ទស្សនៈនិសិត្សៈ មន្ត្រីមុខងារសាធរណៈជាច្រើនបន្តសុំពន្យាខណៈយុវជនមានសមត្ថភាពជាច្រើនគ្មានការងារធ្វើនៅក្នុងយុទ្ធនាការកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកន្លងមកឃើញថាមានភាពល្អប្រសើរច្រើន ដែលបានធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់និងកក់ក្តៅ រាប់ទាំងទីក្រុងរហូតជនបទ ។ ប៉ុន្តែទន្ទឹមនិងការជឿជាក់ ភាពកក់ក្តៅ ប្រជាពលរដ្ឋក៏បានបង្ហាញភាពខ្វល់ខ្វាយជាច្រើនចំពោះមន្ត្រីមុខងារសាធរណៈ មួយចំនួនដែលនៅតែក្រាញននាលមិនព្រមចូលនិវត្តន៏ ។ជាគោលការណ៏ផ្លូវច្បាប់ មន្ត្រីមុខងារសាធរណៈទាំងអស់តម្រូវឲ្យចូលនិវត្តន៏ កំណត់អាយុ ៦០ឆ្នាំ មិនដូចមន្ត្រីនយោបាយនោះឡើយ ។ជាក់ស្តែងអំណាចនិតិប្រតិបត្តិបានគោរព និងអនុវត្តយ៉ាងត្រឹមត្រូវទៅតាមលក្ខខណ្ឌច្បាប់ដែលបានចែង ។ជាអកុសល្យតែអំណាចដែលជាអ្នកច្បាប់បែជាមិនគោរពច្បាប់ទៅវិញ ដល់អាយុ៦០ ឆ្នាំបែរជានាំគ្នាស្ទុះស្ទា សុំពន្យាពេលបន្តទៀតដើម្បីបំពេញសេចក្តីត្រូវការចុងក្រោយ ហើយការសុំពន្យានេះបានបំពុលបរិយាកាសសង្គម បន្ថែមជាងនេះបានជៈទឹកត្រឡប់ទៅថ្នាក់ដឹកនាំវិញដោយប្រើពាក្យថា(ខ្លួនមិនចង់នៅបន្តទេ តែដោយសារថ្នាក់លើ បង្ខិតបង្ខំខ្លួនឲ្យបន្ត ដូច្នេះបើខ្លួនធ្វើអ្វីខុសបន្តិចចន្ទួចកុំស្តីបន្ទោស គួរបន្ទោសថ្នាកលើចុះ) ។តាមទស្សនៈរបស់ប្រជាពលរដ្ឋ នៅទូរទាំងប្រទេសពិតជាចង់ឃើញថារាជការសាធរណៈ កំពង់មានតម្លាភាព និងទាមទារធ្វើយា់ងណា ឲ្យមានយុត្តិធម៏សង្គម ស្រឡាញ់កិត្តយស គោរពច្បាប់ទាំងអស់គ្នា ជៀសវាងនៅភាពអយុត្តិធម៏ ។យើងមើលឃើញយ៉ាងច្បាស់ថា អភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មាន ឧត្តមសេនីយ៏ វរមន្ត្រី អនុមន្ត្រី ដែលបានចូលនិវត្តន៏ ដោយមិនមានការពន្យាពេលឡើយ ខុសតែស្ថាបន័អ្នកច្បាប់មួយចំនួនមាន ចៅក្រម និងព្ររាជអាជ្ញា ជាដើមដែលសុំពន្យាចូលនិវត្តន៏ ដោយគ្មានការអៀនខ្មាស់ ។នៅក្នុងស្មារតីបម្រើជាតិមាតុភូមិដូចគ្នា ប្រសិនបើ ឧត្តមចៅក្រម ឬឧត្តមព្រៈរាជអាជ្ញា រាជធានី-ខេត្ត ណា ម្នាក់សុំពន្យាពេលចូលនិវត្តន៏បាននោះ ឧត្តមចៅក្រម និងឧត្តមមន្ត្រីឯទៀត តាមបណ្តា រាជធានី-ខេត្ត ក៏សុំពន្យាពេលមិនចូលនិវត្តន៏បានដូចគ្នាដែរ ព្រោះមន្ត្រីដែលដល់អាយុចូលនិវត្តន៏នៅតាមបណ្តា រាជធានី-ខេត្ត បច្ចុប្បន្នជាច្រើនរូប មានឋានន្តរសក្ក័ជាឧត្តមមន្ត្រី ឬវរមន្ត្រីដូចគ្នា ។ហើយមួយរយៈចុងនេះគេបានឃើញយ៉ាងច្បាស់ថាមានអ្នកចូលនិវត្តន៏នៅតាម បណ្តារាជធានី ខេត្ត នាំគ្នារត់ការប្រសេកប្រសាចសុំពន្យាពេលខុសប្រកតីដែលនាំឲ្យមានការរិៈគន់យ៉ាងខ្លាំងនៅពេលដែលក្រុមយុជនជាច្រើនបានរៀនចប់រកការងារធ្វើមិនបានផង ៕