះ​ប៉ោង ដើម្បី​ចូលរួម​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ណ៏​ដែល​មកលេង​កំសាន្ត​នៅ​កន្លែង​រមនីយដ្ឋាន​កោះ​ខ្សាច់​សេកុង​នេះ​ផងដែរ​។​
​កញ្ញា​សូ អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ព្រែក​សង្កាត់​ក្រុង ស្ទឹងត្រែង​បានចាត់ទុក​ថាៈ​នេះ​ជា​បំណងល្អ​ពីព្រោះ​កន្លែង​«​កោះ​ខ្សាច់​សេកុង​»​នេះ​ពីមុន​ជាទី​កន្លែង​កំ​សាន្ត​ចាស់​ហើយ​ធ្លាប់​លឺ​ដូនតា ហៅថា​ជា​កន្លែង​បវរកញ្ញា​ធ្លាក់ទឹក​។​
​កញ្ញា​បន្តថា​៖ ប៉ុន្មាន​ឆ្នាំកន្លងមក​នៅទីនេះ​មិនបាន​រៀបចំ​ដូច​ឆ្នាំនេះ​ទេ ដូចនេះ​ក្នុងនាម​ភ្ញៀវ​ទេសចរណ៍​រីករាយ បានឃើញ​ខេត្ត​មានការ​អភិវឌ្ឍ​ន៏​រីកចំរើន ហើយ​យើងទាំងអស់គ្នា​ក៏ត្រូវ​ចូលរួម សំអាត​បរិស្ថាន​ជាមួយ​គម្រោង​អភិវឌ្ឍ​ន៏រ​ម្មនី​យ​ដ្ឋា​ន​អេកូ​ទេសចរ​ណ៏​នេះដែរ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​រៀបចំ​កន្លែង​ហ្នឹង​សំរាប់​ភ្ញៀវទេសចរ​ណ៏​ទាំងអស់​មក​កំសាន្ត​នៅទីនេះ​មិន​ថា​នៅ​ខេត្ត​នានា​ឬ​ខេត្តស្ទឹងត្រែង​នេះ​ទេ ហើយ​នាង​ខ្ញុំ​ចង់​មាន​សំណូមពរ​ខ្លះៗ​ថា​ចង់​ឲ្យ​ភ្ញៀវ​ដែល​មក​ទស្សនា​នៅទីនេះ​និង​រក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត ដាក់​ធុងសំរាម​ឬ​មាន​ធុង​អញ្ចឹង​អាច​ចង​ដាក់​ក្នុង​ថង់​យកទៅ​ចោល​កន្លែង​ណាមួយ​ក៏បាន​។​
លោក​ផាត់​ធុ​យ​នៅ​ភូមិ​ស្រែ​ពោធិ​សង្កាត់​ស្រះ​ឬ​ស្សី​បាន​អះអាងថា​៖​ឆ្នាំនេះ​លោក​នឹង​ជួយ​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​នេះ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​កាន់តែ​ច្រើនឡើង សំដៅ​បង្កើន​ការងារ​និង​បង្កើន​ប្រាក់ចំណូល​ដល់​សហគម​ន៍​និង​ប្រជាពលរដ្ឋ​លក់ដូរ​នៅទីនេះ​។​
​សូមបញ្ជាក់ថា​៖​ខេត្តស្ទឹងត្រែង​សំបូរ​ទៅដោយ​តំបន់​រាម​សា និង​មាន​ដង​ទន្លេ​ចំនួន​៤ ក្នុងនោះ​មាន​ទន្លេ មេគង្គ ទន្លេសេសាន ទន្លេ ស្រែ​ពក​និង​ទន្លេសេកុង​ហើយ​នៅ​ឆ្នាំ​២០១៧​ក្រសួងទេសចរណ៍​គ្រោង​មក​ធ្វើបុណ្យ​ទន្លេ​នៅ​ខេត្តស្ទឹងត្រែង​បន្ទាប់ពី​ឆ្នាំ​២០១៦​នេះ​ធ្វើ​នៅ​ខេត្តកំពុងចាម​៕

20160119_095129 20160119_095054 20160119_095021 20160119_094945