​នគរបាល​បន្ទាយមានជ័យ​នៅ​មិនទាន់​បញ្ជូន​រឿង​បង្ក្រាប​គ្រឿងញៀន​ដែលមាន​តម្លៃ​ប្រមាណ​ជា​១០​ម៉ឺ​ដុល្លា​ទៅ​តុលាការ​នៅឡើយ​ទេ​

0

​បន្ទាយមានជ័យ ៖ ការបង្ក្រាប់​ការជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ដែលមាន​តម្លៃ​គិត​ជា​ទឹក​ប្រាប់​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លា របស់​សមត្ថកិច្ច​នគ​របាល​ក្រសួង និង​ស្នងការ​ខេត្តបន្ទាយមានជ័យ នៅ​នឹង​បរិវេណ​វេទិការ​សាលាខេត្ត​បន្ទាយមានជ័យ នៅ​មិនទាន់​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ ដោយ​កំពុងតែ​ចាត់ការ​ស្រាវជ្រាវ រក​មេក្លោង​នៅ​ពីក្រោយ​ករណីនេះ ។
​គ្រឿងញៀន​ដែល​បង្ក្រាបបាន​ខាងលើ ជា​ប្រភេទ គ្រាប់​ជា​៩​ពាន់​គ្រាប់ និង​ម្សៅ​ក្រាម​(K​ទឹកកក​) ប្រមាណ​ជា​១​គីឡូក្រាម ដែល​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ក្រសួង ធ្វើការ​បង្ក្រាបបាន​កាល​ពី​យប់​ថ្ងៃទី​២១ មករា ២០១៦ នៅក្នុង​បរិវេណ​វេទិការ​ខេត្តបន្ទាយមានជ័យ ។
​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​មាន ឈ្មោះ កែវ ពេជ្រ ហៅ ម៉ី អាយុ​៣០​ឆ្នាំ ត្រូវបាន​គេ​សង្ស័យថា​ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​នៅ​រាជធានី​ភ្នំពេញ បាន​នាំ​គ្រឿងញៀន​ទាំងអស់នោះ​ពី​ភ្នំពេញ​មក​ខេត្តបន្ទាយមានជ័យ​តាម​រថយន្តក្រុង ដើម្បី​ចែ​ល​ចាយ​នៅ​ខេត្តបន្ទាយមានជ័យ ។
​តាម​ការអោយ​ដឹង​ពីស​ម​ត្ថ​កិច្ច បានអោយដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​កំពុងតែ​ស្ថិតក្នុង​ការស្រាវជ្រាវ ស៊ើប​អ​ង្គេ​តរក​មេក្លោង​ដែល​នៅ​ពីក្រោយ​ខ្នង ព្រោះ​ការជួញដូរ​គ្រឿងញៀន​លើក​នេះ គឺជា​ការជួញដូរ​ទ្រង់ទ្រាយ​ធំ ដែល​កិត​ជា​ទឹកប្រាក់​នៃ​តម្លៃ​គ្រឿងញៀន​មានតម្លៃ​រហូតដល់​១០​ម៉ឺន​ដុល្លា ដូច្នេះ​ជនសង្ស័យ​នៅ​មិនទាន់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅឡើយ​ទេ ។​នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ឆ្នាំ​២០១៦ ដែល​សមត្ថកិច្ច​នគរ​បាល​បាន​បង្ក្រាប់​ការជួញដូរ​គ្រឿងញៀន​យ៉ាង​ច្រើស​ន្ធឹ​ក​សន្ធាប់ ៕FullSizeRender FullSizeRender (2) FullSizeRender (1)