សិក្ខាសាលា ស្ដីពី​ការ​ភិ​វ​ឌ្ឍ​ន៏​ក្រុង​ទេសចរណ៍ ឲ្យ​មាន​កម្រិត​កាបូន​ទាប​

0

​ខេត្តសៀមរាប៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​លេខ​១ របស់​សាលាខេត្ត​សៀមរាប បាន​បើក​សិក្ខាសាលា​មួយ​ស្ដីពី​ការអភិវឌ្ឍន៍​ក្រុង​ទេសចរណ៍​ឲ្យ​មាន​កម្រិត​កាបូន​ទាប ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ពៅ ពិសិដ្ឋ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្តDSC_0684​សៀមរាប ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​បណ្ដា​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង ប្រតិភូ​ជប៉ុន​ដឹកនាំ​ដោយ លោកស្រី ហា​រ៉ូ​មិ​ម៉ា​ត់ស៊ូ​រ៉ា​តំណាង​ខេត្ត​ខា​ណាហ្គា​វ៉ា​រួមទាំង​តំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​ជប៉ុន​និង​សហការី​សរុប​ចំនួន​១៥​នាក់​។​
​ ​សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី ជំរុញ​ឲ្យ​ទីក្រុង​សៀមរាប ក្លាយជា​ទីក្រុង​មាន​សោភ័ណភាព និង​បរិស្ថាន​ស្រស់ស្អាត សក្ដិសម​ជាទី​ក្រុង​ទេសចរណ៍​បៃតង​ដ៏​ល្អ​ឯក ផ្អែកលើ​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ដ៏​យូ​លង់​របស់ខ្លួន ជាពិសេស ជុំរុញ​ឲ្យ​តួអង្គ​ពាក់ព័ន្ធ រួម​នឹង​ប្រជាពលរដ្ឋ បាន​យល់ដឹង​បន្ថែម និង​រួម​សហការគ្នា​ដើម្បី​កាត់បន្ថយ​នូវ​ការប្រើប្រាស់​សារធាតុ ដែល​ផ្ទុក​ទៅដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដូចជា ឧស្ម័ន​កាបូ​និ​ច និង​មេតាន់ ដែល​ស្រូបយក​កម្ដៅ និង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ពិភពលោក​។​
​ ​ឆ្លៀត​ក្នុងឱកាស​នោះ ពៅ​ពិសិដ្ឋ បាន​មាន​ប្រសា​ស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋបាលខេត្ត​ខា​ណាហ្គា​វ៉ា វិទ្យាស្ថាន​អភិវឌ្ឍន៍​ជប៉ុន តំណាង​ក្រុមហ៊ុន​ធុរកិច្ច របស់​ប្រទេស​ជប៉ុន ដែល​ចាប់អារម្មណ៍ និង​សហការ​ជាមួយ​សាលាខេត្ត​សៀមរាប រៀបចំ​សិក្ខា​សាលាដ៍​មាន​អត្ថប្រយោជន៍​នេះ​នៅលើ​ទឹកដី​ខេត្តសៀមរាប​នាពេលនេះ​ក្នុង​បំណង​បញ្ជ្រាប​ការយល់ដឹង​ពី​របកគំហើញ និង​បច្ចេកវិជ្ជា​ថ្មីៗ​មួយចំនួន​ដែល​រកឃើញ​ដោយ​ប្រទេស​ជប៉ុន និង​កំពុងមាន​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​ទន្ទឹមនឹងនោះ ស្រប​ជាមួយ​កំណើន​ភ្ញៀវទេសចរ​នេះ ខេត្តសៀមរាប​បាន​នឹង​កំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព នៃ​ការបម្រើ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ឲ្យ​ស្របតាម​គោលនយោបាយ​ទេសចរណ៍ ឲ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ដ៏​ល្បីល្បាញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅក្នុង​ពិភពលោក​។ ឯកឧត្តម​បន្តទៀតថា ទាំងនេះ គឹជា​ការគិតគូរ​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរខេត្ត ដល់់​កិច្ច​អភិវឌ្ឍ​ទេសចរណ៍​បៃតង សម្ដៅ​ធ្វើ​ឲ្យ​កម្ពុជា​រួមទាំង​ខេត្តសៀមរាប​ផង ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​ថែរក្សា​ភាព​ស្អាត និង​ភាព​បៃតង ដោយ​ប្រកាន់​ជំហរ​លើ​គោលការណ៍​ចីរភាព​នៃ​ការអភិវឌ្ឍន៍ ពោល​គឹ​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​ទស្សនទាន​ការអភិវឌ្ឍន៍​បច្ចុប្បន្ន គឹ​សម្រាប់​យើង​បច្ចុប្បន្ន​ផង និង​ជំនាន់​ក្រោយៗ​ផង​៕DSC_0681