កំពង់ឆ្នាំង៖ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានប្រគេនថវិកាចំនួន៣លានរៀល ដល់ព្រះសង្ឃនៅវត្តឬស្សីដង្កួច ស្ថិតក្នុងឃុំជលសារ ស្រុកជលគីរី នៅរសៀលថៃ្ងទី១០ខែឧសភាឆ្នាំ២០១៤ដើម្បីបន្តកសាងដំបូលព្រះវិហា។
រួមដំណើរដោយលោកជំទាវដោកសុទ្ធា លោកជួនជឿនសមាជិកអចិន្ត្រៃយ៍ខេត្ត លោក អម សុភានិងលោក ថោងចំរើន សមាជិកបក្សខេត្ត លោកអភិបាលស្រុក និងក្រុមការងារគណបក្សប្រជាជនថ្នាក់ខេត្ត ចុះជួយស្រុកជលគីរីជាច្រើនរូបទៀតបានយកទៅ ប្រគេន ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទ ឌឿន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំង៣ដែលជាប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ឯឧត្តម ឈួរ ចន្ទ័ឌឿន បានមានប្រសាសន៍បន្តទៀតថា៖ ប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចទាំង៣ជាប្រមុខរបស់គណបក្សប្រជាជន។
ស្នាដៃជាច្រើនដែលមិនអាចបំភ្លេចបានរបស់គណបក្សប្រជាជនកម្ពុជានោះគឺ៖ បានរំដោះប្រទេសជាតិនិងជីវិតប្រជាពល រដ្ឋចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ទប់ស្កាត់មិនមានការវិលត្រឡប់មកវិញនូវរបបប៉ុលពត ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើអោយប្រទេសកម្ពុជាមានសន្តិភាពពេញលេញគ្មានតំបន់អប្បគមន៍ គឺខ្មែររស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងក្រោមម្លប់បារមីព្រះហាក្សត្រតែមួយ។
ការកាពារបាននៅអធិបតេយ្យភាពបូរភាពដែនដី ជាពិសេសប្រាសាទព្រះវិហារមិនអោយសត្រូវឈ្លានពានដណ្តើមយកបាននិងបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពីភពលោក និងបានប្រឹងប្រែងកសាងប្រទេសតាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។
ឯកឧត្តមបានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ខិតខំបង្កបង្កើនផលនិងបង្កើនមុខរបប ដើម្បីរកប្រាក់ចំណូលប្រចាំថៃ្ង ជាពិសេសត្រូវចេះថែទាំសុខភាព ដោយត្រូវរស់នៅស្អាតហូបស្អាត ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលអាចកើតមានឡើងចំពោះមុខ៕