បន្ទាយមានជ័យ:ផ្ទះស្បូវចំនួន១០ខ្នងផ្ទះ ក្នុងចំណោមផ្ទះស្បូវ៦២ ខ្នងផ្ទះ ក្នុងឃុំរបស់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមការងារចុះជួយស្រុកម៉ាឡៃ សាងសង់ជូនប្រជាពលរដ្ឋក្រីក្រ រួចរាល់ហើយកាលពីថ្ងៃទី ២០ មករា ២០១៦។
ក្នុងប្រតិប័ត្តការនេះដឹកនាំដោយលោក សួន បវរ អភិបាលរងខេត្តបន្ទាយមាន ជ័យ រួមជាមួយក្រុមការងារចុះជួយស្រុកម៉ាឡៃ ជាច្រើនរូបទៀតលោក សួន បវរ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: តំណាងឲ្យឯកឧត្ដម គោ ស៊ុសាររឿត អភិបាលខេត្តបន្ទាយមានជ័យ និងការចង្អុលបង្ហាញឯកឧត្ដមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ឲ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ជាមួយពលដែលមានផ្ទះស្បួវដោយជំនួសប្រក់ស័ង្កសី។
ហើយស្រុកម៉ាឡៃគឺជាស្រុក ដែលបានបង្កើតក្រោយគេក្នុងខេត្តនេះ ក្រោយធ្វើសមាហរនកម្មប្រជាពលរដ្ឋភាគច្រើនជាកសិករ ធ្វើស្រែចំការនិងដាំដំណាំរួមផ្សំ ពួកគាត់មានការឧស្សាហ៍ព្យាយាម ដូច្នេះជីវភាពគ្រួសារសមរម្យ។
លោក សួន បវរ មានប្រសាសន៍បន្តថា: ទោះជាយ៉ាងណាពលរដ្ឋមួយចំនួនតូចនៅក្នុងស្រុកនេះនៅតែមានជីវភាពខ្វះខាត មិនទាន់មានលទ្ធភាពក៍សាងលំនៅដ្ឋាន អោយបានសមរម្យនៅឡើយ ដូចមានខ្នងផ្ទះស្បូវ ប្រមាណជា៦២ខ្នងដែលក្រុមការងារចុះជួយស្រុក បាននិងកំពុងសាងសង់ប្ដូរពី ខ្នងផ្ទះប្រក់ស្បូវ មកប្រក់ស័ង្កសី ហើយរហូតមកដល់ពេលនេះ ខ្នងផ្ទះស្បូវ១០ខ្នងត្រូវបានសាងសងរួច ជូនគ្រួសារក្រីក្ររួចហើយដែរ។
លោក សួន បវរ ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់រស់នៅស្អាតផឹកស្អាត ត្រូវចេះដាំទឹកផឹក និងត្រូវចេះប្រុងប្រយ័ត្នភ្លើងក្រែងមានអគ្គីសភ័យហើយពេលដេកត្រូវដាក់មុងឲ្យកូនចៅជាប្រចាំប្រយ័ត្នកូនចៅកើតជន្ងឺគ្រុនឈាមកូនចៅមានជំងឺត្រូវប្រញ៉ាប់ទៅមណ្ឌលសុខភាពដែលជិតៗ៕ដោយ:ឃឹន គន្ធា




































