មន្ត្រីនគរបាល​បេតិកភណ្ឌ​ម្នាក់​បាញ់សម្លាប់​មនុស្ស​កំពុង​ផឹកស៊ី ដោយសារ​ទំនាស់​ពាក្យសម្តី​ហៅ​បងថ្លៃ​

0

​សៀមរាប​៖ មន្ត្រីនគរបាល​ម្នាក់​បាន​យក​កាំភ្លើង​អាកា​បាញ់​ទៅលើ​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​អ្នក​ទាំងពីរ​មានទំនាស់​ពាក្យសម្តី​ក្នុង​វង់ ផឹកស៊ី​។​
ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​ទៀបភ្លឺ​ថ្ងៃទី​២៥ មករា នេះ នៅមុខ​ប៉ុស្តិ៍​យាម12540965_954303321324462_5829472407813221303_n​របស់​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រាសាទ​ព្រះ​ខ​ណ័ ក្នុងភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​
​ជនរងគ្រោះ ដែល​ស្លាប់​មានឈ្មោះ ជា ភា​រុន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ត្រូវជា​មិត្ត​ភ​ក្ក្រ និង​ជនបង្ក រស់នៅ​ភូមិ កើតហេតុ​ខាងលើ ។ ចំណែក​ជនបង្ក​ឈ្មោះ សួរ​គឹម​សាន់ ហៅ​ឡោះ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រីនគរបាល​ការពារ​បេ​តិក​ភ​ណ័ មាន​ទីលំនៅ​ភូមិ គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​​អធិការនគរបាល​ស្រុក​អង្គរធំ លោក​ទូច ប៊ុនធឿន បាន​ឲ្យ​ដឹងថា តាម​ការសាកសួរ​សាក្សី​នៅ​កន្លែងកើតហេតុ គេ​បាន​ប្រាប់ថា ជនរងគ្រោះ និង​ជនដៃដល់​គឺជា​មិត្ត​ភក្ត្រ​នឹង​គ្នា ហើយ​នៅ​យប់កើតហេតុ ពួកគេ​និង​មិត្ត​ភក្ត្រ​ដទៃទៀត បាន​ជុំគ្នា​ផឹកស៊ី​តាំង​ក្បាល​ព្រលប់​ថ្ងៃទី​២៤​មកម្ល៉េះ​។​
​លោក​អធិការ​បន្តថា លុះដល់​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី​២៥ មករា ជនរងគ្រោះ និង​ជនដៃដល់​ដែល​ម្នាក់ៗ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ទៅហើយនោះ​ក៏​ស្រាប់តែ​មានទំនាស់​ពាក្យសម្តី​ជាមួយគ្នា​។ លោក​បន្តថា បន្ទាប់ពី​មាន​ជម្លោះ​បែបនេះ ជនដៃដល់​ក៏បាន​ទាញ​កាំភ្លើង​អាកា A K 47 ស្វាយ​បត់ មក​បាញ់​ចំនួន​២​គ្រាប់​សំដៅ​ជនរងគ្រោះ​ត្រូវចំ​ដៃ ស្តាំ​១​គ្រាប់​និង​ចំ​ដើមទ្រូង​មក​ឆ្អឹងខ្នង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​នៅ​កន្លែងកើតហេតុ​។ បន្ទាប់ពី​ជនបង្ក​ការបាញ់សម្លាប់​ជនរងគ្រោះ​រួចហើយ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​
​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ជនរងគ្រោះ​ហៅ​ជនបង្ក​ថា​បងថ្លៃ ទើប​ជនបង្ក​ស្ទុះ​យក​កាំភ្លើង​អាកា A K 47 ស្វាយ​បត់ បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​។​
​លោក​ទូច ប៊ុនធឿន បន្តថា បន្ទាប់ពី​សមត្ថ​កិ​ច្ទ​ពិនិត្យ​រួចរាល់ សាកសព​ជនរងគ្រោះ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕0125161200

​វេហាស៍​