កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​ក្រុម​ហ៊​ន​ដូនពេញ​អា​ហ្គី​កូ ស្រុក​លំផាត់​

0

​ខេត្តរតនគិរី​៖ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន ចេញ​បទបញ្ជ​បង្កើត​គណ​:​ក​ម្មា​ធិ​ការ​ថ្នាក់ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា អគ្គ​មេ​បញ្ជ​ការរង​កងយោធពល​ខេមរភូមិន្ទ នឹង​ជា​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសIMG-20160125-WA0001​ជា​ប្រធាន នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គស្នងការ​រង​នឹង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រំដែន​ជា​អនុប្រធាន​ព្រមទាំង​មាន​សមាជិក​៦​រូប​ទៀត​គេ​សង្កេតឃើញថា​មន្ត្រី​ជំនាញ​នឹង​ស្តា​ប័ន​ពាក់ព័ន្ធ​បាន​ក្រោកពីដំណេក​ហើយ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦​នេះ​កម្លាំងចម្រុះ​ដែលមាន​សមាជិក​១៤​រូប​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេ​បញ្ជ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់​នឹង​ឈើ​នៅក្នុង​រោងចក្រ​កែច្នៃ​ឈើ​ក្រុមហ៊ុន​ដូនពេញ​អា​ហ្គ្រី​កូ មាន​ទីតាំង​ក្នុង​ចំការ​ដូងប្រេង​ក្រុមហ៊ុន​ហ័ង​អា​ញ់​លំផាត់ ស្តិ​ត​ក្នុងភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​តាម​របាយការណ៍ សម​ត្ត​កិច្ច​ចម្រុះ​ដែល​ចុះ​ត្រួតពិនិត្យ​រោងចក្រ​ខា​លើ​នេះ​បាន​ឲ្យ​ដឹងថា មាន​ឈើប្រណិត​៥៤៤,០៥៦​ម៉ែត្រត្រីគុណ​ឈើ​លេខ​១​មាន​១៧៧៩,៦៩៨​ម៉ែត្រត្រីគុណ​ឈើ​លេខ​២​មាន​២៩៤៣,៩៣២​ម៉ែត្រត្រីគុណ​នឹង​ឈើ​លេខ​៣​មាន​១២៧,៩០១​ម៉ែត្រត្រីគុណ សរុប​ទាំងអស់​៥៣៩៥,៥៨៧​ម៉ែត្រត្រីគុណ​(​ច្បាប់​អនុញ្ញាត​)​។​

​សូម​បញ្ជក់​ផងដែរ​ថា ក្រុម​ឈ្មួញ​ដែល​ឆក់​ឱកាស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជំ​ម្រ​ក​សត្វ​ព្រៃឈើ​លំផាត់​យកមក​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​នានា គឺ​ពួកគេ​តែង​ប្រើ​រូបភាព​ផ្សែងៗ​គ្នា​ថា​ជា​ឈើ​ក្នុង​ដែន​វិនិយោគ​របស់​ក្រុមហ៊ុន​។​
​ជាក់ស្តែង​ឈើ​ដែល​កាប់​ថ្មីៗ​ទាំងអស់នោះ​សុទ្ធសឹង​យកចេញ​ពី​ដែល​ជំ​ម្រ​ក​សត្វព្រៃ នឹង​យក​ចេញពី​ព្រៃ​សហគមន៍ នានា ឬ​ក៍​យក​ចេញពី​ឧទ្យាន​ជាតិ​វរ​:​ជ័យ​នៅក្នុង​ខេត្តរតនគិរី ចំណែក​ឈើ​ចាស់​ដែល​ក្រុមហ៊ុន​ប្រមូល​នឹង​បង់ពន្ធ​រួច គេ​មិនបាន​យក​ធ្វើការ​កែច្នៃ​នោះទេ​គឺ​ទុក​ឲ្យ​ពុក​ចោល​តែប៉ុណ្ណោះ ៕​IMG-20160125-WA0002 IMG-20160125-WA0000 IMG-20160125-WA0003