វិបត្តិ​ចលាចល​នយោបាយ​នៅ​ថៃ​អាច​បង្កើន​វិបត្តិ​នៅ​អាស៊ាន​

0

ក្រុង​បាងកកៈ ពេលនេះ​ក្រុម​អាវ​ក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាល​រាប់ពាន់នាក់​បាន​ប្រមូលផ្ដុំ​នៅ​រាជធានី​របស់​ប្រទេស​ថៃ​ដើម្បី​ប្រជែង​ជាមួយ​ការប៉ុនប៉ង​របស់​ក្រុមអ្នកតវ៉ា​ប្រឆាំង​នៃ​ក្រុម​អាវ​លឿង​ដើម្បី​ឲ្យ​ប្រគល់​អំណាច​ទៅ​ឲ្យ​របប​ដែល​មិន​ជាប់ឆ្នោត​មួយ​ដោយ​ការព្រមាន​ថា ព្រះរាជាណាចក្រ​នេះ​ឆ្ពោះទៅរក​វិបត្តិ​សង្គ្រាមស៊ីវិល ខណៈ​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន ក៏បាន​ព្រួយបារម្ភ​ហើយ​សុំ​ឲ្យ​ប្រទេស​ថៃ​ដោះស្រាយ​ដោយ​សន្តិវិធី​ដែរ​។​ ​សូមបញ្ជាក់ថា ការបណ្ដេញ​នាយករដ្ឋមន្ត្រី​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា និង​រដ្ឋមន្ត្រី​៩ រូប ដោយ​តុលាការ​រដ្ឋធម្មនុញ្ញ​នៅ​សប្ដាហ៍​មុន បាន​ទម្លាក់​ប្រទេស​ដ៏​ជ្រួលច្របល់​នេះ​ទៅក្នុង​វិ​ប​តិ្ត​កាន់តែ​ជ្រៅ​ឬ​ដូច​ក្រុម​អាវ​ក្រហម​ព្រមាន​ពី​សង្គ្រាមស៊ីវិល​ថែមទៀត​។​ ​ក្រុមមន្ត្រី​បាន​និយាយថា ប៉ូលិស​ប្រមាណ​

ជា បី​ពាន់​នាក់​បាន​ប្រចាំការ​សម្រាប់​ការជួបជុំ គាំទ្រ​រដ្ឋាភិបាល​នៅឯ​ជាយក្រុង​បាងកក​ភាគ​ខាងលិច​ពីថ្ងៃ​សៅរ៍ ខណៈ អ្នកគាំទ្រ​បាន​កាន់​លើក​រូបថត​លោកស្រី​យី​ង​ឡាក់​ឡើង​ខ្ពស់ ចលនា​អាវ​ក្រហម​នេះ​បាន​និយាយថា ខ្លួន​នឹង​បន្ត​ការតវ៉ា​ពី​ការជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។ លោក​ចា​ទូ​ផន ព្រំ​ផាន ប្រមុខ​ក្រុម​អាវ​ក្រហម បាន​និយាយថា ក្រុម​អាវ​ក្រហម​មិនអាច​

ទទួល​ការតែងតាំង​នាយករដ្ឋមន្ត្រី​មិន​ស្របតាម​លទ្ធិប្រជាធិបតេយ្យ និង​អធម្មនុញ្ញភាព​បាន​នោះឡើយ ហើយ​បាន​ចាត់ទុកថា​វា​នឹង​ជាការ​ចាប់ផ្ដើម​នៃ​មហន្តរាយ​មួយ​សម្រាប់​ប្រទេសជាតិ​ដែល​នឹង​នាំទៅរក​សង្គ្រាមស៊ីវិល​»​។​ ​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ចង់​ឲ្យ​សភា​ជាន់ខ្ពស់ ដក​គណៈរដ្ឋមន្ត្រី​ចេញ​ដែល​ក្នុងនោះ​មាន​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក នី​វ៉ា​ត់ ទំរង់ ប៊ូ​ន​សុង​ផៃ​សាន ជា​អ្នក​ស្មោះត្រង់​នឹង​លោក ថាក់ស៊ីន ចេញ​។

មន្ត្រី​យោធា​ថៃ​ម្នាក់​អះអាង​កាលពី​ថ្ងៃទី ១១ ឧសភា​ថា កងទ័ព​និង​ប៉ូលិស​រក្សា​ការត្រួតត្រា​វិមាន​រដ្ឋាភិបាល​ថៃ​នៅ​ក្រុង​បាង កក ទោះបីជា​ពួក​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​អគារ​មួយ​នៃ ប្លុក​វិមាន​នោះ​ក្តី ។​ ​ដោយឡែក ASEAN សូមអោយ​ប្រទេស​ថៃ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី សម្តេច​តេ​ជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​បានស្នើ​ដល់​ប្រទេស​ថៃ​ជំរុញ​ការចរចា​ពិភាក្សា​រក​ដំណោះស្រាយ​ដោយ​គោរព​តាម​គោលការណ៍​ល​ទ្ឋិ​ប្រជាធិបតេយ្យ និង នីតិរដ្ឋ​ដើម្បី​បញ្ចប់​វិបត្តិ​នៅក្នុង​ប្រទេស​ថៃ​។​ ​ទន្ទឹម​នោះដែរ ASEAN បានស្នើ​ដល់​ប្រទេស​ចិន និង​ប្រទេស​វៀតណាម​បញ្ឈប់​មាន​ជម្លោះ​ហិង្សា​ដាក់គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ភាគខាងត្បូង ហើយ​បែរ​មករក​ការចរចា​ដោយ​សន្តិភាព​ឡើងវិញ​ផងដែរ​៕thai2 thai2c