ខេត្តមណ្ឌលគិរី ដើម្បីពង្រឹងសមត្ថភាពក្នុងការចុះចាប់បទល្មើសគ្រឿងញៀនអោយកាន់តែមានប្រសិទ្ធិភាពកា រិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពីការពង្រឹងសមត្ថភាពក្នុងការប្រមូលព័ត៍មានគ្រឿងញៀនដែល ពិធីនេះធ្វើឡើងនៅសាល ប្រជុំស្នងការដ្ឋាននគរបាលខេត្តនាព្រឹកថ្ងៃទី១២ ខែឧសភា ២០១៤ ដោយមានការអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីលោក វេរៈសេនីយ៍ឯកទៀងសៅរ័ត្នស្នងការស្តីទី។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាពេលនោះលោកវេរៈសេនីយ៍ឯក ទៀង សៅរ័ត្ន បាននែនាំអោយសិក្ខាកាមដែលចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការសិក្សារៀនសូត្រ ហ៊ាន សួរ ហ៊ានឆ្លើយ ដើម្បីទទួលបានចំនេះដឹងនាពេលនេះយកទៅអនុវត្តន៍ក្នុងការងារអោយកាន់តែមាន ប្រសិទ្ធិភាពនៅតាមគោលដៅរៀងៗខ្លួន។
ពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀនេះ លោក វេរៈសេនីយ៍ទោ ម៉ី អាន បានបញ្ចាក់ក្នុងរបាយ ការណ៍ស្វាគមន៍ថា នៅដើមឆ្នាំ២០១៤នេះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ខុស ច្បាប់ធ្វើ ការបង្ក្រាបបានសរុបចំនួន០៧លើក ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមនិងវត្ថុតាង បញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ក្នុងនោះ ក្រុងសែនមនោរម្យ០៤ករណី ស្រុកកែវសីមា០២ករណីនិងស្រុកកោះញែកចំនួន០១ករណីផងដែរ។
លោកឡេវ ប៉ុន នាយការិយាល័យប្រឆាំងគ្រឿងញៀននិងជាគ្រូឧទ្ទិសនាមក្នុងវគ្គបណ្តុះ បណ្តាល នោះបានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានបញ្ចប់ដោយ ជោគជ័យនៅ ម៉ោង ១១ព្រឹក ដោយមានសិក្ខាកាមចូលរួមចំនួន២៧នាក់ ទទួលបានលទ្ធផលប្រមាណ៧០%។ លោកបញ្ជាក់ថា គោលបំណងសំខាន់ក្នុងវគ្គបណ្តុះបណ្តាលនេះគឺដើម្បីធ្វើអោយភូមិ ឃុំ ស្រុកដែល កំពុងកើតឡើងបទល្មើសគ្រឿងញៀនក្នុងភាពស្មុគស្មាញ អោយទៅជា ភូមិ ឃុំ ស្រុក ដែលគ្មាន គ្រឿង ញៀន ផ្អែកតាមទិសដៅជាយុទ្ធសាស្ត្ររបស់អាស៊ានឆ្ពស់ទៅ ឆ្នាំ២០១៥ គ្មានគ្រឿងញៀន ៕