យុទ្ធសាស្ត្រងាយៗ ​ជួយ​ឲ្យ​ដល់​កំពូល​ទាំង​សង​ខាង​

0

សិច គឺជាចំណែកមួយដែលមនុស្សប្រុស-ស្រីភាគច្រើន ជាពិសេស អ្នកដែលស្ថិតនៅក្នុងតំណាក់កាលរួមដំណើរជីវិតជាគូរួមគ្នាបានទទួលស្គាល់ថា ក្រៅតែពីជាការបំពេញនូវចំណង់ផ្លូវភេទរបស់ខ្លួន វាក៏ជាចំណែកមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលដើរតួរយ៉ាងសំខាន់នៅក្នុងការជួយ​រឹតបណ្តឹងចំណងស្នេហា និងរក្សាភាពសុខដុមនៅក្នុងសង្គមគ្រួសារបានយ៉ាងប្រសើរផងដែរ។

sex

យ៉ាងណាក៏ដោយ ទោះបីជា សិច ត្រូវបានគេលើកឡើងថាជាសកម្មភាពដែលមានឥទ្ធិពល និងមានសារសំខាន់បែបនេះក្ដី រហូតមកដល់ពេលបច្ចុប្បន្ននេះ គេក៏នៅតែសង្កេតឃើញថាការយល់ដឹងពីកិច្ចដំណើរការនៃកិច្ចសម្ពន្ធផ្លូវភេទ នៅតែជាបញ្ហាចំពោះដៃគូមួយចំនួន ជាពិសេស ភាគីខាងស្រី ដោយការយល់ថា រាល់សកម្មភាពសិច ជាការប្រព្រឹត្ត និងផ្តើមចេញពីបុរស ដោយភាគីខាងស្រី គ្រាន់តែជាអ្នករង់ចាំតែទទួលផលតែប៉ុណ្ណោះ ។

ឈប់គិតបែបនេះទៀត ដើម្បីអាចទទួលបាននូវភាពសុខស្រួលពីសកម្មលើគ្រែ អ្នកគួរតែងាកមកចាប់អារម្មណ៍ ជាមួយវិធីងាយៗ ក៏ដូចជាចំណេះដឹងខ្លីៗ ស្ដីពីវិធីសាស្រ្តដែលជួយឱ្យដំណើរសិចឈានដល់ចំណុចកំពូលទាំងសងខាង ៖

០១) ការបញ្ចេញសកម្មភាពក្នុងពេលរួមសិច

ភាគីបុរស – ជាទូទៅ រាល់ពេលកើតមានប្រតិបត្តិការសិច ភាគច្រើនការបញ្ចេញសកម្មភាពនានាតែងត្រូវបានផ្តើមចេញពីភាគីខាងបុរស ហើយនារីជាដៃគូដេកចាំតែទទួលផលតែប៉ុណ្ណោះ។ ជាមួយគ្នានេះ បុរសក៏តែងតែតម្រូវឱ្យសកម្មភាពបង្កើតឱ្យមានភាពញាប់ញ័ររំជួលចិត្តដល់នារីជាដៃគូ ជាពិសេស ស្វែងរកនូវទីតាំង ដែលអាចដុតកំដៅភ្លើងតណ្ហារបស់នាងឱ្យពុះកញ្ជ្រោលឡើងឈានដល់ចំណុចស្រើបស្រាលក្នុងពេលរួមសិច។ ដូច្នេះ តួនាទីសំខាន់បំផុត ត្រូវធ្លាក់ទៅលើបុរស ថាតើគួរមានបទពិសោធន៍បែបណាទើបអាចបំពេញនូវតម្រេកឱ្យកាន់តែជ្រាលេជ្រៅជាមួយនារីជាដៃគូ។
ភាគីស្រ្តី- ចំពោះវិញមិនមែនរង់ចាំតែទទួលផលដូចដែលគេបានលើកឡើងខាងលើនេះទេ ពោលគឺនាងក៏គួរយល់ដឹងពីវិធីដែលអាចជួយផ្តល់ភាពសុខស្រួលដល់ដៃគូផងដែរ។ ចូរចងចាំថា ការចាប់ផ្តើមបញ្ចេញសកម្មភាពនៅពេលរួមសង្វាស ដុតបញ្ឆេះភ្លើងតណ្ហាធ្វើឱ្យកើតមានអារម្មណ៍រំភើបស្រើបស្រាល ត្រេកត្រអាលទាំងសងខាង គឺសុទ្ធតែអាចធ្វើឡើងបានទាំងព្រមគ្នាក្នុងពេលតែមួយ ។

០២) ការរួមភេទប្រកបដោយសេចក្ដីស្នេហា

មានការភ័ន្តច្រឡំជាទូទៅថា ដំណើរការនៃការរួមភេទតែងប្រព្រឹត្តទៅដោយមិនប្រកបទៅដោយសេចក្ដីសុខដូចការព្រៀងទុក និងគ្មានរសជាតិ គ្មាន ភាពស្រើបស្រាលរំជួលចិត្តទាល់តែសោះ រហូតមានពេលខ្លះគិតថាជាការធុញទ្រាន់មិនចង់ឱ្យកើតមានទៀតផង។ ប៉ុន្តែ ការដែលអ្នកអាចផ្ដល់នូវក្ដីស្រឡាញ់អស់ពីបេះដូងចំពោះដៃគូរួមភេទរបស់អ្នកបានយ៉ាងស្អិតល្មួត នោះការរួមភេទរបស់អ្នកពិតជាអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងផ្អែមល្ហែមសមតាមបំណងជាក់ជាមិនខាន៕

ផ្ដល់សិទ្ធិដោយ៖ គេហទំព័ www.has-has.ha.com