​លិច​ទូក​នៅ​លី​ប៊ី​ស្លាប់​៤០​នាក់ ជួយសង្គ្រោះ​បាន​៥១​នាក់​

0

​ទ្រី​ប៉ូ​លី​៖​យ៉ាងហោចណាស់​មនុស្ស 40 នាក់​បាន​ស្លាប់ និង 51​នាក់​ផ្សេងទៀត​ត្រូវបាន ជួយសង្គ្រោះ បន្ទាប់ពី​ទូក​ដឹក​ជន​ចំណាកស្រុក​ភាគច្រើន​អាហ្វ្រិក នា​តំបន់​សាហា​រ៉ា បាន​លិច ក្រោយ​ចេញពី​ប្រទេស​លី​ប៊ី នា​ឆ្នេរ​ខាងកើត​នៃ​ក្រុង​ទ្រី​ប៉ូ​លី នេះ​បើតាម​រដ្ឋាភិបាល​លី​ប៊ី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ហើយ​ត្រូវបាន​វេ​ប​សាយ​បរទេស​ចិន ឆាយ​ណា​ដេលី​ផ្សាយ កាលពី​ថ្ងៃ​ចន្ទ​។​

​លោក Rami Kaal អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លី​ប៊ី បាន​និយាយថា នាវា​នេះ​បានបង្ហាញ​ខ្លួន​ឡើង​ហើយ​បាន​ស្ថិតក្នុង​ការលំបាក​ចម្ងាយ​ប្រហែល 37 ម៉ា​យល៍ (60 គីឡូម៉ែត្រ ) ភាគ​ខាងកើត​នៃ​ក្រុង​ទ្រី​ប៉ូ​លី​។​ ​ព្រំដែន​នៃ​ប្រទេស​លី​ប៊ី ជាមួយ​ប្រទេសជិតខាង អនុតំបន់​សាហា​រ៉ា​បានក្លាយ​ជាទី​ឆ្លងកាត់​ឬ​សំចត​មុន​ទៅ​ប្រទេស​អ៊ីតាលី និង Malta នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដែល​បានធ្វើឱ្យ​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​ក្លាយជា​ផ្លូវ ឆ្លងកាត់​ជាធម្មតា​សម្រាប់​ជន​ចំណាកស្រុក ព្យាយាម​ឆ្លងកាត់​ដើម្បី​ឈានទៅដល់​ទ្វីបអឺរ៉ុប​។​ ​

ជាមួយនឹង​ការពង្រឹង​សន្តិសុខ​ឆ្នេរសមុទ្រ កងទ័ពជើងទឹក​និង​កងកម្លាំងប្រដាប់អាវុធ​នៅតែ ត្រូវការ​នៅក្នុង​ការបណ្តុះបណ្តាល​ម​ន្ត្រី​លី​ប៊ី ហើយ​ចង់បាន​ជំនួយ​បន្ថែម​ពី​ដៃគូ​លោកខាងលិច ដើម្បី​ទប់ស្កាត់​លំហូរ​នៃ​ជន​អន្តោរ​ប្រវេសន៍​ខុសច្បាប់ ដែល​តែងតែ​ព្យាយាម​ឆ្លងកាត់​តាមរយៈ ប្រទេស​លី​ប៊ី​ទៅកាន់​អឺរ៉ុប​នោះ​។​ ​

នៅក្នុង​ខែមីនា កងទ័ពជើងទឹក​រប​ស់​ប្រទេស​អ៊ីតាលី​បាន​ជួយសង្គ្រោះ​ជន​ចំណាកស្រុក ជាង 4.000 នាក់ មកពី​ទូក នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគខាងត្បូង​នៃ​ក្រុង​ស៊ី​សី​លី ក្នុងពេល​តែ​បួន​ថ្ងៃ​។ ជន​ចំណាកស្រុក​ជាច្រើន​បាន​បង់លុយ​ច្រើនជាង 1000 ដុល្លារ​ទៅ​ក្រុម​អ្នក​នាំ​ផ្លូវ​ខុសច្បាប់​ឬ​ឧក្រិដ្ឋជន​ចំពោះ​ការធ្វើដំណើរ​តាម​សមុទ្រ​ពី​ប្រទេស​លី​ប៊ី ដែលជា​កន្លែង​ដែល​

រដ្ឋាភិបាល​បាន​តស៊ូ​ដើម្បី​គ្រប់គ្រង​ប្រទេស​ឲ្យ​ពេញលេញ​បន្ទាប់ពី​មាន​ជម្លោះ​ប្រដាប់អាវុធ​និង កងទ័ព​នៃ​អតីត​ក្រុម​ឧទ្ទាម ចាប់តាំងពី​សង្គ្រាមស៊ីវិល ដែល​បាន​ទម្លាក់ លោក Muammar Gaddafi ក្នុង​ឆ្នាំ 2011 ៕libya