សៀមរាប៖ ក្រុមហ៊ុនទូរស័ព្ទចល័តយីហោ SamSung Galaxy A 2016 បានបើកសម្ពោធន៍ផលិតផលរបស់ខ្លួនដែលទើបតែនាំចូលថ្មី ដែលបានដាក់សម្ពោធនិងបង្ហាញខ្លួននៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦ ស្ថិតនៅសង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប ហើយគ្រោងនិងដាក់លក់នៅទីផ្សារជាផ្លូវការទូទាំងប្រទេស នៅថ្ងៃច័ន្ទទី ២៥ ខែមករា ឆ្នាំ ២០១៦នេះតទៅ ។
នៅក្នុងប្រទេសកម្ពុជាត្រូវបានគេកត់សម្គាល់ថា មានអ្នកប្រើប្រាស់ទូរស័ព្ទដៃនៅប្រទេសកម្ពុជា មានចំនួន ២៣ទៅ៣៤លានគ្រឿង ចំណែកទីផ្សារបស់ទូរស័ព្ទមាន៥៥ភាគរយ ក្នុងនោះមានអ្នកកាន់ប្រើប្រាស់ប្រមាណ១៥លានគ្រឿង នៅក្នុងប្រទេសកម្ពុជាដែលជាសញ្ញាសម្គាល់ថា ទូរស័ព្ទដៃយីហោ Samsung ទទួលបានការគាំទ្រ និងភាពជោគជ័យ ។
លោក ជា សុជាតិ តំណាងក្រុមហ៊ុន និងជាប្រធានទីផ្សារបានបញ្ជាក់ថា ការប្រគួតប្រជែងទីផ្សារទូរស័ព្ទដៃ នៅក្នុងឆ្នាំ២០១៦នេះគឺមានលក្ខណៈតឹងតែង តែក្រុមហ៊ុន SamSung បានត្រៀមលក្ខណៈជាមុនគឺពាក់កណ្តាលឆ្នាំ២០១៥ ថានិងណែនាំផលិតផលល្អៗនិងទំនើបសម្រាប់ឆ្នាំ២០១៦ ហើយសម្រាប់ការបើកឆាកនៅដើមឆ្នាំគឺមានផលិតល SamSung Galaxy A 2016 គឺជាមូឌឌែលថ្មី ស្តើងស្អាតសមរូបរាង និងមានបច្ចេកវិជ្ជាទំនើបទាន់សម័យ ស្របតាមសង្គមនិងមានជាច្រើនពណ៌ ហើយសម្រាប់ទីផ្សារទូរស័ព្ទដៃ SAMSUNG Galaxy A 2016 និងមានអតិថិជនគាំទ្រកាន់តែកើនឡើងហើយក៏មានការប្រកួតប្រជែងយ៉ាងខ្លាំង ចំពោះផលិតផលរបស់ក្រុមហ៊ុនផេងៗជាច្រើន ដូច្នេះដើម្បីងាយស្រួលដល់អតិថិជន សម្រាប់មាបំណងចង់ទិញផលិតផល សូមចំណាំ នៅប្រអប់ទូរស័ព្ទ មានស្ទិកឃែរ ដាក់ធានារ៉ាប់រង១ឆ្នាំ និងស្ទិកឃែរCambodai សម្រាប់ងាយស្រួល ក្នុងការ ប្រើប្រាស់។
ក្នុងបរិយាកាសនៃពិធីសម្ពោធមានការចូលរួម ចាប់អារម្មណ៍ជាច្រើន ពីសំណាក់អតិថិជន ចូលរួមទស្សនា ផលិតផលថ្មីរបស់ក្រុមហ៊ុន SAMSUNG ដែលមានជម្រើសជាច្រើនមុខផងដែរសម្រាប់ការទិញយកទៅប្រើ ប្រាស់ ដូចជានាឡិការ និងទូរស័ព្ទជាច្រើនប្រភេទផងដែរ ក្នុងនោះមានការប្រគួតប្រជែងរូបភាពសម្រាប់ការ ចូលចិត្តថតរូប ដើម្បីទទួលរង្វាន់ផងដែរ។
ដោយ ប៊ុន រដ្ឋា