ថ្ងៃចូលរោងការកូនក្រមុំរត់បាត់ពីផ្ទះ៣ថ្ងៃទើបត្រឡប់មកវិញជីដូននិងម្តាយបានសងថ្លៃបណ្តាការជូនកូនកម្លោះវិញទាំងអស់ដើម្បីបញ្ចប់រឿង

0

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចូលរោងការទី២៣ ខែមករា នៃអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ កូនក្រមុំបានរត់បាត់ពីផ្ទះតាមប្រុសម្នាក់ដែលនាងមិនធ្លាប់ស្រឡាញ់សោះ ហើយនាងបានត្រឡប់មកដល់ផ្ទះវិញនៅយប់ថ្ងៃទី២៥ ខែមករា ដោយសំពះសុំ៥.កូនក្រមុំទោសម្តាយ និងជីដូនថា នាងខុសហើយមិនគួរធ្វើបែបនេះឡើយមិនដឹងមកពីអ្វី។ដោយឡែកក្រុមគ្រួសារខាងស្រីបានសងថ្លៃបណ្តាការទាំងអស់ទៅខាងគ្រួសារកូនកម្លោះវិញនូវប្រាក់ចំនួន១.៨០០ដុល្លា និងម៉ូតូ១គ្រឿងនៅល្ងាចថ្ងៃទី២៥ ខែមករា ដើម្បីបញ្ចប់រឿងមង្គលការ។ លោកស្រីផាន់ សិរី អាយុ៣៩ឆ្នាំជាម្តាយកូនក្រមុំ និងលោកយាយ រៀល រុំ អាយុ៧២ឆ្នាំ ជាជីដូន កូនក្រមុំ ឈ្មោះសុខា សិរីរត្ន័ អាយុ២១ឆ្នាំរស់នៅក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ បានរៀបរាប់អោយដឹងនៅព្រឹកថ្ងៃទី២៦ ខែមករានេះថា៖កូន និងចៅស្រីរបស់គាត់ ជាកូនក្រមុំដែលត្រូវចូលរោងការជាមួយកូនកម្លោះឈ្មោះស៊ិន ស៊ីវង៉ុក អាយុ២២ឆ្នាំ រស់នៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ ដោយនៅថ្ងៃទី២៣ ខែមករា ជាថ្ងៃចូលរោងការសូត្រមន្ត និងធ្វើកិច្ចការជាមង្គលផ្សេងៗ ហើយនៅថ្ងៃទី២៤ ខែមករា ជាថ្ងៃស៊ីការ។ ប៉ុន្តែអ្វីដែលដែលកូនគាត់សុខចិត្តភ្ជាប់ពាក្យ និងសុខចិត្តរៀបការ គឺជាបំណងរបស់នាងទាំងអស់ បែរជាធ្វើអោយគាត់ខ្មាស់គេទៅវិញ គឺកូនាងបានបាត់ខ្លួនពីផ្ទះតាំង ពីម៉ោង៤និ៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមករា ជាថ្ងៃចូលរោងការ រហូតដល់ម៉ោង៧ព្រឹកទើបមាន ការភ្ញាក់ផ្អើលឡើងហើយក្រុមគ្រួសារក៏មិនបានដឹងថានាងរត់ទៅតាមអ្នកណាដែរ។ក្រោយពេលបាត់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែមករា ដោយខ្លាចនាងចាញ់បោកគេ ឬមានគ្រោះថ្នាក់ដោយប្រការណាមួយដោយជនាងមានគ្រឿងអលង្គការ ខ្សែដៃ ខ្សែក ចិញ្ចៀន មាស និងប្លាទីនជាង១តម្លឹងជាប់ទៅផងនោះក្រុមគ្រួសារនាងក៏បានប្តឹងសមត្ថកិច្ចអំពីការបាត់ខ្លួននាង និងបាននាំគ្នាបង្ហោះហ្វេសបុកស្រាវជ្រាវរក និងអំពាវនាវអោយនាងមកផ្ទះវិញ។ ចំណែកគ្រួសារខាងកូនកម្លោះនៅល្ងាចថ្ងៃទី២៣ ខែមករា ក៏បានសម្របសម្រួលជាមួយគ្រួសារខាងកូនក្រមុំសុំយកថ្លៃបណ្តាការវិញ។ ចំណែកថ្លៃបណ្តាការមានប្រាក់ចំនួន១.៨០០ដុល្លា និងម៉ូតូ១គ្រឿងត្រូវបានប្រគល់ជូនទៅម្តាយខាងកូនកម្លោះរួចហើយនៅល្ងាចថ្ងៃទី២៥ ខែមករានេះ ដើម្បីបញ្ចប់រឿង។ម្តាយនិងជីដូនកូនក្រមុំបានរៀបរាប់ទាំងទឹកភ្នែកអោយដឹងទៀតថា៖ ក្រោយពេលពួកគាត់បានប្រគល់ប្រា ក់ថ្ងៃបណ្តាការសងគេអស់វិញនៅល្ងាចថ្ងៃទី២៥ខែមករានៅពេលយប់បន្តិចកូននិងចៅស្រីគាត់ក៏មកដល់ផ្ទះវិញដែរ ដោយបានបត់ជើងសំពះពួកគាត់និងសុំទោសថា«ខ្ញុំមិនគួរហ៊ានធ្វើបែបនេះដោយសុខចិត្តទៅជាមួយប្រុសផ្សេងដែលនាងមិនដែលស្រឡាញ់គេសោះ តែមិនដឹងហេតុអីទេនៅព្រឹកនោះខ្ញុំនឹកគេពេកសុខចិត្តចេញពីផ្ទះទៅជាមួយគេទៅវិញ»។ លោកយាយ រៀល រុំ បានបញ្ជាក់ទៀតថា រឿងចៅប្រសារក្រោយនេះ ទុកអោយគេគិតគូររៀបចំតាមតែចិត្តគេចុះគាត់លែងដឹងឮទៀតហើយ និងក៏សូមអគុណអ្នកដន្លងចាស់ខ្លាំងណាស់ដែលបានយោគយល់មិនប្តឹងផ្តល់គាត់ គ្រាន់តែទារយកលោក យាយ រៀល រុំ ៥.កូនក្រមុំ ៣.កូនក្រមុំបណ្តាការវិញ៕