​ ​លោក ពេជ្រ ស្រស់​៖ សីលធម៌​នយោបាយ​កម្ពុជា ធ្លាក់ចុះ​ដោយសារ​អ្នកនយោបាយ សាបព្រោះ​គ្រាប់ពូជ​លាប​ពណ៌​

0

​ភ្នំពេញ​៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុ​វន​កម្ពុជា នៅ​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៦ បាន​អះអាងថា សីលធម៌​នយោបាយ នៅ​កម្ពុជា ធ្លាក់ចុះ​ខ្លាំង​ដោយសារ តែ​អ្នកនយោបាយ ប្រើ​វិធីសាស្ត្រ បោក​បញ្ឆោត​រាស្ត្រ និង​បាន​សាបព្រោះ​នូវ គ្រាប់ពូជ​លាប​ពណ៌​គ្នា ទៅវិញទៅមក​។​

​លោក ពេជ្រ ស្រស់ បាន​សរសេរ ក្នុង​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​កថា “​ការធ្លាក់ចុះ​នូវ​សីលធម៌ នយោបាយ​នៅ​កម្ពុជា ដោយហេតុតែ​អ្នកនយោបាយ បាន​សាបព្រោះ​នូវ​គ្រាប់ពូជ​លាប​ពណ៍ ដោយ​គ្មាន​ការពិត និង​បោក​បញ្ឆោត​រាស្ត្រ​ខ្មែរ តាម​គ្រប់​រូបភាព ធ្វើអោយ​ពលរដ្ឋ របស់ខ្លួន​ប្រកាន់​នូវ​បក្សពួកនិយម មិន​ថ្លឹងថ្លែង​ពី គោលនយោបាយ និង​ជំហរ​ដឹកនាំ​ប្រទេស​”​។​

​លោក​បាន​សរសេរ​បន្ថែ​ម​ថា ជា​ឧទាហរណ៍ ក្នុងអំឡុង​ឆ្នាំ ១៩៩៨ ដល់ ឆ្នាំ​២០១២ គឺ​ឲ្យ​តែមាន​នរណាម្នាក់​និយាយ​អាក្រក់​ពី​គណបក្ស CPP គឺ​ក្រុម ឬ​អ្នក​គាំ CPP នឹង​ចោទថា​ជន​អគតិ ឬ​ជន​ល្ងង់ខ្លៅ​ហើយ​ចាប់ពី​ឆ្នាំ ២០១២ មកដល់​បច្ចុប្បន្ន​វិញ ឲ្យ​តែ​ជន​ណាមួយ​និយាយ​អាក្រក់ ឬ​រឿង​ពិត​របស់​គណបក្ស CNRP គឺថា​ក្រុម ឬ​អ្នកគាំទ្រ CNRP នឹង​វាយប្រហា​ភ្លាម​ចោទថា ជា​ជន​ស៊ីឈ្នួល​របស់​បក្ស​CPP ឬ​ជា​អាយ៉ងយួន ម្យ៉ាងវិញទៀត អោយតែ​មាន​អ្នកបើក​គណបក្ស​ថ្មី ក្នុង​ពេលនេះ​អ្នក​ទាំងអស់នោះ (​អ្នកគាំទ្រ CNRP) តែងតែ​ចោទថា​អ្នកស៊ីឈ្នួល ធ្វើ​នយោបាយ ឬ​បក្ស CPP បង្កើត​ដើម្បី​បំបែក​សម្លេង របស់​បក្ស​ខ្លួន​។​

​ក្នុងន័យនេះ​គឺ​មេដឹកនាំ គណបក្សនយោបាយ ទាំ​ពីរ​គ្មាន​ឆន្ទៈ​បង្ហាត់ ឬ​ដឹកនាំ​ប្រជាពលរដ្ឋ អោយ​ស្គាល់​នូវ​អ្វី​ទៅ​ហៅថា នយោបាយ​ពិតប្រាកដ ជាពិសេស​ក្រុម​គណបក្ស CNRP ពូកែ​ខាង​អា​ចោទ​គេ ទាំង​គ្មាន​ការពិត ហើយ​បន្ត​ដើរ​ឃោសនា បោកប្រាស់​រាស្ត្រ​គ្រប់​អាណត្តិ បើ​ក្រុម​បក្ស CPP វិញ​ពូកែ​អា​ខាង​ចាប់ចង និង​បំផ្លាញ​ជាតិ​ឯង​។​

​លោក​បាន​បន្តថា “​សួរថា​តើ​ពលរដ្ឋ​ខ្មែរ​មាន ឱកាស​ទទួលបាន​វិជ្ជាជីវៈ​ផ្នែក​នយោបាយ ពិតប្រាកដ​បាន​ឬទេ​?​ចំលើយ​៖ គឺ​មិនអាច​ទេ​ព្រោះថា អ្នក​ដែល​ទទួលបាន​សម្លេងគាំទ្រ ពី​រាស្ត្រ​មិន​ឆ្លើយតប​ទៅ​តម្រូវការ របស់​រាស្ត្រ​ខ្លួន​ចង់បាន ជា​រឿង​ពិត របស់​ក្រុម​សង្គ្រោះ​ជាតិ​ទទួលបាន ការគាំទ្រ​ពី​រាស្ត្រ​ហើយ បែ​ជា​មិន​តបស្នង​ដល់ អ្នកគាំទ្រ​វិញ​ទេ ថែមទាំង​បំផ្លាញ​នូវ​ក្តីសង្ឃឹម ចុងក្រោយ​របស់​រាស្ត្រ​ទៅវិញ ហើយ​យក​លេស មិនចេះចប់ ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទៀត សព្វថ្ងៃ​កំពុង​បន្ត​នូវ​អា​វប្បធម៌ ដើរ​បោក​បញ្ឆោត​រាស្ត្រ ដើម្បី​ខ្លួនឯង​ឈានទៅ​ការ​កាន់អំណាច ការកសាង និង​អភិវឌ្ឃន៍​ប្រទេស​មិន​ប្រាកដថា ទាល់តែ​ធ្វើជា​នាយករដ្ឋមន្ត្រី ទើប​ធ្វើបាន​នោះទេ ដោយហេតុ​នៅ​ប្រទេស​មួយចំនួន បក្សប្រឆាំង​មាន​សក្កា​នុព​ល ជាង​បក្ស​កាន់អំណាច​ទៅទៀត ផ្ទុយ​ពី​កម្ពុជា​បក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ដើម្បី​ខ្លួន​ធ្វើជា​នាយករដ្ឋមន្ត្រី បើ​ប្រឆាំង​បែប​បក្ស​ស​ង្ក្រោះ​ជាតិ​បែបនេះ គឺ​កម្ពុជា​និង​វិនាស​ហិនហោច​មិន​ខាន​ទេ “​។​