ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ដែលបានចាប់រំលោភទៅលើកុមារពិការ(គ ថ្លង់)ម្នាក់មិនបានសម្រេច ត្រូវ សមត្ថកិច្ចឃាត់ខ្លួនបានភ្លាៗ ខណៈជនរូបនោះកំពុងធ្វើសកម្មភាពនៅលើផ្ទះ របស់ជនរងគ្រោះ ដែលឪពុកម្តាយ បានផឹកស៊ីជាមួយជនសង្ស័យ រួចនាំគ្នាទៅដេក ឱកាសល្អ ទើបជននោះ ឡើងតាមបង្អួចចូលទៅចាប់រំលោភកូនតែម្តង ដែលជាមនុស្សរស់នៅក្នុងភូមិផងរបងជាមួយ ។ហេតុការឃាត់ខ្លួន ជនសង្ស័យល្មោភកាមខាងលើនេះធ្វើឡើងនៅវេលាម៉ោង៣ទាបភ្លឺឈាន ចូលថ្ងៃទី១៩ខែមករាឆ្នាំ២០១៦ ស្ថិតនៅចំនុច ផ្ទះជនរងគ្រោះ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប ។
ប្រភពពីលោកនាយប៉ុស្តិសង្កាត់នគរបាលគោកចកបានឲ្យដឹង នៅថ្ងៃទី២០ខែមករានេះថា ដោយមានការសហការជាមួយពលរដ្ឋល្អក្នុងភូមិព្រោះកន្លែងដែលជនសង្ស័យធ្វើសកម្មភាពទើលើក្មេងស្រីរងគ្រោះនោះ វាហាក់ដូចជាតំបន់អាណាធិបតេយ្យ ទើបកម្លាំងជំនាញបានចុះទៅដល់ផ្ទះជនរងគ្រោះភា្លមៗ ខណៈឃើញជនសង្ស័យកំពុងធ្វើសកម្មភាពទៅលើក្មេង ដែលបានដោះខោទុកនៅខាងក្រោមផ្ទះ រួចហើយឡើងទៅលើផ្ទះតាមបង្អួច ប៉ុន្តែសកម្មភាពរំលោភនោះមិនបានសម្រេច ខណៈពេលសមត្ថកិច្ចទៅទាន់ រួចឃាត់ខ្លួនយកមកប៉ុស្តិរដ្ឋបាលសង្កាត់គោកចកទាំងយប់ ដើម្បីសួរនាំ។ លោកបន្តថា ជនសង្ស័យមានឈ្មោះ ឈុន វុទ្ធី ហៅកន សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មានប្រពន្ធ កូន រស់នៅភូមិ កើតហេតុខាងលើ ចំណែក ជនរងគ្រោះ មានឈ្មោះ (ឡ ច ស ណា) ភេទស្រីអាយុ១០ឆ្នាំ មានស្រុកកំណើត រស់នៅភូមិ សង្កាត់ ជាមួយគ្នា ដែលជាក្មេងពិការ(គ ថ្លង់)តាំងពី អាយុ៤ឆ្នាំ រហូតមកដល់បច្ចុប្បន្ន ដែលមានឪពុក ម្តាយ ជាអ្នក លក់ លៀសហាល។
លោកបានបញ្ជាក់ថា ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាមានបំណងរំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេច គ្រាន់តែមានឈាមហូរ ខណៈដែលរូបគេបានមកផឹកស៊ីជាមួយឪពុកម្តាយនៅផ្ទះជនរងគ្រោះ បន្ទាប់មក រូបគេបានឃើញឪពុកម្តាយក្មេងស្រី ចូលទៅដេកអស់ ទើបរូបគេបានដើរទៅក្រោយផ្ទះកន្លែងដាំបាន រួចដោះខោចេញ ក៏ឡើងតាមបង្អួច ចូលទៅរំលោភតែម្តង។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី២០ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ផងដែរថា ក្មេងស្រីរងគ្រោះ ត្រូវបានឪពុកម្តាយ ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០១៦នេះហើយ៕
វេហាស៍