ភ្នំពេញ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ដ្រី រាជការក្រោមឱវាទ នាំយកបច្ច័យ ជាទេយ្យទាន និងថវិកា ទៅចូលរួម ពិធីបុណ្យកតញ្ញូ ស្រោចព្រះសុគន្ធវារីចម្រើនព្រះជន្មាយុថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តឧណ្ណាលោម នារ សៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចម្រើនព្រះជន្មាយុ៨៤ ព្រះវស្សាយាងចូល៨៥ ព្រះវស្សារបស់ព្រះអង្គ។
សូមបញ្ជាក់ថា៖ ក្នុងពិធីបុណ្យនេះបន្ទាប់ពីជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយ បានរៀបចំពិធីបូជាក្រុងពាលីបួងសួងសុំទឹកដីនិងនិមន្តព្រះសង្ឃ៨៩អង្គចម្រើនព្រះបរិត្តនៅលើព្រះវិហារវត្តឧណ្ណាលោមរួចមកសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះឧត្តមមុនី យឿង យ៉ាត ព្រះមុនីកោសល ហុល សុវណ្ណ ប្រទានព្រះពុទ្ធជ័យមង្គលថ្វាយព្រះសុគន្ធវារីចំពោះសម្តេចព្រះមហាសង្ឃរាជ។ លុះព្រឹកឡើង ថ្ងៃអង្គា ត្រូវនិងថ្ងៃទី ៤ រោជ ខែបុស្ស ឆ្នាំមមី គ្រីស័ក ព. ស ២៥៥៩ ត្រូវនិងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៦និង៤០នាទីព្រឹកប្រគេនយាគូព្រះសង្ឃ ហើយវេលាម៉ោង៨,០០និមន្ត សមណ និស្សិត ចំនួន១០៨អង្គ គោចរបិណ្ឌបាត្រនិងវេប្រគេនភត្តបង្សកូលពហ្វទេវាឆ្លងជាកិច្ចបង្ហើយបុណ្យ។
លោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទ ក៏បាននាំយកបច្ច័យ និងទេយ្យទានយកទៅប្រគេនសម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះសង្ឃរាជ នៃព្រះ រាជាណាចក្រកម្ពុជា ដើម្បីចូលរួមទុកជាប្រយោជន៍វិស័យព្រះពុទ្ធសាសនាផងដែរ។ សូមបញ្ជាក់ផងដែរថា៖ ព្រះរាជជីវប្រវត្ដិ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព្យ វង្ស ទ្រុងប្រសូត្រ ក្នុងបច្ឆិមយាមទៀបភ្លឺ ថ្ងៃព្រហស្បត៏ ២រោជ ខែបុស្ស ឆ្នាំវក ចត្វាស័ក ព.ស ២៤៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅភូមិត្រពាំងចក ឃុំជ្រាវ ស្រុកសៀមរាប ខេត្ដសៀមរាប មានបងប្អូន ៣នាក់ ទេព្យ វង្ស ជាកូនទី៣ ក្នុងត្រកូលកសិករ ។ មាតានាម ប៉ិច អាត់ បិតានាម ទេព ឈិត (អតីតអ្នកបួសបាន១២ព្រះវស្សា)។ កុមារ ទេព វង្ស បានសាងព្រះថ្នូសក្នុងព្រះពុទ្ធសាសនាតាំងពីអាយុ១៥ឆ្នាំ បន្ទាប់ពីបិតាបានទទួលអនិច្ចកម្មទៅដោយរោគាពាធ នៅឆ្នាំ១៩៤៧ មក តែជាអកុសល្យក្នុងរបបប្រល័យពូជ សាស្ដ្រ ប៉ុលពត នៅឆ្នាំ១៩៧០ដល់ ១៩៧៩ ព្រះភិក្ខុ ទេព វង្ស ក៏មិនខុសពីប្រជាពល រដ្ឋដ៏ទៃទៀតដែរបានទទួលរងឥទ្ធិពលទារុណកម្មដ៏សាហាវយង់ខ្នង។ រហូតមកដល់ឆ្នាំ១៩៧៩សម្ដេចបានបន្ដសាងថ្នួសរហូតមកដល់បច្ចុប្បន្ននេះ មួយជីវិតព្រះអង្គគឺលោកបា នសាងថ្នួសរហូតមក ៕



































