សៀមរាប : ជនសង្ស័យដែលមានឈ្មោះ ចក់ ឡាម ភេទ ប្រុស អាយុ ៣៩ ឆ្នាំ រស់នៅក្នុង ភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និង ខេត្តសៀមរាប មានមុខរបររើសអេតចាយ ម្នាក់នេះត្រូវបានបងប្អូនប្រជាពលរដ្ឋនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាបបានចូលរួមសហការណ៍គ្នាយ៉ាងល្អនៅក្នុងការផ្តល់ព័ត៍មាននិងឈានដល់ការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចដោយមានស្ថានទម្ងន់ទោស និង បទ
កាន់កាប់ ឫ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នូវប្រភេទ កាំភ្លើងខ្លី ម៉ាក កា ៥៤ ឈួស លេខ មានគ្រាប់ចំនួន ៧ គ្រាប់ដោយបញ្ចូលគ្រាប់ហើយស្រេច ។ រួចកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក៏បានបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងមាន ដែកកាច់អក្សរ T ១ និងកាំភ្លើងខ្លី ម៉ាក កា ៥៤ មួយដើម នេះមកកាន់ការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋានននគរបាលខេត្តសៀមរាបដើម្បីធ្វើការសួរនាំបន្ត ។ សមត្ថកិច្ចនៃការិយាល័យ
នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលបានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសួរនាំចំពោះករណីដែលជនសង្ស័យធ្លាប់បានប្រព្រត្តឹជាច្រើនលើកច្រើនសារ នូវសកម្មភាពទាំងអស់ខាងលើរួចមកទើបជនសង្ស័យបានឆ្លើយសារភាពថាកន្លងមកគេពិតជាបានធ្វើសកម្មភាពទាំងអស់ខាងលើពិតប្រាកដមែន ។ សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពក្នុងករណីអំពើលួចដោយមានស្ថានទម្ងន់ទោស និង បទ កាន់កាប់ ឫ ដឹកជញ្ជូនអាវុធដោយគ្មាន
ការអនុញ្ញាត នូវប្រភេទ កាំភ្លើងខ្លី ម៉ាក កា ៥៤ ឈួស លេខ មានគ្រាប់ចំនួន ៧ គ្រាប់ដោយបានបញ្ចូលគ្រាប់ហើយស្រេច នេះ។ ត្រូវបានអស់លក្ខគណះពេលដែលរូបគេបានជិះម៉ូតូឌុបទៅវត្តល្អក់ ស្ថិតនៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបដើម្បីធ្វើសកម្មភាពលួចកាច់សោរ ក ម៉ូតូរបស់ជនរងគ្រោះម្តងទៀត គណះនោះដោយនៅក្នុងវត្តល្អក់មានបងប្អូនប្រជាពលរដ្ឋកំពុង់តែនាំគ្នាធ្វើបុណ្យកាលពីយប់ថ្ងៃទី១១ខែឩសភា ឆ្នាំ ២០១៤ កន្លងទៅជនសង្ស័យនេះក៏បានធ្វើសកម្មភាព
អង្គុយលើម៉ូតូជនរងគ្រោះដែលមានម៉ាក សង់ ពណ៍ខ្មៅ សេរីឆ្នាំ ២០១៣ ១គ្រឿងរួចជនសង្ស័យបានដកដែកកាច់សោរ ចេញពីកាបូប រូតចាក់កាច់សោរកុងតាត់បានសម្រេចបំរុងជិះរត់តែសំណាងមិនល្អត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជុំវិញខ្លួនមើលឃើញក៏បាននាំគ្នាឆោរឡោ ដេញចាប់បានភា្លមៗ តែម្តង ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងមានដែកកាច់អក្សរ T ១ និងកាំភ្លើងខ្លី ម៉ាក កា ៥៤ មួយដើម នេះត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋានន
នគរបាលខេត្តសៀមរាបកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយកាលពីរសៀលថ្ងៃទី១៣ខែឩសភា នេះ ដើម្បីចំណាត់ការទៅតាមនីតិវិធីជាបន្ត ៕ ដោយ លោក ខេង ខេមរា