ភ្នំពេញ : រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យឯកជន ដែលគេស្គាល់ថាជា របស់គ្លីនិក ឃឹម រ៉ានី ទួលគោក ត្រូវបានគេឃើញចេញទៅ បំរ៉ុងដឹកជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក មិនខ្ចី រវល់ដឹកឡើយ ហើយបើកចេញទៅបាត់ ហើយក៏មានរថយន្ត គ្លីនិកមួយគ្រឿងទៀត បើកមកដល់ ដែលគេស្គាត់ទៀត ជារថយន្ត I Uរបស់មន្ទីរពេទ្យ សែនសុខ ឃើញរបួសធ្ងន់ពេក បើកចេញទៅបាត់ទៀត ទុកឱ្យជនរងគ្រោះម្នាក់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិត នៅកន្លែងយ៉ាងអណោចអធម៌ ដោយសារ ក្រុមឡានពេទ្យ គ្មានសិលធម៌ គ្មានឆន្ទ:សង្គ្រោះនិងស័ក្តសមជារថយន្តសង្គ្រោះឡើយ ទុកបណ្តោយឱ្យមនុស្សដេកស្លាប់ កាលពីម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី 24 ខែមករា ឆ្នាំ ២០១៦ នៅចំនុចផ្លូវលេខ ១៩៦៦កែង ១០១១ ក្រុម៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បុរសម្នាក់ដែល ស្លាប់មានឈ្មោះ ខាន់ សារ៉ាន់ ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ និងមានស្រុកកំណើតនៅភូមិ ត្រពាំង ចិកសា ឃុំជ្រៃបាក់ ស្រុករលៀផ្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ ចាន់ រិទ្ធិ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ដោយឡែកអ្នកបើកបរររថយន្តបង្កវិញ មាន ឈ្មោះ អោម ទី ភេទប្រុសអាយុ ៣០ឆ្នាំ ក្នុងកាហ្គារាសក្រុុមហ៊ុន នៅម្តុំផ្សារដើមគរ។ មានស្រុកកំណើតនៅភូមិដូង ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពបានឱ្យដឹងថា នៅមុខពេលកើតហេតុគេឃើញមាន បុរសពីរម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៥ មានស្លាកលេខ ភ្នំពេញ 1FJ-8326 ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវ ១៩៦៦ ខណៈឆ្លងជិតផុត ស្រាប់តែមានរថយន្តក្រុងពណ៌ស ឆ្នូតខៀវ ម៉ាក់ KIA ពាក់ស្លាកលេខភ្នំពេញ 3C-9288 ជារបស់ក្រុមហ៊ុនវុឌ្ឍ្ន៍ សុភាព បើកបរតាមបណ្តោយផ្លូវលេខ១០១១ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំនុចខាងលើបានបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យខ្ទាតម៉ូតូ និងមនុស្សជាង ១០ម៉ែត្របណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់ ដេកសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ។
ប្រភពបានបន្តថា ក្រោយពីកើតហេតុ មានរថយន្តឯកជនសង្គ្រោះបន្ទាន់១គ្រឿងបានមកលើកជនរងគ្រោះតែម្នាក់ដាក់លើរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋរារាំងមិនអោយលើកអ្នក របួសតែម្នាក់ទៅទេគឺឲ្យយកទៅទាំងពីរនាក់ទើបព្រម ក្រោយមកត្រូវបានអ្នក បើករថយន្តសង្គ្រោះ បានទម្លាក់អ្នករបួសខាងលើចុះមកវិញ។ មួយសន្ទុះក្រោយមកក៏មានរថយន្តសង្គ្រោះមួយគ្រឿងទៀតមកដល់និងលើកអ្នករបួសតែម្នាក់ទៅបាត់បន្សល់ទុកបុរសម្នាក់សល់ដង្ហើមចង្រិតរហូតដល់ដាច់ខ្យល់ ស្លាប់នៅនិងកន្លែងយ៉ាងអាណោចអធ័ម។
ទាក់ទងនិងរថយន្តសង្គ្រោះទាំងពីរខាងលើត្រូវបានប្រជាពលរដ្ឋអះអាងថា រថយន្តទី១ ជារបស់មន្ទីរពេទ្យ ខឹម រ៉ានី ទួលគោក ទី ២ របស់មន្ទីរពេទ្យ IU សែនសុខ ។ រថយន្តទាំងពីរគ្រឿងបន្ទាប់ពីអើតក្បាលទៅឃើញជនរងគ្រោះ ធ្ងន់ធ្ងរ មិនខ្ចីរវល់ ដឹកយកទៅសង្គ្រោះឡើយ ១គ្រឿងបើកចេញ ២គ្រឿងបើកចេញ ធ្វើឱ្យពលរដ្ឋរិះគន់ធ្ងន់ៗ បន្ទាប់ពី លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល ទើបតែ ផ្សព្វផ្សាយពីក្រមសីលធម៌ របស់គ្រូពេទ្យ និងពេទ្យ ថ្មីៗ នេះ ។
ពលរដ្ឋនិង រងចាំមើលចំណាត់ការ របស់ក្រសួងសុខាភិបាល មានវិធានការយ៉ាងណា ចំពោះ សីលធម៌របស់ឡានពេទ្យ ឯកជន ខឹម រ៉ានី ។
សពបុរសរងគ្រោះបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ ដោយឡែករថយន្តបង្ក និងម៉ូតូ និងអ្នកបើកបរត្រូវបានបញ្ជូនទៅកាន់ការិយា ល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ចាន់តូ


































