​ ​ពលរដ្ឋ​នៅ​ក្រុង​ព្រះវិហារ​ត្អូញត្អែរ​ទឹកស្អាត​ដាច់​ញឹកញាប់​ ​រីឯ​នៅក្បែរ​ក្រុង​វិញ​ថា​មិនមាន​ទឹកស្អាត​ប្រើប្រាស់​

0

​ខេត្តព្រះវិហារ​៖ ​បច្ចុប្បន្ននេះ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ព្រះវិហារ​ដាច់​ញឹកញាប់​ធ្វើអោយ​លំបាក​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដូចជា​ដាំ​ស្ល​,​ងូតទឹក​,​បោក​សំលៀកបំពាក់​ជាដើម​និង​ពលរដ្ឋ​ខ្លះទៀត​រស់នៅ​ក្បែរៗ​ក្រុង​ត្រូវ​ទិញ​ទឹក​ឯកជន​ដឹក​តាម​រទេះ​និង​រថយន្ត​ថែមទៀត​។​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទី​រួម​ខេត្តព្រះវិហារ​ត្រូវការ​អភិវឌ្ឍន៍​ទាញយក​ប្រភពទឹក​អោយ​ធំ​ជាង​បច្ចុប្បន្ន​បើ​មិន​ដូច្នោះ​ទេ​ពលរដ្ឋ​នឹង​គ្មាន​ទឹកស្អាត​ប្រើប្រាស់​នៅ​ថ្ងៃ​ណាមួយ​មិន​ខា​នខ​ណះ​ពេលនេះ​តម្រូវការ​ប្រើប្រាស់​កាន់តែ​ធំ​ទៅៗ​។​
​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​មូល​ហេតុដែល​ក្រុមហ៊ុន​ទឹកស្អាត​ផ្គត់ផ្គង់​ទឹក​មិនបាន​គ្រប់គ្រាន់​ដោយសារ​ក្រុមហ៊ុន​ឯកជន​មាន​លក្ខ​ណះ​តូច​រីឯ​ការប្រើប្រាស់​ទឹកស្អាត​របស់​ពលរដ្ឋ​វា​មាន​ទំហំ​ធំ​ជាង​។​ការទាញយក​ប្រភពទឹក​គឺ​ក្រុមហ៊ុន​មិនបាន​ចំណាយ​ដើមទុន​ជីក​អណ្ទូ​ង​ធំៗ​នោះទេ​ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅនឹង​ប្រភពទឹក​ស្ទឹងសែន​តែប៉ុណ្ណោះ​។​រីឯ​ទឹក​ស្ទឹងសែន​នៅ​រដូវប្រាំង​អាច​ប្រឈម​នឹង​គ្រោះ​រីងស្ងួត​ថែមទៀត​ពេលនោះ​ការបូមទឹក​របស់​ក្រុមហ៊ុន​យកមក​ចម្រោះ​ទឹកស្អាត​នឹង​កាត់ផ្តាច់​។​
​តំណាង​ក្រុមហ៊ុន​ទឹកស្អាត​ខេត្តព្រះវិហារ​បាន​ទទួលស្គាល់ថា​បើសិន​ទឹក​ស្ទឹងសែន​រីងស្ងួត​នៅ​ថ្ងៃ​ណាមួយ​នោះ​ខាង​ក្រុមហ៊ុន​ក៍​មិនមាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​ដែរ​ដោយសារ​ខាង​ក្រុមហ៊ុន​បូមទឹក​ពី​ទឹក​ស្ទឹងសែន​យកមក​ផ្គត់ផ្គង់​។​ខាង​ក្រុមហ៊ុន​មិនទាន់​ប្រកាស​បង្ហាញ​ការរៀបចំ​គម្រោង​ពង្រីក​អាជីវកម្ម​ទឹកស្អាត​របស់ខ្លួន​អោយ​ធំ​ជាង​នេះ​នៅ​ទ្បើ​យ​ទេ​ខ​ណះ​ពេលនេះ​ពលរដ្ឋ​រិះគន់ថា​កំពុង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​។​
​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​សង្កាត់​ប៉ាល​ហាល​និង​សង្កាត់​កំពង់​ប្រណាក​ក្នុង​ក្រុង​ព្រះវិហារ​បានអោយដឹងថា​នៅ​តំបន់​ពួកគាត់​មិនទាន់មាន​បណ្តាញទឹក​ស្អាត​ប្រើប្រាស់​នៅ​ទ្បើ​យ​ទេ​គឺ​រាល់ថ្ងៃ​ត្រូវ​ចំណាយលុយ​ច្រើន​ដើម្បី​ទិញ​ទឹក​ធុង​ដឹក​តាម​រទេះ​សំរាប់​ប្រើ​ប្រចាំថ្ងៃ​។​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​និយាយថា​ទឹក​ក្នុង​០១​ម៉ែត្រគូប​ថ្លៃ​រហូតដល់​០១​ម៉ឺន​រៀល​ដោយសារ​អ្នកលក់​ដឹក​យកមក​ឆ្ងាយ​ដែរ​។​បើ​ធ្វើ​អណ្តូងស្នប់​ត្រូវ​ចំណាយលុយ​ប្រមាណ​១​ពាន់​ដុល្លារ​អាមេរិក​ឯណោះ​។​
​ប្រជាពលរដ្ឋ​ខាងលើ​មួយចំនួន​បាន​សើចចំអក​អោយ​លោក​សេង​សារី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​និង​ជា​បុរស​វ័យចាស់​ម្នាក់​ដែល​កាន់កាប់​មន្ទីរ​ជិត​២០​ឆ្នាំ​ទៅហើយ​គាត់​មិនបាន​គិតគូរ​យកចិត្ត​ទុកដាក់​ជីក​អណ្តូងទឹក​និង​ជីក​ស្រះ​ទឹក​សមូហភាព​អោយ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​បាន​ប្រើប្រាស់​មួយ​នោះទេ​។​k1
​ពលរដ្ឋ​ថ្លែងថា​និយាយ​ពី​កំរិតជីវភាព​របស់លោក​សេង​សារី​ត្រូវបាន​គេ​ដឹង​គ្រប់ៗ​គ្នា​ថា​ជាម​ន្ដ្រី​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​ប្រចាំខេត្ត​ព្រះវិហារ​ផងដែរ​ក្នុងចំណោម​បណ្តា​ប្រធាន​មន្ទីរ​និង​អ្នកធំ​ផ្សេងៗ​ទៀត​គឺ​លោក​សេង​សារី​ទើប​សាងសង់​ផ្ទះល្វែង​ប្រណីតៗ​ប្រមាណ​៦​ល្វែង​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ព្រះវិហារ​ជាប់​ផ្លូវភ្លោះ​សួនច្បារ​។​ចំណែក​ប្រជាពលរដ្ឋ​វិញ​មាន​ជីវភាព​ខ្វះខាត​រកតែ​អណ្តូងទឹក​មួយ​ប្រើប្រាស់​មិនបាន​៕